ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​បណ្តាល​ឱ្យស្ត្រី​កើត​មាន​បញ្ហា​កូនក្រៅស្បូន

7 ឆ្នាំ មុន

ស្ត្រី​ដែល​មាន​ខួប​រដូវ​ធម្មតា ហើយ​ក្រោយ​ពី​បាត់​រដូវ​ស្ត្រី​ត្រូវ​ដឹងខ្លួន​ថា​នឹង​អាច​មានគភ៌ ។ នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​ក្នុង​រយៈពេល​ពី​៣​ទៅ​៦​ស​ប្តា​ហ៍ ស្ត្រី​ដែល​មាន​អាការ​ឈឺ​ចុកចាប់​នៅ​ខាងក្រៅ​ពោះ និង​មាន

ស្ត្រី​ដែល​មាន​ខួប​រដូវ​ធម្មតា ហើយ​ក្រោយ​ពី​បាត់​រដូវ​ស្ត្រី​ត្រូវ​ដឹងខ្លួន​ថា​នឹង​អាច​មានគភ៌ ។ នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​ក្នុង​រយៈពេល​ពី​៣​ទៅ​៦​ស​ប្តា​ហ៍ ស្ត្រី​ដែល​មាន​អាការ​ឈឺ​ចុកចាប់​នៅ​ខាងក្រៅ​ពោះ និង​មាន​ហូរ​ឈាម​តាម​ទ្វារមាស​បន្តិចបន្តួច ដែល​មាន​ពណ៌​ក្រហម​ក្រមៅ ឬ​ពណ៌​ត្នោត ជា​សញ្ញា​មួយ​ដែល​អាច​បញ្ជាក់​ថា​អាច​នឹង​មាន​កូនក្រៅស្បូន ។

កូនក្រៅស្បូន​គឺជា​ការ​ពពោះ ឬ​ក៏​ការ​បង្ក​កំណើត​មួយ​បែប​ដែល​ស្ថិត​នៅ​ក្រៅ​តួ​ស្បូន ឬ​មិន​នៅ​ក្នុង​ស្បូន ដូច​ជា​នៅ​ក្នុង​ពោះ នៅ​លើ​ដៃ​ស្បូន នៅ​លើ​តួ​ដៃ​ស្បូន នៅ​ចុងដៃ​ស្បូន ឬ​នៅ​ជាប់​ក្រ​សោម​កូន តែ​ជា​ទូទៅ​កូនក្រៅស្បូន​ដែល​តែង​តែង​ជួប​ប្រទះ​ញឹកញាប់​ជាងគេ គឺ​នៅ​លើ​ដៃ​ស្បូន ជា​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​តែ​ការ​ខ្សោះ​ឈាម​នៅ​ពេល​ដែល​ដៃ​ស្បូន​បែកធ្លាយ ដោយ​ការ​រីក​ធំធាត់​នៃ​គភ៌ ។

កូនក្រៅស្បូន​តែងតែ​កើត​មាន​ចំពោះ​ស្ត្រី​ដែល​មាន​ដៃគូ​រួម​ភេទ ហើយ​ធ្លាប់​កើត​មាននូវ​បញ្ហា​មួយ​ចំនួន​ដូច​ជា ៖
-​ធ្លាប់​កើត​មាន​ជំងឺ​រលា​កដៃ​ស្បូន​រ៉ាំរ៉ៃ
-​ធ្លាប់​វះកាត់​ដែល​ប៉ះពាល់​ទៅ​លើ​ដៃ​ស្បូន
-​ស្ត្រី​ដែល​ញៀន​បារី​ក៏​ជា​កត្តា​មួយ​អាច​ឲ្យ​ទទួល​រង​នូវ​ជំងឺ​កូនក្រៅស្បូន​នេះ​បាន​ដែរ ។
-​ស្ត្រី​ខ្លះ​មាន​ដៃ​ស្បូន​មិន​ប្រក្រតី​ពី​កំណើត
-​ស្ត្រី​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​នៅ​ក្នុង​ពោះ
-​ស្ត្រី​ដែល​ធ្លាក់ស​រ៉ាំរ៉ៃ
-​ស្ត្រី​ធ្លាប់​កើត​មាន​ជំងឺ​សង្គម​រ៉ាំរ៉ៃ
-​ការ​រំលូតកូន​ចេញ​ច្រើន​ដង
-​ស្ត្រី​ដែល​ដាក់​កង​ស្បូន​មិន​បាន​ត្រឹមត្រូវ​ជាដើម ។

រាល់​ការ​ធ្លាក់ឈាម​ប​ន្តិ​បន្តួច​នៅ​ពេល​ចាប់ផ្តើម​មានគភ៌​មិន​ប្រាកដ​ថា​ជា​ការ​មាន​កូនក្រៅស្បូន​ទេ ។ ដូច្នេះ​រាល់​ការ​សង្ស័យ​ស្ត្រី​ទាំងអស់​ត្រូវ​ប្រញាប់​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​។ ជា​ពិសេស​ស្ត្រី​ដែល​ធ្លាក់​មាន​ប្រវត្តិ​ដូចដែល​បាន​បង្ហាញ​ខាងលើ នៅ​ពេល​បាត់​វ​ឌ្ឍ​រដូវ​ភ្លាម​គួរតែ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​តាមដាន ៕