ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ! វាយ​សន្តិសុខ​ហើយ​ដក​កាំភ្លើង​បា.ញ់​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ក្រុមហ៊ុន​ព្រះ​ខ័ន​រាជ​២​នាក់​ខណៈ​កំពុង​យាម​ការដ្ឋាន​សាងសង់​បុរី​នៅ​ក្នុង​បឹង​កក់​ត្រូវ​បាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ជា​មន្ត្រី​នគរបាល​បើកឡាន​ទៅ​ …

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ក្រុមហ៊ុន​ព្រះ​ខ័ន​រាជ​២​នាក់​ខណៈ​កំពុង​យាម​ការដ្ឋាន​សាងសង់​បុរី​នៅ​ក្នុង​បឹង​កក់​ត្រូវ​បាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ជា​មន្ត្រី​នគរបាល​បើកឡាន​ទៅ​វាយ​ធ្វើបាប និង​ដក​កាំភ្លើងខ្លី​បាញ់​១​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ចំណុច​ការដ្ឋាន​បុរី​នៅ​ក្នុង​បឹង​កក់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ទី​១​ឈ្មោះ ហ៊ិ​ន សុខ​ខេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ក្រុមហ៊ុន​សន្តិសុខ​ព្រះ​ខ័ន​រាជ មានស្រុក​កំណើត​នៅ​ភូមិ​កោះ ឃុំ​លលកស ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ បាន​រង​របួសស្រាល និង​ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​វាយ និង​បាញ់​មួយ​គ្រាប់​ឈ្មោះ គង់ សា​វិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ក្រុមហ៊ុន​សន្តិសុខ​ព្រះ​ខ័ន​រាជ មានស្រុក​កំណើត​នៅ​ភូមិ​ភ្នំ​ដែក ឃុំ​រំ​មន្នី ស្រុក​រវៀង ខេត្តព្រះវិហារ រង​របួស​បែក ចិញ្ចើម និង​ខ្ទង់ច្រមុះ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ លី ប៊ុ​ន​អេ​ង អាយុ​ជាង​៣០​ឆ្នាំ ជា​មន្ត្រី​នគរបាល ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ ហ៊ិ​ន សុខ​ខេ​ង បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​កំពុង​យាម​ការដ្ឋាន​សាងសង់​បុរី​មួយ​កន្លែង​នៅ​ម្តុំ​បឹង​កក់ ជិត​រ៉ា​រទេះភ្លើង ស្រាប់តែ​បុរស​ម្នាក់​ឈ្មោះ លី ប៊ុ​ន​អេ​ង ដែល​គេ​ដឹង​ថា ជា​មន្ត្រី​នគរបាល​មួយ​រូប បាន​បើករថយន្ត​ម៉ាក​ម៉ា​ស្តា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3578 មក​ដល់​បាន​សួរ​ជន​រង​គ្រោះ​ថា មាន​ឃើញ​កម្មករ​៤​នាក់​រត់​ចូល​ទៅ​ក្នុង​ការដ្ឋាន​ទេ ប្រាប់​ឲ្យ​ចេញ​មក​ខាងក្រៅ ។ ដោយ​ជន​រង​គ្រោះ​មិន​ហ៊ាន​ដើរ​ចោល​គោលដៅ ក៏​រត់​ទៅ​បំណង​ប្រាប់​មេ​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​បាន​ហៅ​មក​វិញ ហើយ​វាយ​មួយ​ដៃ ពេល​នោះ​ជន​រង​គ្រោះ​ឈ្មោះ គង់ សា​វិត ដើរ​ចូល​ទៅ​សួរ​ជនសង្ស័យ​ថា ម៉េច​បានជា​វ៉ៃ​សន្តិសុខ​គ្នា​គាត់​បែប​នេះ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ខឹង​កាន់តែ​ខ្លាំង​បាន​ដក​កាំភ្លើងខ្លី​វាយ​ឈ្មោះ គង់ សា​វិត ១​ស្នាប់​កាំភ្លើង ហើយ​បាញ់​១​គ្រាប់​ទៀត តែ​សំណាងល្អ​មិន​ត្រូវ ហើយ​ជនសង្ស័យ​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង ។

ជន​រង​គ្រោះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពេល​ល្ងាច​មុន​កើតហេតុ ជនសង្ស័យ​បាន​បាញ់​នៅ​មុខ​បុរី​នេះ​ចំនួន​២​គ្រាប់​ម្តង​មក​ហើយ តែ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ លោក​អធិការ​ខណ​ដូនពេញ​បាន​ដឹកនាំ​កម្លាំង​មូលដ្ឋាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ស្រាវជ្រាវ​រក​ឃើញ​សំបក​គ្រាប់កាំភ្លើង​ម៉ា​កឡុក​១​គ្រាប់ រួច​នាំ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ដើម្បី​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ដោយ​ជន​រង​គ្រោះ​អះអាង​ថា ស្គាល់​ជនសង្ស័យ​ច្បាស់ និង​មាន​រូបថត​របស់​ជនសង្ស័យ​ផង​ដែរ ៕