ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ក្នុង​ទូរស័ព្ទ​ជួយ​ស្វែងរក​អ្នក​ចាប់អារម្មណ៍

7 ឆ្នាំ មុន

ក្នុង​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្រព្រឹត្ត​ទៅ​គ្រប់​ទីកន្លែង​នោះ មាន​មនុស្ស​ជា​ច្រើន​ដែល​ជូន​កាដូ​ដូច​ជា ស្ករ​សូកូឡា ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន ថ្លៃ​ៗ​ជាដើម ។ តែ​សម្រាប់​អ្នក​មិន​ទាន់​មាន​អ្នក​ចាប់អារម្មណ៍

ក្នុង​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្រព្រឹត្ត​ទៅ​គ្រប់​ទីកន្លែង​នោះ មាន​មនុស្ស​ជា​ច្រើន​ដែល​ជូន​កាដូ​ដូច​ជា ស្ករ​សូកូឡា ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន ថ្លៃ​ៗ​ជាដើម ។ តែ​សម្រាប់​អ្នក​មិន​ទាន់​មាន​អ្នក​ចាប់អារម្មណ៍​នៅឡើយ​នោះ​កុំ​ទាន់​អាល​ភ័យ​ព្រោះថា​មានកម្ម​វិធី​នៅ​ក្នុង​ទូរស័ព្ទ​ថ្មី​មួយ​ជួយ​ឲ្យ​អ្នក​ស្វែ​រ​រក​មនុស្ស​ជាទី​ចាប់អារម្មណ៍ ។

កម្មវិធី​ថ្មី​នោះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ដោយ​គ្រាន់តែ​អ្នក​បញ្ចូល​រូបថត​របស់​អ្នក​ទៅ​ក្នុង​កម្មវិធី​នោះ ហើយ​ឆ្លង​តាម​រយៈ​រូបថត​នោះ កម្មវិធី​នឹង​ស្វែ​រ​រក​អ្នក​ដែល​គួរ​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​តែ​ម្តង ។

កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកវិទ្យា New Jersey(NJIT) ដោយ​ដាក់​ឈ្មោះ​ឲ្យ​វា​ថា FaceDate​។ បន្ទាប់​ពី​លោក​អ្នក​ដាក់​បញ្ចូល​កម្មវិធី​នោះ​នៅ​ក្នុង​ទូរស័ព្ទ​រួចរាល់​ហើយ អ្នក​គ្រាប់​តែ​បញ្ចូល​រូបថត​អ្នក​ទៅ​ក្នុង​កម្មវិធី បន្ទាប់​មក​អ្នក​ត្រូវ​ប្រាប់​ទម្រង់​មនុស្ស​ដែល​អ្នក​ចាប់អារម្មណ៍​ទៅ​ក្នុង​កម្មវិធី ភ្លាម​នោះ​កម្មវិធី​នឹង​ដំណើរការ​ស្វែងរក​មនុស្ស​ដែល​ទម្រង់​មុខ​ដូច​អ្នក​ចូល​ចិត្ត បង្ហាញ​នៅ​ក្នុង​កម្មវិធី​តែ​ម្តង ។

លោក Cristian M. Borcea អ្នក​បង្កើត​កម្មវិធី​មួយ​នេះ​បាន​និយាយ​ថា អ្នកខ្លះ​គេ​ដោ​ន​ឡូត​កម្មវិធី​នេះ​ទៅ​ក្នុង​ទូរស័ព្ទ​របស់​គេ​គ្រាន់តែ​ចង់​សាកល្បង​ពី​សមត្ថភាព​របស់​កម្មវិធី​នេះ​ថា អាច​ស្វែងរក​មនុស្ស​ដែល​មានមុខមាត់​ដែល​ពួក​គេ​ចង់​ណាត់ជួប​បាន​ដែរ​ឬទេ ។

រូបថត​អ្នក​ដែល​ពួក​គេ​ចង់​ណាត់ជួប​នោះ​ត្រូវ​បាន​កម្មវិធី​វិភាគ​តាម​រយៈ​ទម្រង់​មុខ​សក់ ពណ៌​សក់ ពណ៌​ភ្នែក និង​ផ្នែក ផ្សេង​ៗ​ទៀត​នៅ​លើ​ទម្រង់​មុខ ។ មួយវិញទៀត​កម្មវិធី​ត្រូវ​ឲ្យ​អ្នក​បញ្ជាក់​ពី​តំបន់​នៅ​ក្នុង​គណនេយ្យ ពេល​អ្នក​ចាប់ផ្តើម​ប្រើប្រាស់​វា ព្រោះ​វា​នឹង​ជួយ​ឲ្យ​កម្មវិធី​ស្វែងរក​អ្នក​ចាប់អារម្មណ៍​បាន​លឿន ហើយ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ណាត់ជួប​គ្នា​ផង ។

លោក Cristian បន្ត​ថា កម្មវិធី​មាន​ភាព​វៃឆ្លាត គ្រាន់បើ​ដែរ​ក្នុង​ការ​ស្វែងរក​មនុស្ស​ដែល​អ្នក​ចាប់អារម្មណ៍ ហើយ​ការ​បង្ហាញមុខ​នោះ​គឺ​ភាគី​ទាំង​សងខាង​សុទ្ធតែ​បានឃើញ​គ្នា​ទៅ​វិញ​ទៅ​មក ។ ប្រសិនបើ​អ្នក​ប្រើប្រាស់​កម្មវិធី​ចេញ​ចិត្ត​អ្នក​ដែល​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​នោះ​ហើយ អាច​ចុច​លើ​រូបថត​ដែល​អ្នក​ពេញចិត្ត​រួច​ចាប់ផ្តើម​ផ្ញើ​សារ​ឲ្យ​គ្នា ។
 កម្មវិធី​ថ្មី​មួយ​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ប៉ុន្មាន​ខែ​ទៀត​នៅ​ក្នុង​Google Playstore ៕