ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Youtube បន្ថែម​កម្មវិធី​ផ្សាយ​ផ្ទាល់​ចេញពី​ទូរស័ព្ទ

7 ឆ្នាំ មុន

Youtube​ បាន​ចាប់ផ្តើម​អនុញ្ញាត​ឱ្យ​ម្ចាស់​គណនេយ្យ​ដែល​ទទួល​បានភាព​ពេញ​និយម​កន្លង​មក​នោះ​មាន​សិទ្ធិ​ផ្សាយបន្ត​ផ្ទាល់​លើ​គេហទំព័រ Youtube តាម​រយៈទូរស័ព្ទ​ ដៃ​របស់​គេ ។ កម្មវិធី​ថ្មី​នោះ​ជា​សារ​មួយបញ្ជាក់​ថា

Youtube​ បាន​ចាប់ផ្តើម​អនុញ្ញាត​ឱ្យ​ម្ចាស់​គណនេយ្យ​ដែល​ទទួល​បានភាព​ពេញ​និយម​កន្លង​មក​នោះ​មាន​សិទ្ធិ​ផ្សាយបន្ត​ផ្ទាល់​លើ​គេហទំព័រ Youtube តាម​រយៈទូរស័ព្ទ​ ដៃ​របស់​គេ ។ កម្មវិធី​ថ្មី​នោះ​ជា​សារ​មួយបញ្ជាក់​ថា​ក្រុមហ៊ុន​Youtube នឹង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​Facebook និង​ក្រុមហ៊ុន​Twitter​ដែល​បញ្ចូល​កម្មវិធី​ផ្សាយ​ផ្ទាល់​ចេញពី​ទូរស័ព្ទ​មុន​Youtube​នោះ ។

ក្រុមហ៊ុន​Google​មាន​សិទ្ធិ​ទទួល​បាន​កម្មវិធី​ផ្សាយ​វី​ដេ​អូ​ផ្ទាល់​ពី​ក្រុមហ៊ុន​Youtube​ចេញពី កុំព្យូទ័រ​តាំងពី​៦​ឆ្នាំ​មុន​មក​ម្ល៉េះ ។ លោក​Barbara Macdonald និង​Kurt Wilms​ដែល​ជា​ប្រធាន​ផ្នែក​ផលិតផល​របស់​Youtube​បាន​និយាយ​ថា​កម្មវិធី​ថ្មី​សម្រាប់​ផ្សាយ​វី​ដេ​អូ​ផ្ទាល់​លើ​Youtube​នេះ សម្រាប់​តែ​ម្ចាស់​គណនេយ្យ​ដែល​ជា​សមាជិក​Youtube ឬ​គេ​ហៅ​ថា​ម្ចាស់​ប៉ុស្តិ៍​ដែល​បាន​បង្កើត នៅ​លើ​Youtube​ដែល​មាន​អ្នក​ចុះ​ឈ្មោះ​មើល​ប៉ុស្តិ៍​នោះ​ចាប់ពី​១០.០០០​ទើប​ទទួល​បាន​សិទ្ធិ​ផ្សាយ​វី​ដេ​អូ​ផ្ទាល់​ចេញពី​ទូរស័ព្ទ​បាន ។

ពួក​គាត់​បន្ត​ថា ការ​ដាក់​កម្មវិធី​ថ្មី​នោះ គឺ​យើង​បាន​ផ្តល់​អំណាច​ក្នុង​ការ​ផ្សាយ​វី​ដេ​អូ​ផ្ទាល់​ទៅ​ដល់​ដៃ​អ្នក​ដែល​មាន​ទេព​កោសល្យ​ក្នុង​ការ​បង្កើត​វី​ដេ​អូ និង​ផ្តល់​ភាព​ជិត​ស្និទ្ធ និង​ឯករាជ្យ​ដើម្បី​ឱ្យ​ពួក​គេ​ចែករំលែក​ការ​គិត​ជិ​វិត​រស់នៅ​ប្រចាំ​ថ្ងៃ និង​គំនិត​ច្នៃប្រឌិត ។ ពួក​គាត់​បាន​សន្យា​ថា​កម្មវិធី​ប្រើប្រាស់ ផ្សេង​ៗ​ទៀត នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​លើ​Youtube​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

Youtube​ក៏​បាន​បន្ថែម​ការ​លើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ តាម​រយៈ​ទម្រង់​មួយ​ឈ្មោះ​ថា Super Chat​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ជាតា​រា​ផ្សាយ​វី​អេ​អូ​ផ្ទាល់ អាច​រក​ប្រាក់​បាន​ពី​អ្នកគាំទ្រ ដែល​ហ៊ាន​ចំណាយ​ប្រាក់​សម្រាប់​សេវា​ផ្ញើ​សារ​ទៅ​គ្នា​មាន​ពណ៌​ដិត ឬ​សារ​ត្រូវ​ស្ថិត​នៅ​លើ​បំផុត ដែល​អ្នក​ផ្សាយ​អាច​មើលឃើញ​មុនគេ​ជាដើម ។ មាន​ម្ចាស់​គណនេយ្យ​ឈ្មោះ​Typical Gamer ក្នុង​Super Chat អាច​រក​ប្រាក់​បាន​ប្រហែល​៤.០០០​ដុល្លារ​ក្នុង​ពេល​ផ្សាយ​ត្រឹមតែ​៩០​នាទី​ប៉ុណ្ណោះ ។

Super Chat គឺ​ដូច​ជា​ការ​ចំណាយ​ប្រាក់សម្រាប់​អង្គុយ​នៅ​ជួរ​មុខ​ក្នុង​សម័យកាល​ឌី​ជីថ​ល​នេះ​ដែរ ។ កាលពី​ខែធ្នូ ក្រុមហ៊ុន Facebook បាន​ចាប់ផ្តើម​សាកល្បង​សេវាកម្ម​ផ្សាយ​វី​ដេ​អូផ្ទាល់ ។ ពេល​នេះ​Facebook​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​Facebook​អាច​ផ្សាយ​វី​ដេ​អូ​ផ្ទាល់​លើ​បណ្តាញ​សង្គម​របស់​ខ្លួន ៕