ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​តាំង​ពិព័រណ៍​ផលិតផលកសិកម្ម​ នៅខេត្តស្វាយរៀង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ ​លោក​បណ្ឌិត​ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​វេទិការ​ធុរកិច្ច​សហគមន៍​កសិកម្ម​

ខេត្តស្វាយរៀង​ ៖ ​លោក​បណ្ឌិត​ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​វេទិការ​ធុរកិច្ច​សហគមន៍​កសិកម្ម​ខេត្តស្វាយរៀង​ ក្នុង​គោលបំណង​ឲ្យ​តំណាង​សហគមន៍​កសិកម្ម​ជួប​ទំនាក់​ន​ង ​និង​ពិភាក្សា​ជាមួយ​វិ​ស័យ​ឯកជន​ តំណាង​ក្រុមហ៊ុន​នានា​ ផ្គត់ផ្គង់ សម្ភារ​កសិកម្ម ពូជ ជី កសិកម្ម​ ដើម្បី​ចាប់​ជា​ដៃគូរ​ អភិវឌ្ឍន៍​លើ​វិ​ស័​យកសិកម្ម​ តាម​គោល​ការ​ធម្មជាតិ ​និង​ការ​រក​ទីផ្សារ​លក់​ទិញ​ផលិតផល​កសិកម្ម​ឲ្យ​មាន​និរន្តរភាព ​។

​វេទិការ​ធុរកិច្ច​សហគមន៍​កសិកម្ម​នេះ​បាន​រៀបចំ​រយៈពេល​២​ថ្ងៃ​ ចាប់ផ្តើម​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៦​ កុម្ភៈ ​២០១៧​ ដល់​ថ្ងៃ​ទី១៧​ កុម្ភៈ​ ដោយ​មាន​តាំង​ពិព័រណ៍​លក់ ផលិតផលកសិកម្ម​ របស់​សហគមន៍​កសិកម្ម រួម​មាន ៖ អង្ករ បន្លែបង្កា រីឯ​ក្រុមហ៊ុន មាន​តាំង ផលិតផល ជី ថ្នាំកសិកម្ម​ ។​

វេទិការ​ធុរកិច្ច​នៃ​មុខ​ជំនួញ​សហគមន៍​កសិកម្ម​នេះ​រៀបចំ​ដោយ​អង្គភាព​អនុវត្ត​គម្រោង​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​ និង​នេសាទ​ខេត្ត​ ដែល​មាន​កិច្ចសហការ​ជាមួយ​អង្គការ​JICA ដែល​មាន​អ្នកចូលរួម​១៨០​នាក់ ​។ ព័ត៌មានលម្អិតមាននៅលើកាសែតកោះសន្តិភាព ។