ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ​ន្ឋ​ត់​ណាស់ ! ខ្លាខាំ​ហែក​ស៊ី​បុរស​ម្នាក់​កាលពី​ថ្ងៃ​ម្សិលមិញ (មានវីដេអូ)

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ បុរស​ម្នាក់​បាន​ត្រូវ​សត្វ​ខ្លាខាំ​ហែក​ស៊ី​យ៉ាង​គួរ​ឲ្យ​រ​ន្ឋ​ត់​បំផុត​នៅ​ក្នុង​សួនសត្វ Youngor Wildlife ក្នុង​ទីក្រុង Ningbo ស្ថិត​នៅ

ប្រទេស​ចិន ៖ បុរស​ម្នាក់​បាន​ត្រូវ​សត្វ​ខ្លាខាំ​ហែក​ស៊ី​យ៉ាង​គួរ​ឲ្យ​រ​ន្ឋ​ត់​បំផុត​នៅ​ក្នុង​សួនសត្វ Youngor Wildlife ក្នុង​ទីក្រុង Ningbo ស្ថិត​នៅ​ប្រមាណ​២០០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន ។

បើ​តាម​គេហទំព័រ​របស់​ចិន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ពាក់អាវ​ខ្មៅ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ដើរ​ចូល​ទៅ​ក្នុង​របង​ដែល​ហ៊ុំ​ព័​ទ្ឋ​សួនសត្វ​ខាងលើ​នេះ ហើយ​សត្វ​ខ្លា​ពីរ​ក្បាល​បាន​ដើរមក​ក្បែរ ហើយ​បុរស​នោះ​បាន​ស្រែក​យ៉ាង​តក់ស្លុត​ឲ្យ​គេ​ជួយ ប៉ុន្តែ​ភ្លាម​ៗ​សត្វ​ខ្លា​ក៍បាន​ហក់​មក​ខាំ​ពាំ​ហែក​ស៊ី​តែ​ម្តង ។

គេ​មិនដឹង​ថា តើ​បុរស​នោះ​មាន​បញ្ហា​អ្វី​ទេ​បានជា​ដើរ​ចូល​ក្នុង​របង​ហាមឃាត់ ខណៈ​ប្រ​ព​ន្ឋ​និង​កូន​បុរស​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​ការ​ដើរ​ក​ម្ស​ន្ត​ក្នុង​សួនសត្វ​នេះ​ដែរ ។

ហេតុការណ៍​សត្វ​វាយប្រហារ​ខ្លាខាំ​ស៊ី​បុរស​ទេសចរ​កាលពី​ថ្ងៃ​ទី​២៩ មក​រា ២០១៧​នេះ គឺជា​លើក​ទី​២​ហើយ បន្ទាប់​ពី​ករណី​ដូច​គ្នា​នេះ​បាន​កើតឡើង​កាលពី​៦​ខែ​មុន ៕