ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ដួល​សន្លប់​ជិត​៣០​នាក់ ក្រុម​គ្រូពេទ្យ​អះអាង​ថា​ខ្វះ​ជាតិ​ស្ករ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា​នេះ ក្រោយ​ពី​ទទួល​ដំណឹង​អំពី​ការ​ដួល​សន្លប់​របស់​កម្មករ​ប្រមាណ​ជិត​៣០​នាក់​នៅ​រោងចក្រ

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា​នេះ ក្រោយ​ពី​ទទួល​ដំណឹង​អំពី​ការ​ដួល​សន្លប់​របស់​កម្មករ​ប្រមាណ​ជិត​៣០​នាក់​នៅ​រោងចក្រ រ៉ូ​មេន​ធី​ក លេ​ឌើ​រ​(​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី ផលិត​កាបូប ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ឯកឧត្តម​បាន​ចុះ​សាកសួរ​សុខទុក្ខ​ភ្លាម​ៗ​ក្រោយ​កើតហេតុ​២០​នាទី​។

យោង​តាម​ប្រភព​ពី​តំណាង​កម្មករ​បាន​គូសបញ្ជាក់​ជំហាន​ដំបូង​ថា នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៦ កម្ម​ការី​នី​រោងចក្រ រ៉ូ​មេន​ធី​ក លេ​ឌើ​រ​(​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី ផលិត​កាបូប មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ចំនួន​២៥​នាក់ ក្នុង​ចំណោម​កម្ម​ការី​នី​សរុប​ចំនួន​៤០០​នាក់ បាន​ដួល​សន្លប់​ក្នុង​ពេល​កំពុងធ្វើការ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ដឹក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ដើម​ស្វាយ​។

ជុំវិញ​បញ្ហា​នេះ កញ្ញា យង់ វ​ណ្ណី ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​៤០០​នាក់ បាន​អះអាង​នៅ​ថ្ងៃ​កើតហេតុ​ខណៈ​កម្មករ​កំពុងធ្វើការ ស្រាប់តែ​មាន​ក្លិនស្អុយ ប្រៀប​ដូច​ត្រី​ងាប់ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​កម្មករ​ប្រមាណ​ជាង​១០​នាក់​បាន​ដួល​សន្លប់​ត​ៗ​គ្នា រីឯ​កម្មការិនី​ផ្សេង​ទៀត ឃើញ​ស្ថានភាព​នោះ​ស្រាប់តែ​ដួល​ប​បន្ត​គ្នា​រហូត​ឡើង​ដល់​ជាង​២០​នាក់ ទើបត្រូវ​បាន​តំណាង​រោងចក្រ ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​ទីរួមខេត្ត​តែ​ម្តង​។

ដោយឡែក​យោង​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ បណ្តាល​មក​ពី​ក្រុម​កម្មករ កម្មការិនី ខ្វះ​ជាតិ​ស្ករ ទើ​បណ្តាល​ខ្សោះ​កម្លាំង​ហើយ​ដួល​សន្លប់​តែ​ម្តង បច្ចុប្បន្ន​ខាង​រោងចក្រ​បាន​ឲ្យ​កម្មករ កម្ម​ការី​នី ទាំងអស់ ឈប់​សំរាក​បណ្តោះអាសន្ន​៕