ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​ព្រះ​គោ​សាងសង់​ក្នុង​រជ្ជកាល​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​1

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រាសាទ​ព្រះ​គោ សាង សង់​ឡើង​ពី​ឥដ្ឋ បែរមុខ​ទៅ​ទិស​ខាងកើត​មាន​កំពែង​៣​ជាន់ កំពែង​ខាងក្រៅ​មាន​ទំហំ​៥០០​ម៉ែត្រ​គុណ​នឹង​៤០០​ម៉ែត្រ និង​មាន​គោ​បុ​រៈ​នៅ​ខាងលិច និង​ខាងកើត ។ នៅ​ផ្នែក​

ខេត្តសៀមរាប ៖ ប្រាសាទ​ព្រះ​គោ សាង សង់​ឡើង​ពី​ឥដ្ឋ បែរមុខ​ទៅ​ទិស​ខាងកើត​មាន​កំពែង​៣​ជាន់ កំពែង​ខាងក្រៅ​មាន​ទំហំ​៥០០​ម៉ែត្រ​គុណ​នឹង​៤០០​ម៉ែត្រ និង​មាន​គោ​បុ​រៈ​នៅ​ខាងលិច និង​ខាងកើត ។ នៅ​ផ្នែក​កណ្ដាល​ខាងកើត​មាន​រូប​គោ​និ​ន្ទ​៣ បែរ​ទៅ​រក​ប្រាសាទ ។

បើ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ចូល​ដល់​ស្រុក​ប្រាសាទបាគង​បត់​ឆ្វេង​នឹង​ដល់​ប្រាសាទបាគង​មុន​រួច​ហើយ​ទើប​ទៅ​ដល់​ប្រាសាទ​ព្រះ​គោ មាន​ទីតាំង​ស្ថិត​នៅ​ពី​ខាងឆ្វេង​ដៃ ចូល​ពី​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​ជិត​២០០​ម៉ែត្រ ក្នុងភូមិ​ឪឡោក  ឃុំ​ប្រាសាទបាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ចម្ងាយ​ប្រមាណ​១២​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​គឹ​ម វិសុទ្ធ ម​គ្គុ​ទេ្ទ​ស​ទេសចរណ៍​ភាសា​វៀតណាម​ឱ្យ​ដឹង​ថា ប្រាសាទ​ព្រះ​គោ​នេះ​សាងសង់​ឡើង​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​១ (៨៧៧-៨៨៦) មុន​ប្រាសាទបាគង រយៈពេល​២​ឆ្នាំ ។ ចំណែកឯ​តួ​ប៉ម​ប្រាសាទ​ទាំងអស់​៦ សង់​លើ​ខឿន​តែ​មួយ​ចែក​ជា​ពីរ​ជួរ ដោយ​ជួរ​មុខ​មាន​ប្រាសាទ​ចំនួន​៣ និង​ជួរ​ក្រោយ​មាន​ប្រាសាទ​ចំនួន​៣​ដូច​គ្នា ។ ប្រាសាទ​ទាំង​៦ នេះ​គឺ​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​សាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ​ផង និង​ដល់​បុព្វការី​របស់​ទ្រង់​ផង ដូច​ជា​ប្រាង្គ​មួយ​ឈ្មោះ​ស្រី​ប ឬ​ថិ​វី​ទ្ទ្រេ​ស្វរៈ សម្រាប់​ថ្វាយ​ដល់​ព្រះ​បិតា​របស់​ទ្រង់ ។ រីឯ​ប្រាង្គ​ស្រី​ប ឬ​ទ្ទ្រេ​ទេវី សម្រាប់​ថ្វាយ​ដល់​ព្រះ​មាតា​របស់​ទ្រង់ ។ ប្រាង្គ​ស្រី​បរមេស្វរៈ សម្រាប់​ថ្វាយ​ដល់​ព្រះ​បិតុលា​របស់​ទ្រង់ គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ក្សត្រ​ដំបូង​នៃ​សម័យ​អង្គរ ។ ប្រាង្គ​ស្រី​ធរ​ណិ​ន្ទ្រ​ទេវី សម្រាប់​ថ្វាយ​ដល់​ព្រះ​មហេសី​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​។ ប្រាង្គ​ស្រី​រុ​ទ្រេ​ស្វរៈ សម្រាប់​ថ្វាយ​ដល់​ជីតា​ខាង​ព្រះ​មាតា ។ ប្រាង្គ​ចុង​ក្រោយ​មិន​ស្គាល់ឈ្មោះ​សម្រាប់​ថ្វាយ​ដល់​ជីដូន​ខាង​ព្រះ​មាតា ។

គេ​គ្រាន់តែ​ស្គាល់ឈ្មោះ​ប្រាង្គ​ដូច​បាន​រៀបរាប់​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​ឈ្មោះ​ទាំងនេះ​ត្រូវ​នឹង​ប្រាង្គ​ណាមួយ​ឱ្យ​ពិតប្រាកដ​នោះ ពុំ​ទាន់​មាន​ឯកសារ​ណាមួយ​បញ្ជាក់​ឡើយ​ទេ ។
ប្រាសាទ​ព្រះ​គោ​ក៏​ជា​តង្វាយ​ចំពោះ​ព្រះ​សូរ​ផង​ដែរ ព្រោះ​មាន​រូបសំណាក​គោ​និ​ន្ទ ចំនួន​៣ បែរមុខ​ទៅ​ប្រាសាទ​ជា​សក្ខីភាព​ស្រាប់ ៕