ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រាត​បម្រើ​ការងារ​សំអាតផ្ទះ​នៅ​អង់គ្លេស

7 ឆ្នាំ មុន

ក្រុមហ៊ុន​ស៊ីឈ្នួល​សំអាតផ្ទះ​នៅ​ចក្រភព​អង់គ្លេស ប្រកាស​ជ្រើសរើស​បុគ្គលិក​ស្រី​ស្អាត​សម្លៀក​បំពាក់​ក្នុង​ពេលធ្វើការ ដោយ​ផ្ដល់​ប្រាក់​ឈ្នួល​៤៥​ផោន ឬ​៦០​ដុល្លារ​ក្នុង​មួយ​ម៉ោង ។ ទោះជា​យ៉ាងណា​ក្ដី ហាម​អតិថិជន

ក្រុមហ៊ុន​ស៊ីឈ្នួល​សំអាតផ្ទះ​នៅ​ចក្រភព​អង់គ្លេស ប្រកាស​ជ្រើសរើស​បុគ្គលិក​ស្រី​ស្អាត​សម្លៀក​បំពាក់​ក្នុង​ពេលធ្វើការ ដោយ​ផ្ដល់​ប្រាក់​ឈ្នួល​៤៥​ផោន ឬ​៦០​ដុល្លារ​ក្នុង​មួយ​ម៉ោង ។ ទោះជា​យ៉ាងណា​ក្ដី ហាម​អតិថិជន​ឬ​ម្ចាសផ្ទះ​ប៉ះពាល់​លើ​ដងខ្លួន ឬ​ថតរូប​បុគ្គលិក ។

វេ​ប​សាយ​«Oddity Central» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា ក្រុមហ៊ុន​បោសសំអាត​ផ្ទះ​មួយ​ឈ្មោះ «​ណេ​ជឺ​រី​ស្ដ គ្លី​ន​ន័​រ​» នៅ​អង់គ្លេស កំពុង​ពង្រីក​សាខា​ក្រោយ​ពី​ទទួល​ការ​ពេ​េ​ញ​និយម​ពី​ក្រុង​នានា នៅ​ក្នុង​ប្រទេស ។ បច្ចុប្បន្ន​កំពុង​ជ្រើសរើស​បុគ្គលិក​ស្រី​បន្ថែម ដោយ​ក្នុង​ពេល​បំពេញ​តួនាទី​ត្រូវ​ស្រាត ពាក់​តែ​ស្បែកជើង និង​ស្រោមដៃ ហើយ​ទទួល​ប្រាក់​ឈ្នួល​ក្នុង​មួយ​ម៉ោង​៦០​ដុល្លារ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អតិថិជន​គ្រប់​រូប​ត្រូវ​ព្រមព្រៀង​ថា មិន​ប៉ះពាល់​លើ​ខ្លួនប្រាណ​បុគ្គលិក និង​មិន​ត្រូវ​ថតរូប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ។ ចំពោះ​ថ្លៃ​ឈ្នួល គឺ​ក្នុង​មួយ​ម៉ោង​៦៥​ផោន ឬ​១០០​ដុល្លារ និង​នៅ​ម៉ោង​ទី​២ ត្រូវ​បង់​៥៥​ផោន ។

លោកស្រី​ឡូ​រ៉ា ស្មី​ត ប្រធាន​ក្រុមហ៊ុន​ឱ្យ​ដឹង​ថា គោល​គំនិត​នេះ​បាន​ដុះ​ចេញពី​អតិថិជន​ម្នាក់​ដែល​សួរ​ថា បុគ្គលិក​អាច​ស្រាត​ក្នុង​ពេល​ចូល​បម្រើ​ការងារ​បាន​ឬ​អត់ ? បញ្ហា​នេះ​ធ្វើ​ឱ្យ​លោកស្រី​យល់​ថា អតិថិជន​បែប​នេះ​មាន​ច្រើន​គួរសម ដូច្នេះ​ហើយ​ក័​រៀបចំ​បុគ្គលិក​ស្រាត ។

បច្ចុប្បន្ន​ក្រុមហ៊ុន​ទទួល​បម្រើ​៣​ប្រភេទ គឺ​អនុញ្ញាត​ឱ្យ​អតិថិជន​ស្រាត​, ឱ្យ​បុគ្គលិក​ស្រាត និង​ភាគី​ណាមួយ​ស្រាត​ក៏​បាន ប៉ុន្ដែ​គោល​គំនិត​នេះ​មិន​ទាក់ទង​នឹង​ផ្លូវភេទ​ទេ ។ ក្រុមហ៊ុន​ទទួល​តែ​បុគ្គលិក​ស្រី​ប៉ុណ្ណោះ ព្រោះ​អតិថិជន​ភាគច្រើន​ដែល​ជួល​ជា​បុរស ៕