ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន ​​«ជាតិ​មរតក​តេ​ជោ»​ ជិតរួចរាល់ក្នុងដំណាក់ទី១

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពហុកីឡដ្ឋាន​មរតក​តេជោ ដែល​រាជ​រដ្ឋាភិ​បាល​ បានបើក​ការដ្ឋានសាងសង់​ កាលពី​ថ្ងៃទី​១២ មេសា ២០១៣ កន្លងមកនោះ ពេល​​នេះ​​បាន​ជិត​រួចរាល់​ហើយ ​សម្រាប់​ដំណាក់កាល​ទី​១ ដែល​គ្រោង​សម្ពោធ​ដាក់​ឱ្យ​​ប្រើប្រាស់​ក្នុង​ខែមីនា​ ២០១៧​

រាជធានីភ្នំពេញ ៖ ពហុកីឡដ្ឋាន​មរតក​តេជោ ដែល​រាជ​រដ្ឋាភិ​បាល​ បានបើក​ការដ្ឋានសាងសង់​ កាលពី​ថ្ងៃទី​១២ មេសា ២០១៣ កន្លង​មកនោះ ពេល​​នេះ​​បាន​ជិត​រួចរាល់​ហើយ ​សម្រាប់​ដំណាក់កាល​ទី​១ ដែល​គ្រោង​សម្ពោធ​ដាក់​ឱ្យ​​ប្រើប្រាស់​ក្នុង​ខែមីនា​ ២០១៧​នេះ ​ហើយ​​ត្រូវ​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​២០២០ ដើម្បី​ត្រៀម​ប្រ​កួត​​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ជាតិ​អូ​ឡាំ​ពិ​កបានឱ្យ​កោះសន្តិភាព​ដឹង​​តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​ទី​១៣​ កុម្ភៈ​ នេះ​ថា រហូត​មក​ទល់​ពេល​នេះ​ ពហុ​កីឡ​ដ្ឋាន ​ជាតិ​មរតក​តេ​ជោ ​សាងសង់​មូលដ្ឋាន​គ្រឹះ​ជិត​រួចរាល់​ហើយ គឺ​នៅ​សល់​ការងារ​តុបតែង​ និង​សំអាត​ខ្លះ ដើម្បី​ត្រៀម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ខែមីនា​នេះ​ ក្នុង​នោះ​មាន​កន្លែង​មណ្ឌល​កីឡាហែលទឹក កន្លែង​ស្នាក់​នៅ​របស់​កីឡាករ ដែល​គេ​ហៅ​ថា​ភូមិ​កីឡា និង​កំពុង​ជំរុញ​ការ​សាងសង់​ជា​បន្តបន្ទាប់​ទៀត ។

​លោកបន្ត​ថា ការ​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ មាន​៣​ដំណាក់​កាល គឺ​ដំណាក់កាល​ទី​១​-មាន​រយៈពេល​៤​ឆ្នាំ ទី​២​-មាន​៤​ឆ្នាំ និង​ដំណាក់កាល​ទី​៣​-មាន​រយៈពេល​ខ្លី ជា​ដំណាក់កាល​តុបតែង​កែ​លំអរ និង​ការងារ​សំអាត​ប៉ុណ្ណោះ ហើយ​ជា​ផែន​ការ​មេ​ស៊ី​ហ្គេ​ម​ធ្វើ​យ៉ាងណា ​សាងសង់ឱ្យ​ហើយ​ក្នុង​​ឆ្នាំ​២០១៩ និង​២០២០ ដើម្បី​ទុក​ពេល​៣ ​ទៅ​៤​ឆ្នាំ​សម្រាប់​ធ្វើការ​ប្រ​កួត និង​ប្រើ​ប្រាស់​​​សាកល្បង ។