ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្កើត​អគារ​«​ព្រៃ​បញ្ឈរ​»​បន្ថយ​ជាតិពុល​ក្នុង​អាកាស

7 ឆ្នាំ មុន

ប្រទេស​ចិន​បាន​បង្ហាញ​អគារ​«​ព្រៃ​បញ្ឈរ​»(Vertical Forest)​នៅ​ណា​ន​ជី​ង ជា​អគារ​សម្រាប់​រស់នៅ​គ្របដណ្តប់​ដោយ​ដើមឈើ​ពណ៌​បៃតង​គួរ​ឱ្យ​គយគន់ និង​ផ្តល់​អាកាសធាតុ​បរិសុទ្ធ ។

ប្រទេស​ចិន​បាន​បង្ហាញ​អគារ​«​ព្រៃ​បញ្ឈរ​»(Vertical Forest)​នៅ​ណា​ន​ជី​ង ជា​អគារ​សម្រាប់​រស់នៅ​គ្របដណ្តប់​ដោយ​ដើមឈើ​ពណ៌​បៃតង​គួរ​ឱ្យ​គយគន់ និង​ផ្តល់​អាកាសធាតុ​បរិសុទ្ធ ។

វេ​ប​សាយ​«People»​របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុង​ណា​ន​ជី​ង​ជា​ក្រុង​របស់​ខេត្ត​ជាំ​ង​ស៊ូ ភាគ​ខាងកើត​ប្រទេស​ចិន បាន​បង្កើត​អគារ​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិពុល​ក្នុង​អាកាសធាតុ ដោយ​បាន​ជ្រើស​យក​សំណង់​ប្រភេទ​«​ព្រៃ​បញ្ឈរ​» ។ ព្រៃ​តាំង​បញ្ឈរ​នោះ​ជា​ប្រភេទ​អគារ​ខ្ពស់​សម្រាប់​ស្នាក់​នៅ​ចំនួន​២​អគារ គ្របដណ្តប់​ដោយ​រុក្ខជាតិ​ពណ៌​ខៀវខ្ចី​ជា​ច្រើន​ប្រភេទ ដើម្បី​ស្រូប​យកជាតិ​ពុល និង​បង្កើត​អាកាសធាតុ​បរិសុទ្ធ​ដល់​ពលរដ្ឋ​និង​អ្នកទេសចរ ។ គោល​គំនិត​នោះ​កើត​ចេញពី​លោក​ស្តេ​ហ្វា​ណូ បូ​អេ​រី ស្ថាបនិក​ជនជាតិ​អីុ​តា​លី ។

សំណង់​អគារ​ជា​លក្ខណៈ​ព្រៃ​បញ្ឈរ​នៅ​ណា​ន​ជី​ង​ឈ្មោះ​«Nanjing Green Towers»​សាងសង់   នៅ​ប្រប​មាត់ទន្លេ​យ៉ាង​ស៊ី ដោយ​យក​រុក្ខជាតិ​សរុប​១.១០០​តោន​ដាំ​នៅ​លើ​អគារ ជា​ប្រភេទ​រុក្ខជាតិ​ក្នុងស្រុក​ប្រហែល​២៣​ពូជ ។ ក្រៅពី​នេះ​មាន​រុក្ខជាតិ​ជាង​២.៥០០​ដើម​ផ្សាំ​បង្កាត់​ពូជ រំពឹង​ថា​គម្រោង​នេះ​នឹង​ស្រូប​យក​កាបូន​ឌី​អុក​សុ​ី​ត​ដល់​ទៅ​២៥​តោន​ក្នុង​មួយ​ឆ្នាំ និង​ផលិត​អុក​ស៊ី​ហ្សែ​ន​បាន​៦០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ។

គម្រោងការ​«Nanjing Green Towers» នឹង​ក្លាយជា​ព្រៃ​តាំង​បញ្ឈរ​លើក​ដំបូង​នៅ​អា​ស៊ី និង​កំណត់​សាងសង់​ឱ្យ​រួចរាល់​នៅ​ឆ្នាំ​២០១៨ ខណៈ​ពេល​ទីក្រុង​ផ្សេង​ទៀត​រួម​មាន​ឈុ​ង​ជី​ង និង​សៀង​ហៃ ក៏​មាន​ផែនការ​សង់​អគារ​បៃតង​បែប​នេះ​ដែរ ៕