ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​អ្នក​ចម្បាំង​…

7 ឆ្នាំ មុន

និយាយ​ដោយ​សច្ចធម៌​…​និយាយ​តាម​ការ​មើលឃើញ​នា​សម័យនេះ​…​បើ​ពិនិត្យ​ទៅ​លើ​ប្រវត្តិសាស្ត្រ​…​ខ្មែរ​ក្លាយជា​ពូជ​អ្នក​ចម្បាំង​…​ចំណែក​យួន​ក៏​ក្លាយជា​ពូជ​អ្នក​ចម្បាំង​

និយាយ​ដោយ​សច្ចធម៌​…​និយាយ​តាម​ការ​មើលឃើញ​នា​សម័យនេះ​…​បើ​ពិនិត្យ​ទៅ​លើ​ប្រវត្តិសាស្ត្រ​…​ខ្មែរ​ក្លាយជា​ពូជ​អ្នក​ចម្បាំង​…​ចំណែក​យួន​ក៏​ក្លាយជា​ពូជ​អ្នក​ចម្បាំង​ដែរ​…​។​

ពូជ​អ្នក​ចម្បាំង​របស់​ខ្មែរ​…​ច្បាំង​យូរ​ៗ​ទៅ​អស់​ទឹក អស់​ដី​…​ច្បាំង​ពី​សម័យ​អតីតកាល​រួញ​អស់​ទឹកដី​…​បាត់បង់​អស់​ដែនដី​…​នៅ​សល់​តែ​កម្ពុជា​កណ្តាល​ប៉ុណ្ណោះ ហៅ​ខ្មែរ​កណ្តាល​…​។ ខ្មែរលើ​នៅ​ក្នុង​ទឹកដី​ថៃ​ហៅ​ខ្មែរ​សុ​រិ​ន​…​ខ្មែរក្រោម​នៅ​ក្នុង​ទឹកដី​វៀតណាម​ហៅ​កម្ពុជា​ក្រោម​…​បាត់​អស់​អំនួត អត់​ហ៊ាន​ទាមទារ ឬ​រំឭក​ខ្លាំង​ឡើង​វិញ​ឡើយ​…​។ ច្បាំង​អស់​អំនួត​ទីបំផុត​នៅ​សល់​ប្រមាណ​៣​លាន​នាក់​ក្នុង​ឆ្នាំ​១៩៧៩ ។ ពេល​នេះ​កើន​បាន​១៥​លាន​នាក់​ហើយ ព្រោះ​លែង​ច្បាំង​…

ចំណែក​ពូជ​អ្នក​ចម្បាំង​របស់​យួន​…​ច្បាំង​តាំង​តែ​ពី​គ្មាន​ទឹកដី​…​ច្បាំង​យូរ​ៗ​ទៅ​យក​បាន​ប្រទេស​ចាម​ទាំងមូល​…​ច្បាំង​យូរ​ៗ​ទៀត​យក​បាន​កម្ពុ​ជាមួយ​ចំហៀង​ហៅ
កម្ពុជា​ក្រោម​…​ច្បាំង​ទាល់តែ​អា​មេ​រិ​កាំ​ង​រត់​ប្រាស់​អាយុ​…​។ ដល់ពេល​ឈប់​ច្បាំង​យួន​កើន​បាន​មនុស្ស​ជាង​១០០​លាន​នាក់ ។

ពូជ​អ្នក​ចម្បាំង​ដូច​គ្នា​មែន​…​ប៉ុន្តែ​ស្នាដៃ​ខុស​គ្នា​…​ពូជ​គេ​អ្នក​ច្បាំង​…​ច្បាំង​រីក​ទឹកដី​…​ច្បាំង​រីក​ទាំង​មនុស្ស​…​ពូជ​យើង​បើ​ហ៊ាន​ច្បាំង​ទៀត​…​សង្ស័យ​អស់ទាំង​មនុស្ស​…​អស់ទាំង​ទឹកដី​…​។

ដោយ​ប្រការ​ហ្នឹងហើយ​…​គួរតែ​ខ្មែរ​ប្រឹងប្រែង​តស៊ូ​ឱ្យ​អស់​លទ្ធភាព​សព្វបែបយ៉ាង​…​រក្សា​សន្តិភាព​ឱ្យ​គង់វង្ស ទោះ​អស់​ក្នុង​តម្លៃ​ណា​ក៏​ដោយ​…​ការ​ដឹកនាំ​មាន​សន្តិភាព ត្រូវ​តែ​ថែរក្សា​ទុក​បន្ត​…​គួរ​លុប​ចោល​ពូជ​អ្នក​ចម្បាំង​…
            អា​ឡេវ