ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​-​ខេត្ត​ចំនួន​៧ អាច​នឹង​មាន​ភ្លៀង​កក់ខែ​ចាប់ពី​ថ្ងៃ​ទី​០២​កុម្ភៈ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ និង​ខេត្តកំពត អាច​នឹង​មាន​ភ្លៀង​កក់ខែ ចាប់ពី​ថ្ងៃ​ទី​០២​ដល់​ថ្ងៃ​ទី​០៤ កុម្ភៈ ២០១៧

រាជធានី​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ និង​ខេត្តកំពត អាច​នឹង​មាន​ភ្លៀង​កក់ខែ ចាប់ពី​ថ្ងៃ​ទី​០២​ដល់​ថ្ងៃ​ទី​០៤ កុម្ភៈ ២០១៧ ។
នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​ស​ប្តា​ហ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​៣១ មក​រា ។

បើ​តាម​ក្រសួង​ជំនាញ​ដដែល មូលហេតុ​ដែល​អាច​នឹង​មាន​ភ្លៀង​កក់ខែ​នៅ​ក្នុង​រាជធានី​-​ខេ​ត្ក​ខាងលើ ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់​និង​ខ្យល់មូសុង​ឦសាន​បាន​និង​កំពុង​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា ហើយ​ស្ថានភាព​នេះ​ក៍​នឹង​ធ្វើ​ឲ្យ​តំបន់​វាលទំនាប​និង​ខ្ពង់រាប សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ និង សីតុណ្ហភាព​អប្បបរមា​ពី​២១​ទៅ​២៣​អង្សា​សេ លើកលែងតែ​ខេត្តមណ្ឌលគិរី សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧​ទៅ​២៩​អង្សា​សេ និង​សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៨​ទៅ​២០​អង្សា​សេ ។

ចំណែក​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣​ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ ៕