អ្នកដើរលេងកម្សាន្តឆ្ងល់ថានៅសួនកុមារទល់មុខសាលាខេត្តប៉ៃលិន អត់មានធុងសំរាម
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើដំណើរទៅលេងកម្សាន្តលើសួនកុមារ ទល់មុខសាលាខេត្តប៉ៃលិន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើដំណើរទៅលេងកម្សាន្តលើសួនកុមារ ទល់មុខសាលាខេត្តប៉ៃលិន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើដំណើរទៅលេងកម្សាន្តលើសួនកុមារ ទល់មុខសាលាខេត្តប៉ៃលិន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឆ្ងល់ថា នៅជុំវិញសួនកុមារទាំងមូល សម្រាប់មនុស្សក្មេងចាស់ប្រុសស្រីចូលទៅលេងកម្សាន្ត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍ អត់មានធុងសំរាមសូម្បីតែ១ទុកសម្រាប់ឱ្យភ្ញៀវដាក់សោះ ខណៈពួកគេទិញនំទទួលទានរួចនោះឡើយ។ ចំណែកខាងសាលាខេត្តប៉ៃលិន ប្រាប់ថា អត់ហ៊ានដាក់ធុងសម្រាមទេ ព្រោះក្មេងទំនើងយកសម្រាមទៅបោះចោលក្នុងបរិវេណសាលាខេត្ត បណ្តាលឱ្យស្អុយប៉ះពាល់ដល់បរិស្ថាន។
ប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងថា នៅកន្លែងសួនកុមារទាំងមូល គេអត់ឃើញមានអាជ្ញាធរខេត្តប៉ៃលិន ដាក់ធុងសំរាម ដើម្បីឱ្យភ្ញៀវ ដែលធ្វើដំណើរទៅលេងកម្សាន្តនៅសួនកុមារ ដើម្បីបោះសំរាមចោលនៅទីនោះឡើយ ខណៈពួកគេទិញនំចំណីទទួលទានរួចរាល់ ដោយអ្នកខ្លះវេចខ្ចប់យកទៅបោះចោលនៅផ្ទះ ដែលបង្កឱ្យមានការលំបាកយ៉ាងខ្លាំង ។ ប្រភពបន្តទៀតថា កាលពីមុនគេឃើញអាជ្ញាធរខេត្ត បានដាក់បញ្ឈរធុងសំរាម១ទៅ២នៅទីនោះដែរ សម្រាប់ឱ្យពលរដ្ឋបោះចោលសំរាម។
ប៉ុន្តែកាលពីប៉ុន្មានខែកន្លងទៅនេះ សូម្បីតែធុងសម្រាប់ដាក់សំរាមតែ១ ក៏មិនឃើញមានដែរ ឃើញមានតែអ្នកលក់ដូរនៅជុំវិញសួនកុមារប៉ុណ្ណោះ។ ចំណែកភ្ញៀវទេសចរ បានលើកឡើងថា អ្នកខ្លះហូបហើយគេមានចិត្តចង់ឱ្យមានសោភ័ណភាពល្អ គេបានវេចខ្ចប់យកទៅបោះចោលនៅឯផ្ទះរបស់ខ្លួនវិញ។ តែអ្នកខ្លះទៀត ទុកសំរាមចោលនៅលើសួនរាយពាសពេញ ទើបធ្វើឱ្យអ្នកសម្អាតអនាម័យរើសចោលជារៀងរាល់ថ្ងៃ ព្រោះអត់មានដាក់ធុងសំរាម សម្រាប់ពួកគេបោះចោលនោះឡើយ។
បែរជាពួកគាត់ឃើញ គេយកធុងសំរាមទៅដាក់ នៅខាងក្រោយសាលាខេត្តប៉ៃលិនទៅវិញ ដោយប្រជាពលរដ្ឋមិនដឹងកន្លែងបោះចោលសំរាមទាល់តែសោះ។ អ្នកខ្លះទៀតបានរិះគន់ថា សាលាខេត្តទាំងមូលមិនគួរណាអត់មានធុងសមំរាមឱ្យប្រជាពលរដ្ឋទុកសំរាមនៅទីនោះ ដើម្បីរថយន្តអនាម័យខេត្តប៉ៃលិនយកទៅបោះចោលនោះទេ។ ចំណែកអ្នកបោសសំរាម ធ្វើអនាម័យខេត្តប៉ៃលិន បានលើកឡើងថា អាជ្ញាធរខេត្តឈប់ដាក់ធុងសំរាមនៅទីនោះទៀតហើយ ព្រោះរថយន្តដឹកសំរាមអនាម័យមានតិចពេកត្រឹមតែ២ទៅ៣គ្រឿងប៉ុណ្ណោះ លុះយូរៗ ទើបរថយន្តចូលទៅដឹកសំរាម បង្កឱ្យក្លាយទៅជាស្អុយរលួយជះក្លិនស្អុយប៉ះពាល់ដល់ភ្ញៀវចូលមកលេងនៅលើសួនកុមារផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ហែម ឫទ្ធី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានឱ្យដឹងថា អាជ្ញាធរឈប់ដាក់ធុងសំរាមនៅមុខសាលាខេត្តទៀតហើយ ដោយយកធុងសំរាមទាំងនោះដាក់នៅខាងក្រោយសាលាខេត្តប៉ៃលិនវិញ ដើម្បីឱ្យអាជីវករ ដែលលក់ដូរនៅក្បែរសួននោះយកសំរាមទៅបោះចោលនៅទីនោះ រួចទើបឱ្យរថយន្តដឹកយកទៅចាក់ចោល។
លោកបន្តទៀតថា បើទុកនៅទីនោះដដែល ក្មេងទំនើងនឹងយកសំរាមទៅចាក់ចោលពាសពេញមុខសាលាខេត្ត បណ្តាលឱ្យស្អុយប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងខូចបរិស្ថានផងដែរ។ ចំណែកក្រុមអាជីវករដែលលក់ដូរ ខាងលោកបាន ប្រាប់ពួកគេឱ្យយកសំរាមទៅទុកនៅទីនោះអស់ហើយ។ ដោយឡែកប្រជាពលរដ្ឋទូទៅខាងលោកមិនទាន់បានជូនដំណឹងដល់ពួកគេឱ្យខ្ចប់យកទៅបោះចោលនៅឡើយទេ៕
ចែករំលែកព័តមាននេះ