ច្បាប់មាន…មានតែច្បាប់ !
ស្រុកទេសយើងមានសន្តិភាពពេញលេញមែនពិត…ល្បីបំផុតមានសន្តិភាព…ប៉ុន្តែក៏ល្បីបំផុតដែរខាងមិនគោរពច្បាប់…
ស្រុកទេសយើងមានសន្តិភាពពេញលេញមែនពិត…ល្បីបំផុតមានសន្តិភាព…ប៉ុន្តែក៏ល្បីបំផុតដែរខាងមិនគោរពច្បាប់…
ស្រុកទេសយើងមានសន្តិភាពពេញលេញមែនពិត…ល្បីបំផុតមានសន្តិភាព…ប៉ុន្តែក៏ល្បីបំផុតដែរខាងមិនគោរពច្បាប់…។
រឿងមិនគោរពច្បាប់ចរាចរណ៍…ទោះបីអប់រំណែនាំយ៉ាងណាក៏ដោយ…អ្នកមិនគោរពនៅតែមិនគោរព…។ ទីបំផុតអ្នកមិនគោរព…ឆាប់ស្លាប់ ! ទាល់តែស្លាប់ទើបរាង !!
ព្រោះខឹងណាស់…ខឹងមិនគោរព…។ អ្នកដែលមិនគោរពច្បាប់មិនត្រឹមតែស្លាប់ខ្លួនឯងទេ…នាំគេត្រឹមត្រូវឱ្យស្លាប់ទៀត ។
រឿងមួយទៀតដែលមិនគោរពច្បាប់ដែរ…គឺរឿងបនល្បែងកាស៊ីណូ…។ រដ្ឋឱ្យបើកកាស៊ីណូ គឺហាមមិនឱ្យជាតិខ្មែរចូលលេងទេ…បើកសម្រាប់ជនបរទេស…។
ប៉ុន្តែកាស៊ីណូមួយណាក៏ដូចមួយណាដែរ…ខ្មែរចូលលេងពេញៗណែនប៉ែស ! គេគោរពលោកតាប្រាក់ជាងច្បាប់…។
គ្មានអ្នកឈរហាមទេ…គ្មានអ្នកដេញខ្មែរមិនឱ្យចូលលេងទេ…អ្នកចូលលេងកាស៊ីណូសុទ្ធតែអ្នកដែលមានលុយ…វេចលុយចូលលេង…ខ្មែរនឹងហើយវេចលុយចូលលេងច្រើនជាងបរទេស ។ បើមិនឱ្យអ្នកមានលុយចូលលេង…ចាំបើកកាស៊ីណូធ្វើអី ?
នៅទីតាំងកាស៊ីណូ…គ្មានមួយណាគោរពច្បាប់ទេ…ច្បាប់ហាមមែន គឺហាមខ្មែរចូលលេង…ប៉ុន្តែច្បាប់មានតែនៅលើក្រដាស…មិនដែលឃើញមានច្បាប់ដាក់ទោសកាស៊ីណូណាមួយដែលមានខ្មែរចូលលេងឡើយ…អត់មានទេ ! មានតែក្នុងច្បាប់…
អីចឹងបានថា…ស្រុកទេសមានសន្តិភាពមែនពិត…ច្បាប់ខ្លះក៏មានសន្តិភាពដែរ…អត់អ្នកគោរព…បើរឿងគោរពលុយ…គោរពលោកតាប្រាក់ គឺគោរពមួយរយភាគ
រយ…៕
អាឡេវ
ចែករំលែកព័តមាននេះ