ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ្នក​ជ្រាប​ទេ ?

7 ឆ្នាំ មុន

នៅ​ស្រុក​ខ្មែរ​យើង​…​មក​ដល់​ដើមឆ្នាំ​២០១៧​នេះ មាន​សំបុក​ល្បែង​ស៊ី​សង​…​ដែល​គេ​ហៅ​យ៉ាង​ត្រឹមត្រូវ​ថា​«​កា​សី​ុ​ណូ​» មាន​៧៥​ទីតាំង ។

នៅ​ស្រុក​ខ្មែរ​យើង​…​មក​ដល់​ដើមឆ្នាំ​២០១៧​នេះ មាន​សំបុក​ល្បែង​ស៊ី​សង​…​ដែល​គេ​ហៅ​យ៉ាង​ត្រឹមត្រូវ​ថា​«​កា​ស៊ីណូ​» មាន​៧៥​ទីតាំង ។

​ប្រភព​ផ្លូវការ​មួយ​ប្រាប់​ថា ក្នុង​ចំណោម​៧៥​កា​ស៊ីណូ​នេះ​…​មាន​៧០​កំពុង​ដំណើរការ​…​ចំណែក​៥​ទៀត​កំពុង​រៀបចំ​ជើង​ព្រួល​…​។ ក្នុង​ចំណោម​៧០​ដែល​កំពុង​បើក​លេង​នេះ ខ្លះ​មានច្បាប់ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​…​ខ្លះ​ម៉ាង​…​ព្រោះ​ច្បាប់​មិន​ទាន់​ធ្លាយ​…​។

មិនដឹង​ជា​ស្អី​ៗ​ឱ្យ​ច្បាប់​ទេ​…​មុខព្រួញ​ល្បែង​នេះ​ដូច​ដឹង​ស្រាប់​ហើយ គ្មាន​គោរព​ច្បាប់​រដ្ឋ​ឱ្យ​ប្រាកដប្រជា​ទេ​…​។

ច្បាប់​ហាម​ជនជាតិ​ខ្មែរ​ចូល​លេង​…​ប៉ុន្តែ​បើ​គ្មាន​ខ្មែរ​ចូល​លេង​…​ឱ្យ​ខ្មោច​មកពីណា​ចូល​លេង ?

មាន​ខ្លះ​ៗ​ដែរ​…​ជនបរទេស​ខ្លះ​ចាញ់​អស់​ខោ រត់​ចោល​ក្រុមហ៊ុន​…​រត់​ចោល​រោងចក្រ ក្លាយជា​ថៅកែ​ក្ស័យធន​ក៏​មាន​…​។

ចំណែក​ខ្មែរ​យើង​ខ្លះ​អស់​ផ្ទះ អស់​ដី​ក៏​មាន​មិន​តិច​ដែរ​…​កុំឱ្យ​ពូកែ​មាន​ពេក ឱ្យ​ក្រ​ម្តង​ទៅ​ក៏​ល្អ​ដែរ​…​ព្រោះ​គេ​ហាម​ហើយ ហាម​ទៀត «​ចង់​ក្រ​ឱ្យ​លេងល្បែង​»…​ ចង់​ក្រ​ឆាប់​កុំ​លេងល្បែង​កំ​ប៉េ​ក​កំប៉ុក​…​បើ​ចង់​ក្រ​ឆាប់​ឱ្យ​ចូល​កា​ស៊ី​ណូ ៕
             អា​ឡេវ