ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​វត្តមាន Neymar ពេល Barcelona ប៉ះ Atletico យប់​នេះ

7 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​វ័យក្មេង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Neymar នឹង​គ្មាន​សិទ្ធិ​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​អេ​ស្ប៉ា​ញ​ខាប់​ជើង​ទី​២ ​នៅ​រាត្រី​នេះ​ទេ ព្រោះតែ​កីឡាករ​រូប​នេះ​ជាប់​បម្រាម​ចំនួន​១​ប្រកួត

ខ្សែប្រយុទ្ធ​វ័យក្មេង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Neymar នឹង​គ្មាន​សិទ្ធិ​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​អេ​ស្ប៉ា​ញ​ខាប់​ជើង​ទី​២ ​នៅ​រាត្រី​នេះ​ទេ ព្រោះតែ​កីឡា​ករ​​រូប​នេះ​ជាប់​បម្រាម​ចំនួន​១​ប្រកួត ដោយសារ​តែ​ទទួល​បាន​កាត​លឿង​ចំនួន​៣​រួច​មក​ហើយ​នា​ពេល​ប្រកួត​កន្លង​មក ។

ជាមួយ​គ្នា​នេះ​ដែរ​ កីឡាករ​សំខាន់​ៗ​បី​រូប​ទៀត​ ដូច​ជា Messi, Umtiti និង Jordi Alba ក៏​អាច​នឹង​អវត្តមាន​ផង​ដែរ​ សម្រាប់​ការ​ប្រកួត​វគ្គ​បន្ទាប់ ប្រសិនបើ​ពួក​គេ​ភ្លាត់ស្នៀត​បង្ក​ឱ្យ​មាន​កំហុស​ទទួល​បាន​កាត​លឿង​១​បន្ថែម​ទៀត ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​នេះ ព្រោះថា​ ពួក​គេ​ទទួល​បាន​កាត​លឿង​ចំនួន​២​រួច​ហើយ ​អំឡុង​ការ​ប្រកួត​ពី​មុន​ៗ​មក ។

ក្នុង​ការ​ប្រកួត​ជើង​ទី​២ ​នៅ​រាត្រី​នេះ ក្រុម Barcelona នឹង​ស្វាគមន៍​ក្រុម​ភ្ញៀវ Atletico នៅ​ពហុ​កីឡដ្ឋាន Camp Nou ។ បើ​ទោះជា Barcelona បាន​ត្រឹម​ស្មើ​ជាមួយ Atletico ក្តី ក៏​ក្រុម​ម្ចាស់ផ្ទះ​នេះ អាច​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ដដែល ដោយសារ​តែ​ការ​ប្រកួត​កាលពី​ជើង​ទី​១ Barcelona បាន​យកឈ្នះ Atletico ២-១ ៕