ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook និង Google នឹង​ជួយ​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​ការ​បោះ​ឆ្នោត​នៅ​បារាំង

7 ឆ្នាំ មុន

Google និង Facebook បាន​ចាប់​ដៃគូ ជាមួយ​អ្នកកាសែត​ដើម្បី​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ក្នុងអំឡុងពេល​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​បារាំង ។

Google News Lab និង First Draft News បាន​ចាប់​ដំណើរ

Google និង Facebook បាន​ចាប់​ដៃគូ ជាមួយ​អ្នកកាសែត​ដើម្បី​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ក្នុងអំឡុងពេល​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​បារាំង ។

Google News Lab និង First Draft News បាន​ចាប់​ដំណើរការ​គម្រោង​បញ្ជាក់​មួយ​មានឈ្មោះ​ថា CrossCheck ដែល​អាច​ជួយ​ដល់​ការ​ស្វែងរក និង​ប្រាប់​ឲ្យ​ដឹង​ថា ព័ត៌មាន​ណាមួយ​ក្លែងក្លាយ ។

មាន​អង្គការ​ព័ត៌មាន​ធំ​ៗ​យ៉ាងតិច​១៧​ចូលរួម​ក្នុង​គម្រោង​នេះ រួម​មាន Le Monde,  Agence France-Presse (AFP), Liberation, BuzzFeed និង France Medias Monde ដែល​គ្រប់គ្រង Radio France Internationale និង​ស្ថានីយទូរទស្សន៍ France 24 ។

Google និង Facebook នឹង​ផ្តល់​ឧបករណ៍​ដល់​អ្នកកាសែត​ឲ្យ​ជួយ​ស្វែងរក​ព័ត៌មាន​ដែល​មិនមែន​ជា​ការ​ពិត ។ Google Trend និង CrowdTangle ជា​ឧបករណ៍​មួយ​របស់ Facebook ប្រើប្រាស់​សម្រាប់​ត្រួតពិនិត្យ​បណ្តាញ​សង្គម នឹង​ស្វែងរក​ព័ត៌មាន​ទាំងនោះ ។

Google ក៏​នឹង​បង្វឹក​សិស្ស​ពីសា​លា​សារព័ត៌មាន​របស់​បារាំង​ធំ​ៗ​នូវ​វិធីសាស្ត្រ ស្វែងរក ដែល​អាច​ប្រើប្រាស់​ដើម្បី​រក​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​បាន ។

សាធារណជន​ក៏​អាច​ផ្ញើ​សំណួរ និង​អាសយដ្ឋាន (Link) ទៅ​កាន់​ព័ត៌មាន​ដែល​មាន​បញ្ហា​ផង​ដែរ ។ សំណួរ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ឆ្លើយ​តប​ក្នុង​គេហទំព័រ​មួយ ។

ជុំ​ទី​១ នៃ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​បារាំង​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ មេ​សា ។

គួរ​បញ្ជាក់​ថា Google និង First Draft News ក៏​បាន​សហការ​គ្នា​លើ​គម្រោង​ស្រ​ដៀង​គ្នា​ផង​ដែរ កាលពី​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​នា​ឆ្នាំ​មុន ។

ព័ត៌មាន​ក្លែងក្លាយ​បាន​បំពុល​ប្រព័ន្ធ​សង្គម​ក្នុងអំឡុងពេល​បោះ​ឆ្នោត​ធំ​ៗ​ទូ​ទាំង​ពិភពលោក​។ Facebook Google និង​ក្រុមហ៊ុន​ដទៃ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​លើ​មធ្យោ​បាយ​​របស់​ពួក​គេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ៕