ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jose Mourinho ថា ក្លិប​ចិន​ធ្លាប់​ទាក់ទង​ដែរ ​តែ​លោក​មិន​ព្រម​តាម​សំណើ​ទេ​

7 ឆ្នាំ មុន

គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Man Utd លោក Jose Mourinho ថា ក្លិប​ចិន​ធ្លាប់​ទាក់ទង​រូប​លោក ​ប៉ុន្តែ​លោក​បាន​ច្រានចោល​សំណើរ​របស់​ពួក​គេ ។ ទោះបី​យ៉ាងណា អតីត​គ្រូ​បង្វឹក​ក្លិប​តោ​ខៀវ Chelsea វ័យ​៥៤​ឆ្នាំ​រូប​នេះ មិន

គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Man Utd លោក Jose Mourinho ថា ក្លិប​ចិន​ធ្លាប់​ទាក់ទង​រូប​លោក ​ប៉ុន្តែ​លោក​បាន​ច្រានចោល​សំណើរ​របស់​ពួក​គេ ។ ទោះបី​យ៉ាងណា អតីត​គ្រូ​បង្វឹក​ក្លិប​តោ​ខៀវ Chelsea វ័យ​៥៤​ឆ្នាំ​រូប​នេះ មិន​បង្ហើប​ឈ្មោះ​ក្លិប​ណាមួយ​ដែល​ចង់បាន​លោក​នោះ​ឡើយ ។

Jose Mourinho និយាយ​ថា​៖ «​ខ្ញុំ​បាន​បដិសេធ​សំណើ​របស់​ក្លិប​ចិន ប៉ុន្តែ​ខ្ញុំ​មិន​រិះគន់​កីឡាករ​ណា​ដែល​សម្រេចចិត្ត​ទៅ​លេង​នៅ​ចិន​នោះ​ទេ ព្រោះ​វា​ជា​ជម្រើស​របស់​ពួក​គេ​» ។

បច្ចុប្បន្ន ក្លិប​ចិន​កំពុង​ជះ​លុយ និង​ព្យាយាម​ប្រមាញ់​កីឡាករ​ពី​ក្លិប​ល្បី​ៗ​នៅ​អឺរ៉ុប ​ក្នុង​នោះ​មាន​ដូច​ជា​កីឡាករ Paulinho, Ramires, Jackson Martinez, Oscar, Tevez, Witsel, Hulk និង​កីឡាករ Pelle កំពុង​លេង​នៅ​ចិន ៕