ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​គី​ម ជុង​ណា​ម ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ម៉ា​ឡេ​ស៊ី BERNAMA រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ថា ប៉ូលិស​ម៉ា​ឡេ​ស៊ី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ទាក់ទិន​នឹង​ការ​សម្លា.ប់​លោក​គី​ម ជុង​ណា​ម នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ ។

ទីភ្នាក់ងារ​ព័ត៌មាន​ម៉ា​ឡេ​ស៊ី BERNAMA រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ថា ប៉ូលិស​ម៉ា​ឡេ​ស៊ី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ទាក់ទិន​នឹង​ការ​សម្លាប់​លោក​គី​ម ជុង​ណា​ម នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ ។

ប្រមុខ​ប៉ូលិស​ជាតិ លោក KHALID ABU BAKAR អះអាង​ពី​ការ​ចាប់ខ្លួន​នេះ ហើយ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​មួយ​នឹង​ចេញផ្សាយ​នា​ពេល​ខាង​មុខ ។ គេ​នៅ​ពុំ​ទាន់​នឹង​ថា​តើ​ជនសង្ស័យ​នេះ​ជានា​រី​ម្នាក់​មាន​ទំនាក់ទំនង​ជាមួយ​នារី​ម្នាក់​ទៀត ដែល​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​កូ​ឡា​ឡាំ​ពួរ​ដែរ​ឬ​យ៉ាងណា​ឡើយ ។

លទ្ធផល​កោសល្យវិច័យ​សព​លោក​គី​ម ជុង​ណា​មសព​របស់​លោក​គី​ម ជុង​ណា​ម ត្រូវ​បាន​ធ្វើ​កោសល្យវិច័យ ហើយ​លទ្ធផល​បង្ហាញ​ពី​សញ្ញា​នានា​នៃ​ការ​បំពុល​ដោយ​សារធាតុពុល​យ៉ាង​ខ្លាំង​បំផុត​មួយ ។

កាសែត​កូរ៉េ​ខាងត្បូង​មួយគូ​សបញ្ជាក់​ថា ពពុះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​មាត់​លោក​គី​ម ជុង​ណា​ម ដែល​នេះ​ជា​សញ្ញា​នៃ​ការ​បំពុល ដោយ​សារធាតុពុល​មួយ ។ កាសែត​បញ្ជាក់​ថា សារធាតុ​ដែល​ប្រើ​សម្រាប់​សម្លាប់​មាន​អនុភាព​ខ្លាំង​ជាង​សារធាតុ CYANURE ទៅ​ទៀត ។

យោង​តាម​ការ​សន្និដ្ឋាន​ផ្សេង​ៗ​ថា លោក​គី​ម ជុង​ណា​ម ត្រូវ​គេ​បាញ់​ស្ប្រា​យ​មួយ​ប្រភេទ ឬ​ជះ​វត្ថុ​រាវ​មួយ​លើ​មុខ ឬ​ត្រូវ​ចាក់​ដោយ​ម្ជុល​មាន​សារធាតុពុល​នៅ​ព្រ​លាន​យន្តហោះ ។ ជនសង្ស័យ​២​នាក់​ត្រូវ​ចាប់ខ្លួន​ដាច់​ដោយឡែក​ពី​គ្នា ។ នារី​ទី​២​ត្រូវ​ចាប់ខ្លួន​កាន់​លិខិតឆ្លងដែន​ឥណ្ឌូ​ណេ​ស៊ី ។ អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ម៉ា​ឡេ​ស៊ី លោក SRI NOOR RAHSHID IBRAHIM ថ្លែង​ថា ការ​ចាប់ខ្លួន​មនុស្ស​ច្រើន​ទៀត​អាច​មាន​នា​ថ្ងៃ​ទី​១៦ កុម្ភៈ ។

ម៉ា​ឡេ​ស៊ី​អាច​ប្រគល់​សព​លោក​គី​ម ជុង​ណា​ម ឱ្យ​កូរ៉េ​ខាងជើងឧបនាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​មួយ​រូប​ថ្លែង​នា​ថ្ងៃ​ទី​១៦ កុម្ភៈ ថា ម៉ា​ឡេ​ស៊ី​នឹង​ប្រគល់​ឱ្យ​កូរ៉េ​ខាងជើង​នូវ​សព​លោក​គី​ម ជុង​ណា​ម តាម​សំណើ​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

លោក AHMAD ZAHID HAMIDI ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា បុរស​ត្រូវ​គេ​សម្លាប់​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ​ពិតជា​លោក​គី​ម ជុង​ណា​ម ។ យើង​តែង​បំពេញ​ការ​ទាមទារ​របស់​គ្រប់​រដ្ឋាភិបាល​បរទេស ទោះបី​មាន​នីតិវិធី​ត្រូវ​បំពេញ​ក្តី ។ នយោបាយ​របស់​យើង​ផ្តោត​លើ​ការ​ថែរក្សា​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​គ្រប់​ប្រទេស ៕