ពិធីរៀបមង្គលការតាមទំនៀមទម្លាប់របស់ជប៉ុនជានិមិត្តរូបផ្នែកវប្បធម៌ ហើយជនជាតិជប៉ុនចាត់ទុកថាជាពិធីធ្វើឱ្យគ្រួសារមានសេចក្តីសុខ ។
ហ្វេសប៊ុក«Coffeoto»បានរៀបរាប់ពីអាពាហ៍ពិពាហ៍របស់ជនជាតិជប៉ុន ។ ដំណាក់កាល នីមួយៗធ្វើឡើងតាមលំដាប់លំដោយរួមមានការសច្ចា ពិធីបង្វិលស្លឹកឈើ លាងដៃដើម្បីជម្រះនូវភាពស្មោកគ្រោកមុនពេលចូលទៅបន់ស្រន់នៅចេតិយ ។ ការរៀបជាក្បួនដើរចូលទៅចេតិយ និងការគោះជួងតាមបែបជប៉ុន ប្រសិននរណាម្នាក់បានឃើញប្រហែលជាកោតសរសើរ និងបង្ហាញស្នាមញញឹមចំពោះកូនកំលោះ-ក្រមុំជាក់ជាមិនខាន ។
ភាពស្រស់ស្អាតរបស់ស្លឹកឈើប្តូរពណ៌គួបផ្សំនឹងភាពកក់ក្តៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍តាមបែបបុរាណជប៉ុន រៀបចំឡើងនៅទីតាំងចេតិយ«kamigamo»ស្ថិតនៅភាគខាងជើងក្រុងតូក្យូ ដោយមានតែមនុស្សក្នុងក្រុមគ្រួសាររបស់ភាគីទាំងសងខាងសរុប១៧នាក់ ប៉ុន្តែបង្ហាញភាពអធិកអធមគួរឱ្យគយគន់ ។ ក្រោយពេលពិធីមង្គលការនៅព្រះចេតិយបញ្ចប់ បន្តដោយពិធីជប់លៀងណែនាំបង្ហាញខ្លួនរបស់ក្រុមញាតិមិត្តទាំងសងខាង និងការទទួលទានដោយប្រើចង្កឹះបញ្ចុកខ្វែងគ្នាតាមទំនៀមជនជាតិជប៉ុនស្រដៀងគ្នានឹង«Toast»របស់អឺរ៉ុប ។
ពិធីបែបបុរាណរបស់ជប៉ុននេះនឹងធ្វើឱ្យក្រុមគ្រួសារទាំង២មានភាពកក់ក្តៅ និងបង្ហាញភាពស្មោះស្ម័គ្ររវាងគ្នាទៅវិញទៅមករបស់គូស្រករ ៕
ចែករំលែកព័តមាននេះ