បង្ហាញអាថ៌កំបាំង ដើម្បីឱ្យសម្រស់ស្រស់ស្អាត
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន២បានបង្ហាញផលិតផលថ្មី នៅក្នុងផ្សារទំនើបអ៊ីអនម៉ល កាលពីរសៀលថ្ងៃទី១១ កុម្ភៈ ២០១៧
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន២បានបង្ហាញផលិតផលថ្មី នៅក្នុងផ្សារទំនើបអ៊ីអនម៉ល កាលពីរសៀលថ្ងៃទី១១ កុម្ភៈ ២០១៧
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន២បានបង្ហាញផលិតផលថ្មី នៅក្នុងផ្សារទំនើបអ៊ីអនម៉ល កាលពីរសៀលថ្ងៃទី១១ កុម្ភៈ ២០១៧ ទល់មុខរោងភាពយន្ត Major Cineplex ។
ផលិតផល ដែលក្រុមហ៊ុនទាំងពីរបង្ហាញជូននៅពេលនោះ គឺឡេលាបខ្លួនស៊ូគូប៊ូស៊ុ ដែលជាផលិតផលរបស់ប្រទេសជប៉ុន សម្រាប់ថែរក្សាស្បែកឱ្យភ្លឺ និងសរលោង ។
តំណាងក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា ក្រុមហ៊ុន ស៊ូគូប៊ូស៊ុ ពិតជាមានមោទនភាព ដែលបាននាំមកជូននូវអាថ៌កំបាំង សម្រស់ពីប្រទេសជប៉ុន ជាឡេលាបខ្លួនថ្មី ដែលធ្វើឱ្យស្បែកសម៉ដ្ឋរលោង តាមបែបធម្មជាតិ ជាមួយនឹងរូបមន្តដ៏ល្អប្រណីតរបស់ជនជាតិជប៉ុន ។ អ្វីដែលពិសេសបំផុតសម្រាប់ផលិតផលដ៏ថ្មីនេះគឺ ជួយឱ្យស្បែកសភ្លឺថ្លា ទន់រលោង គ្មានជាតិខ្លាញ់ និងមានរូបមន្តផ្សេងគ្នាបីប្រភេទ។
គួរបញ្ជាក់ថា នៅក្នុងការបង្ហាញផលិតផលថ្មីនោះដែរ ក៏មានការបង្ហាញពីក្បាច់រាំពិសេសៗ ពីក្រុមរាំ OMG ផងដែរព្រមទាំងមានមនុស្សជាច្រើនចូលរួមទស្សនា នៅមុខរោងភាពយន្តផ្ទាល់តែម្ដង ហើយក្នុងនោះក៏មានកម្មវិធីលេងហ្គេម ដើម្បីឈ្នះរង្វាន់ផលិតផលថ្មីរបស់ស៊ូគូប៊ូស៊ុ ទៀតផង ។
ចែករំលែកព័តមាននេះ