នាឡិកា​ថ្មី​ប្រាប់​អ្នក​ពី​ការ​ចំណាយពេល​ជាមួយ​គ្រួសារ


តើ​អ្នក​ចំណាយ​ពេលវេលា​ប៉ុន្មាន​ជាមួយ​គ្រួសារ​អ្នក ? ពេល​នេះ​លោក​អ្នក​មិន​ចាំបាច់​គិត​ច្រើន​ទៀត​ទេ ព្រោះ​មាន​នាឡិកា​អាច​ប្រាប់​ពេលវេលា​ដែល​អ្នក​បាន​នៅ​ជាមួយ​គ្រួសារ​អ្នក ។

ក្រុមហ៊ុន​ជប៉ុន Veldt បាន​បង្កើត​នាឡិកា​មួយ​ដែល​អាច​កត់ត្រា​ពេលវេលា​ដែល​អ្នក​បានចំណាយ​ជាមួយ​គ្រួសារ ឬ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក ។ នាឡិកា​នេះ​មានឈ្មោះ​ថា Tottori
West Family Watch ឬ នាឡិកា​គ្រួសារ West Tottori ។ នាឡិកា​នេះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ដោយ​គ្រាន់តែ​អ្នក​ភ្ជាប់​វា​ជាមួយ​ទូរស័ព្ទ​ដៃ​របស់​អ្នក និង​ត្រូវ​ដាក់​ឧបករណ៍​ភ្ជាប់​ជាមួយ​នាឡិកា ជាមួយ​អ្នក​ដែល​ជាទី​ស្រលាញ់​ឬ​កូន​របស់​អ្នកជា​ការ​ស្រេច ។ នាឡិកា​នេះ​នឹង​ចាប់ផ្តើម​កត់ត្រា​រយៈពេល​ដែល​អ្នក​បាន​នៅ​ជាមួយ​កូន​របស់​អ្នក​ក្នុង​រង្វង់​ចម្ងាយ​៣០​ម៉ែត្រ មាន​ន័យ​ថា ចំងាយ​លើស​ពី​៣០​ម៉ែត្រ​នាឡិកា​នឹង​មិន​កត់ត្រា​ទេ តែ​រលក​សញ្ញា​បញ្ជាក់​ថា អ្នក​នៅ​ឆ្ងាយ​ពី​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក ។ បន្ទាប់​មក​នាឡិកា និង​បញ្ចូល​ទិន្នន័យ​ដែល​បាន​កត់ត្រា​ពេលវេលា​ដែល​អ្នក​នៅ​ជាមួយ​កូន​នោះ បញ្ជូន​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក ។

នាឡិកា​នេះ​បង្កើត​ឡើង​ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ជប៉ុន​ទៅ​លេង​ខេត្ត Tottori ឲ្យ​បាន​ច្រើន ។ ប្រសិនបើ​គ្រួសារ​ណា​ទៅ​លេង​ទីនោះ​នឹង​ទទួល​បាន​រង្វាន់​ជា​នាឡិកា Tottori West តែ​ម្តង ។ វា​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត Tottori និង​ជា​ផ្នែក លើកកម្ពស់​ឲ្យ​គ្រួ​សារបាន​នៅ​ជុំ​គ្នា​បាន​ច្រើន​ផង មួយវិញទៀត រដ្ឋាភិបាល​ជប៉ុន​ចង់​ឲ្យ​ប្រជាជន​ដែល​រស់​ក្នុង​ទីក្រុង​ដែល​កុះករ​មក​លំហែ​នៅ​តាម​ទី​ជនបទ​ដើម្បី​ផ្លាស់​ប្តូរ​បែបផែន​នៃ​ការ​រស់នៅ​ផង ។

តាម​សារព័ត៌មាន Nikkei ថា នាឡិកា​នេះ​មាន​សមត្ថភាព​ដូច​នាឡិកា​ឆ្លាត​វៃ ផ្សេង​ៗ​ទៀត​ដែរ​ដូច​ជា កម្មវិធី​តាមដាន​ដំណើរ ឬ​ដំណេក​របស់​អ្នក​ទទួល Email ទទួល​សារ ឬ ទទួល​ការ​ហៅ​ចូល ឬ​សញ្ញា​បញ្ជាក់​ដំណឹង​ផ្សេង​ៗជាដើម ៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ