ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ថ្ងៃ​ទី​16 កុម្ភៈ ជា​ថ្ងៃ​បញ្ចប់​នៃ​ពិភពលោក​ឬ ?

7 ឆ្នាំ មុន

យោង​តាម​អ្នក​ជំនាញការ​ម្នាក់​ថា របស់​អវកាស​មួយ​ដែល​ពួក​អ្នក​វិទ្យាសាស្ត្រ​ប្រទះ​ឃើញ​កាលពី​ដំណាច់ឆ្នាំ​២០១៦ កំពុង​គំរាម​ដែនដី ហើយ​អាច​បង្ក​ឱ្យ​ពិភពលោក​ជួប​ប្រទះ​ទី​បញ្ចប់​ក្នុង​ខែកុម្ភៈ​នេះ ។ អង្គការ NASA អា​មេ​រិ​ក​ក៏​អះអាង​ពី​

យោង​តាម​អ្នក​ជំនាញការ​ម្នាក់​ថា របស់​អវកាស​មួយ​ដែល​ពួក​អ្នក​វិទ្យាសាស្ត្រ​ប្រទះ​ឃើញ​កាលពី​ដំណាច់ឆ្នាំ​២០១៦ កំពុង​គំរាម​ដែនដី ហើយ​អាច​បង្ក​ឱ្យ​ពិភពលោក​ជួប​ប្រទះ​ទី​បញ្ចប់​ក្នុង​ខែកុម្ភៈ​នេះ ។ អង្គការ NASA អា​មេ​រិ​ក​ក៏​អះអាង​ពី​វត្តមាន​នៃ​របស់​នោះ​ដែរ ។

ដោយ​ដកស្រង់​សម្តី​របស់​អ្នក​ជំនាញការ​រូប​នោះ​ កាសែត​អង់គ្លេស THE DAILY MAIL និយាយ​ថា ផែនដី​នឹង​ត្រូវ​បំផ្លាញ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​ការ​បុក​គ្នា​ជាមួយ​អាចម៍ផ្កាយ 2016WF9 ដែល​កំពុង​ស្ថិត​នៅ​ក្បែរ​ភព​ផែនដី​។ យោង​តាម​កាសែត​នោះ​ថា ការ​បុក​គ្នា​នោះ​អាច​កើត​មាន​នា​ថ្ងៃ​ទី​១៦ កុម្ភៈ ដែល​នឹង​បង្ក​ឱ្យ​មាន​មេ​ហ្គា​ស៊ូ​ណា​មី​មួយ​នាំ​ទៅ​ដល់ទី​បញ្ចប់​នៃ​ពិភពលោក ។ អាចម៍ផ្កាយ​នោះ​មានឈ្មោះ​ថា 2016 WF9 ត្រូវ​បាន​រក​ឃើញ​កាលពី​ឆ្នាំ​២០១៦ ។ ពួក​អ្នក​វិទ្យាសាស្ត្រ​នៅ​ពុំ​ទាន់​កំណត់​ថា ​តើ​របស់​នោះ​ជា​អាចម៍ផ្កាយ​មួយ​ ឬ​ក៏​ជា​ផ្កាយដុះកន្ទុយ​មួយ​នៅឡើយ ។ វិជ្ជមាន​នៃ​របស់​នោះ​មាន​ដល់​មួយ​គីឡូម៉ែត្រ​។ យោង​តាម​អ្នក​ជំនាញការ​ម្នាក់​ប្រកាស​ដោយ​ខ្លួនឯង ដកស្រង់​សម្តី​ដោយ ​DAILY MAIL ថា របស់​នោះ​មក​ពី​ប្រព័ន្ធ NIBIRU ​ជា​ភព​មួយ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​ដែរ​ ដែល​ភព​នោះ​គេ​នៅ​ពុំ​ទាន់​អះអាង​នៅឡើយ ។

ទោះបីជា​អង្គការ NASA អះអាង​ថា ​របស់​នោះ​ពុំ​គំរាមកំហែង​ដល់​ភព​ផែនដី​ក៏​ដោយ ​ក៏​អ្នកជំនាញ​ការ​របស់ DAILY MAIL ជឿជាក់​ថា បណ្តា​អ្នក​សហការ​របស់ NASA នឹង​ជួយ​ផ្តល់​ការ​ពិត​ដល់​យើង ៕