ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ​វៃឆ្លាត​មាន​កំណត់​ត្រា​អ្នក​បើក

7 ឆ្នាំ មុន

សោ​វៃឆ្លាត​ដែល​តម្រូវ​ស្គែ​ន​ម្រាមដៃ​ទើប​អាច​បើក​វា​បាន​នោះ មានឈ្មោះ​ថា Tapp ។ សោ​នេះ​បំពាក់​បច្ចេកវិទ្យា​Sensor​ក្នុង​តួ​របស់​វា ។ ហើយ​អ្នក​ដែល​ត្រូវ​ប្រើ​ម្រាមដៃ​ស្គែ​ន​បើក​នោះ ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​តាម

សោ​វៃឆ្លាត​ដែល​តម្រូវ​ស្គែ​ន​ម្រាមដៃ​ទើប​អាច​បើក​វា​បាន​នោះ មានឈ្មោះ​ថា Tapp ។ សោ​នេះ​បំពាក់​បច្ចេកវិទ្យា​Sensor​ក្នុង​តួ​របស់​វា ។ ហើយ​អ្នក​ដែល​ត្រូវ​ប្រើ​ម្រាមដៃ​ស្គែ​ន​បើក​នោះ ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​តាម​រយៈ​កម្មវិធី​សោ​នោះ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក ។

រយៈពេល​ស្គែ​ន ដើម្បី​បើក​សោ​នោះ​មាន​រយៈពេល​ត្រឹមតែ​០,៨​វិនាទី​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត​ប្រសិនបើ​មាន​អ្នក​ផ្សេង​ព្យាយាម​មក​បើក​សោ ឬ​កាត់​សោ​នោះ​Tapp​នឹង​បន្លឺ​សំឡេង​ប្រកាស​អាសន្ន ។ ម្យ៉ាងវិញទៀត វា​មាន​អង្គ​ចង់​ចាំ អ្នក​ដែល​អាច​ប្រើ​ម្រាមដៃ​បើក​សោ​នេះ​បាន​រហូត​ដល់​៥០០​នាក់ ។ នោះ​មាន​ន័យ​ថា​ប្រសិនបើ​អ្នក​ភ្លេចរបស់​អ្វីមួយ​នៅ​ក្នុងផ្ទះ​ដែល​ជាប់​សោ Tapp​អ្នក​អាច​ប្រើប្រាស់​កម្មវិធី​សោ​Tapp ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​ដើម្បី​ឱ្យ​អ្នក​ផ្សេង​ៗប្រើប្រាស់​បាន ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​អាច​កំណត់ពេល​ម៉ោង និង​ថ្ងៃ​សម្រាប់​ឱ្យ​អ្នក​ណា​ម្នាក់​ប្រើប្រាស់​សោ​នេះ​បាន​ទៀត​ផង ។ នោះ​មាន​ន័យ​ថា កាលណា​អ្នក​ប្រើប្រាស់​សោ​Tapp អ្នក​គឺជា​អ្នក​គ្រប់ គ្រង់​វា​ផង និង​គ្រប់គ្រង​ដល់​អ្នក​ណា ពេល​ណា​ដើម្បី​ឱ្យ​ប្រើប្រាស់​សោ​នោះ​បាន ។ ជាង​នេះ​ទៅ​ទៀត​ក្នុង​កម្មវិធី​Tapp ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ក៏​មាន​កំណត់​ត្រា​ពេលវេលា​រួម​ជាមួយ​អ្នក​ប្រើប្រាស់​សោ​នោះ​ដែរ ។

Tapp ជា​សោ​ដែល​ដំណើរការ​ដោយសារ​ថ្ម តែ​ថ្ម​របស់​វា​មាន​សមត្ថភាព​កាន់​រហូត​ដល់​១៨​ខែ ដោយ​គ្រាន់តែ​ចំណាយពេល​សាក​ថ្ម​ត្រឹមតែ​២​ម៉ោង​ប៉ុណ្ណោះ លើស​ពីរ​នេះ​ទៅ​ទៀត​នៅ​ពេល​សោ​Tapp​ជិត​អស់​ថ្ម​វា​នឹង​លោត​សញ្ញា​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក ។ ជាង​នេះ​ទៅ​ទៀត វា​មាន​ភាពរឹងមាំ និង​ធន​ទាំង​អាកាសធាតុ និង​ទឹកភ្លៀង​ផង​ដែរ ។ Tapp​មាន​តម្លៃ​៩៩​ដុល្លារ​។ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ដឹក​ជញ្ជូន​ចែកចាយ​ចាប់ពី​ខែមីនា​ខាង​មុខ ៕