ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

App មួយ​នៅ​ចិន​ជួយ​ស្វែងរក​ក្មេង​បាត់​ខ្លួន

7 ឆ្នាំ មុន

កម្មវិធី​ក្នុង​ទូរស័ព្ទ​បាន​ជួយ​ដល់​អាជ្ញាធរ​ចិន​ស្វែងរក​ក្មេង​បាត់​ខ្លួន​ជា​ច្រើន​ករណី​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ចិន ។ ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បាន​និយាយ​ថា មាន​ក្មេង​បាត់​ខ្លួន​ប្រមាណ

កម្មវិធី​ក្នុង​ទូរស័ព្ទ​បាន​ជួយ​ដល់​អាជ្ញាធរ​ចិន​ស្វែងរក​ក្មេង​បាត់​ខ្លួន​ជា​ច្រើន​ករណី​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ចិន ។ ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បាន​និយាយ​ថា មាន​ក្មេង​បាត់​ខ្លួន​ប្រមាណ​៦១១​នាក់​ត្រូវ​បាន​រក​ឃើញ​វិញ​កាលពី​ឆ្នាំ​២០១៦ ។

កម្មវិធី​ក្នុង​ទូរស័ព្ទ Tuanyuan ជា​ភាសា​ចិន​ឬ​ការ​ជួបជុំ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Alibaba និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែឧសភា ។

វា​ជា​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​ប៉ូលិស​ចែករំលែក​ព័ត៌មាន​គ្នា និង​ធ្វើការ​ជាមួយ​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព ។

App នេះ​ដំណើរ​មាន​ភាព​ងាយស្រួល​ដូច​ជា​អ្នក​ប្រើប្រាស់ App ដែល​នៅ​ក្បែរ​កន្លែង​បាត់​ខ្លួន និង​ទទួល​ព័ត៌មាន និង​រូបថត​ក្មេង​បាត់​ខ្លួន​តាម​រយៈ​សារ​ជូនដំណឹង ។ សារ​ជូនដំណឹង​នឹង​បញ្ជូន​បន្ត​កាន់តែ​ឆ្ងាយ​ពី​កន្លែង​បាត់​ខ្លួន​តាម​រយៈ​អ្នក​ប្រើប្រាស់​កម្មវិធី​រហូត​ក្មេង​បាត់​ខ្លួន​ត្រូវ​បាន​គេ​រក​ឃើញ ។ នៅ​ចុងឆ្នាំ​២០១៦​កម្មវិធី​នេះ​ត្រូវ​បាន​កែប្រែ​បន្ថែម​ឲ្យ​កាន់តែ​ល្អ​ប្រសើរ រហូត​អាច​សហការ​ជាមួយ​គេហទំព័រ ធំ​ៗ​ផ្សេងទៀត​ក្នុង​ប្រទេស​ចិន​ដូច​ជា គេហទំព័រ Taobao, Search engine baidu, Tencent, Software QQ និង Didi Chuxing ៕