ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គរលាន់ដើមឆ្នាំអូនចាំថ្លៃ (បទពាក្យ៨)

13 ឆ្នាំ មុន

ផ្គរលាន់ដើមឆ្នាំដីចាំទឹកភ្លៀង ហ៊ីងក្អាត់ខំផ្ទៀងផ្អៀងផ្អងមើលមេឃ
ដីមិនទាន់ដាស់កញ្ច្រំាងចាស់ដេក សម្លឹងទៅមេឃសង្វែកដួងចិត្ត។

និពន្ធដោយ-កញ្ញា ជាសុវណ្ណនី                      sovanny2010@yahoo.com

ផ្គរលាន់ដើមឆ្នាំដីចាំទឹកភ្លៀង        ហ៊ីងក្អាត់ខំផ្ទៀងផ្អៀងផ្អងមើលមេឃ
ដីមិនទាន់ដាស់កញ្ច្រំាងចាស់ដេក        សម្លឹងទៅមេឃសង្វែកដួងចិត្ត។

អូនអានអក្ខរ:ឆ្លាក់ដោយសេ្នហ៍ស្នង    មើលរូបថតបងផូរផង់ផ្តងផ្តិត
រំពឹងផ្លូវបងសៅហ្មងពេកពិត        យប់យន់ងងឹតទុក្ខរួមរឹតប្រាណ។

អូនចាំរៀមរ៉ាផ្សារអូឡាំពិច            ទឹកភ្នែកព្រិចៗភ្លេចបងមិនបាន
ចង់អោយបងយល់ជ្រៅដល់សណ្តាន    នឹកប្រុសកល្យាណភូមិផានស្នេហ៍សិ្នទ។

មករាកុម្ភ:មិនាមេសា                ឩសភាយាត្រាមិថុនាមកជិត
បេះដូងស្រពោនទ្រូងអូនក្រៀមស្វិត        នឹកដល់វរមិត្រម្ចាស់ជីវិតអូន។

បងឃើញកំណាព្យសាបដោយភកី្ត        ចារដោយចិត្តស្រីស្មោះថ្លៃមិនសូន្យ
សង្ឃឹមរៀមរ៉ាយាត្រាមកស្ងួន        នឹងមកជួបអូនសាងក្បូននៅខែ្មរ។

ផ្គរលាន់ដើមឆ្នាំអូនចាំជួបថ្លៃ        នៅលើទឹកដីនៃដែនឪម៉ែ
នៅកម្ពុជាដែនកំណើតសេ្នហ៍        អូនចាំមាសមេលុះតែក្សិណក្ស័យ៕