លោក​ត្រាំ​សន្យា​ដាច់ខាត​មិន​ឱ្យ​អីុ​រ៉​ង់​មាន​អាវុធ​នុយក្លេអ៊ែរ


ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​នាយ​កក​រដ្ឋមន្ត្រី​​អីុ​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ នៅ​ឯ​សេត​វិមាន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ អះអាង​នា​ថ្ងៃ​ទី​១៥ កុម្ភៈ​ថា លោក​ដាច់ខាត​មិន​ទុក​ឱ្យ​​អីុ​រ៉​ង់​មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ ។

លោក​ត្រាំ​ថ្លែង​ថា កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត​មួយ​ដែល​ខ្ញុំ​ឃើញ​គឺ​កិច្ចព្រមព្រៀង​ស្តី​ពី​នុ​​យ​ក្លេ​អ៊ែ​រ​​អីុ​រ៉​ង់ ។ រដ្ឋាភិបាល​របស់ខ្ញុំ​បាន​ដាក់​រួច​ហើយ​នូវ​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​អីុ​រ៉​ង់​ហើយ​ខ្ញុំ​នឹង​ធ្វើ​វា​ថែម​ទៀត​ដើម្បី​រារាំង​អីុរ៉​ង់​ដាច់ខាត​កុំឱ្យ​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ ។

ចំពោះ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន​-​​អីុ​ស្រា​អែ​ល​លោក​ត្រាំ​យល់​ថា​ដំណោះស្រាយ​រដ្ឋ​២​ដើម្បី​ដោះស្រាយ​ជម្លោះ​នោះ​ពុំ​មែន​ជា​ផ្លូវ​តែ​មួយ​គត់​ដើម្បី​ស្វែងរក​សន្តិភាព​ឡើយ ។

ពេល​អ្នកកាសែត​ម្នាក់​សួរ​ពី​ការ​ធ្វើ​អាណានិគម​របស់​អីុ​ស្រា​អែ​ល​ក្នុង​ដែនដី​ប៉ា​ឡេ​ស្ទី​ន​កាន់កាប់​លោក​ត្រាំ​អំពាវនាវ​ឱ្យ​​អីុ​ស្រា​អែ​ល​មានការ​អត់ធ្មត់​លើ​ការ​បន្ត​ធ្វើ​អាណានិគម ។ លោក​ត្រាំ​រហូត​ដល់​ថា​លោក​អាច​ធ្វើ​ឱ្យ​សម្រេច​បាន​ទោះ​ប្រធានាធិបតី​អា​មេ​រិ​ក​មុន​ៗ​ត្រូវ​បរាជ័យ​នូវ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ដែនដី​ប៉ា​ឡេ​ស្ទី​ន​ដែល​អីុ​ស្រា​អែ​ល​កាន់កាប់ ។

ចំពោះ​បញ្ហា​ក្តៅ​ខ្លាំង​មួយ​គឺ​ការ​ផ្ទេរ​ស្ថានទូត​អា​មេ​រិ​ក​ពី​ក្រុង​តែ​ល​អា​វីវ​មក​កាន់​ក្រុង​ហ្សេ​រុយ​សា​ឡឹម​លោក​ត្រាំ ជា​ថ្មី​ម្តងទៀត​មានការ​ថ្លឹងថ្លែង ។ លោក​ថា​រឿង​នោះ​ត្រូវ​ពិចារណា​ដោយ​ល្អិតល្អន់​បំផុត ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ