ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​គ្រោង​សង់​កំផែង​កញ្ចក់​ការពារ​ទួ​អេ​ហ្វែ​ល

7 ឆ្នាំ មុន

ក្រុងប៉ារីស មាន​គម្រោង​ចំណាយ​ប្រាក់​ប្រហែល​២២​លាន​ដុល្លារ សង់​កំផែង​កញ្ចក់​ការពារ​ក្នុង​កម្ពស់​៣,៦​ម៉ែត្រ នៅ​ជុំវិញ​អគារ​ទួ​អេ​ហ្វែ​ល គឺជា​ផ្នែក​មួយ​នៃ​បទដ្ឋាន​ទប់ទល់​នឹង​ការ​បង្ក​ភេរវកម្ម ក្រោយ​ពី​រយៈពេល​២​ឆ្នាំ​កន្លង​មក

ក្រុងប៉ារីស មាន​គម្រោង​ចំណាយ​ប្រាក់​ប្រហែល​២២​លាន​ដុល្លារ សង់​កំផែង​កញ្ចក់​ការពារ​ក្នុង​កម្ពស់​៣,៦​ម៉ែត្រ នៅ​ជុំវិញ​អគារ​ទួ​អេ​ហ្វែ​ល គឺជា​ផ្នែក​មួយ​នៃ​បទដ្ឋាន​ទប់ទល់​នឹង​ការ​បង្ក​ភេរវកម្ម ក្រោយ​ពី​រយៈពេល​២​ឆ្នាំ​កន្លង​មក ពលរដ្ឋ​បារាំង​ជាង​២០០​នាក់ ស្លាប់​បាត់បង់​ជីវិត​ដោយ​ភេរវកម្ម ។

«Hello Giggles» ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​ទេសចរណ៍ បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ ថា ការ​សង់​កំផែង​បញ្ច​ក់​ការពារ​គ្រាប់​នៅ​ទួ​អេ​ហ្វែ​ល​នោះ គឺជា​ផ្នែក​មួយ​នៃ​បទដ្ឋាន​ការពារ​សុវត្ថិភាព​ដ៏​ធំ​របស់​ទីក្រុង ជា​ចំណុច​គោលដៅ​របស់​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិស​ទី​នៅ​ទូ​ទាំង​ពិភពលោក ។

លោក​Jean Francois Martins ជំនួយការ​ចៅហ្វាយ​ក្រុងប៉ារីស យល់​ឃើញ​ថា «​គឺជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ដែល​អំពើ​ភេរវកម្ម​មិន​បាន​បញ្ចប់ និង​បញ្ជាក់​ថា អ្វី​ដែល​សាងសង់​មិនមែន​ជា​កំផែង​ទេ ប៉ុន្ដែ​ជា​ចំណុច​សម្រាប់​បញ្ជាក់​ពី​បរិវេណ​នៃ​អគារ​ទួ​អេ​ហ្វែ​ល​» ។

«Hello Giggles» បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កំផែង​កញ្ចក់​នោះ​អាច​ទប់ទល់​កម្លាំង​ទង្គិច និង​ការ​បុក​ពី​រថយន្ដ​ដឹក​ទំនិញ​ធុន​ធំ​បាន​យ៉ាង​ល្អ ប្រៀប​ដូច​ជា​អាច​ការពារ​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​តំបន់ឆ្នេរ​ក្រុង​នី​ស និង​ផ្សារ​គ្រី​ស្មាស​នៅ​ក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ ៕