ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​បាត់បង់​ជីវិត ដោយ​សង្ស័យ​ថា​ជិះ​បុក​គូថ​រថយន្ត​ដែល​កំពុង​ចត​ប្តូរ​កង់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ត្រូវ​បាន​បាត់បង់​ជិ​វិត​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាលផ្លូវ ខណៈ​ដែល​គេ​សង្ស័យ​ថា ត្រូវ​រថយន្ត​ដឹក​ទំនិញ​មួយ​បាន​បុក​ស្លា.ប់​កាលពី​វេលា​ម៉ោង​

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ត្រូវ​បាន​បាត់បង់​ជិ​វិត​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាលផ្លូវ ខណៈ​ដែល​គេ​សង្ស័យ​ថា ត្រូវ​រថយន្ត​ដឹក​ទំនិញ​មួយ​បាន​បុក​ស្លាប់​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ កុម្ភៈ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ក្បែរ​ចំណោត​អូ​ត្រាវ ស្ថិត​ក្នុ​ត​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍ លោក វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់ ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​អះអាង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ថា បង្ក​ឡើង​ដោយ​រថយន្ត​ដែល​ចត​នៅ​ក្បែរ ឬ​យ៉ាងណា​នោះ​ទេ។

ប៉ុន្តែ​បើ​យោង​តាម​ការ​អង្កេត​របស់​សមត្ថកិច្ច​អាច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មុន​កើតហេតុ​រថយន្ត​របស់​ក្រុមហ៊ុន​លោក សុង ដា​វីត បាន​ចត​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ ទំនង​ឈប់​ប្តូរ​កង់ ប៉ុន្តែ​នៅ​ពេល​កំពុង​ប្តូរ​កង់ ក៏​ត្រូវ​បាន​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 4A-0949 បើកបរ​ដោយ​ឈ្មោះ សុខ វ​ណ្ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​មុខរបរ​កម្មករ ក្តា​បន្ទះ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ជិះ​ទៅ​បុក​ពីក្រោយ​រថយន្ត បណ្តាល​ឲ្យ​បោក​ក្បាល​ជាមួយ​ទ្រុង​រថយន្ត​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

ដោយឡែក​តៃកុង​រថយន្ត​ដឹក​ទំនិញ កម្មសិទ្ធិ​របស់​លោក សុង ដា​វីត បាន​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ​។ ក្រោយ​កើតហេតុ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ រីឯ​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​ស្រុក​កំណើត​៕