ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ទូរស័ព្ទ​មួយ​អាច​ជួយ​ជន​ពិការ​ភ្នែក

7 ឆ្នាំ មុន

នៅ​ក្នុង​ការ​ដាក់​តាំងពិព័រណ៍​ពាណិជ្ជកម្ម​CES នៅ​អា​មេ​រិ​ក​កន្លង​ទៅ ក្រុមហ៊ុន​មួយ​បាន​បង្កើត​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​សម្រាប់​ជួយ​អ្នក​ពិការ​ភ្នែក ឬ​ខ្សោយ​ចក្ខុវិញ្ញាណ​ឲ្យ​បានដឹង​ពិ​វត្ថុ​នៅ​ជុំវិញ​ខ្លួន ។

នៅ​ក្នុង​ការ​ដាក់​តាំងពិព័រណ៍​ពាណិជ្ជកម្ម​CES នៅ​អា​មេ​រិ​ក​កន្លង​ទៅ ក្រុមហ៊ុន​មួយ​បាន​បង្កើត​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​សម្រាប់​ជួយ​អ្នក​ពិការ​ភ្នែក ឬ​ខ្សោយ​ចក្ខុវិញ្ញាណ​ឲ្យ​បានដឹង​ពិ​វត្ថុ​នៅ​ជុំវិញ​ខ្លួន ។

កម្មវិធី​នោះ​មានឈ្មោះ​ថា Aipoly Apps ដែល​មាននៅ​ក្នុង​Apps Store របស់​Iphone និង​នៅ​ក្នុង Play store សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​Android ។ វា​ជា​កម្មវិធី​ដែល​អាច​ដោ​ន​ឡូត​ចូល​ទូរស័ព្ទ Iphone ទាំងអស់​ដោយ​ឥត​គិតថ្លៃ ។ អ្វី​ដែល​ពិសេស​សម្រាប់​កម្មវិធី​មួយ​នេះ​គឺ​វា​ដំណើរការ​ដោយ​មិន​ចាំបាច់​មាន​ភ្ជាប់​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​អ្វី​ទាំង​អស់ ។ Aipoly Apps មាន​សមត្ថភាព​ស្គាល់​វត្ថុ​ចំនួន​១០០០​មុខ តែ​ប្រសិនបើ​អ្នក​ប្រើប្រាស់​កម្មវិធី​នេះ​ឲ្យ​វា​ស្គាល់​វត្ថុ​ដល់​ទៅ​៥០០០​មុខ​វិញ អ្នក​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​៥​ដុល្លារ សម្រាប់​សេវា​ប្រចាំខែ ។ ការ​ចំណាយ​សេវា​៥​ដុល្លារ​នេះ​មិនមែន​មាន​ន័យ​ថា កម្មវិធី​នេះ​ស្គាល់​ត្រឹមតែ​វត្ថុ​៥០០០​មុខ​នោះ​ទេ គឺ​មាន​ន័យ​ថា ទិន្នន័យ​ថ្មី ដែល​គេ​បញ្ចូល​ក្នុង​ការ​ម្ម​វិធី​នោះ​អ្នក​ក៏​ទទួល​បាន​ដែរ ។

Aiploy ស្គាល់​វត្ថុ​តាម​រយៈ​កាមេរ៉ារ​របស់​ទូរស័ព្ទ មាន​ន័យ​ថា បន្ទាប់​ពី​អ្នក​បញ្ចូល​កម្មវិធី​នោះ​ទៅ ក្នុង​ទូរស័ព្ទ​របស់​អ្នក​រួចរាល់​ហើយ អ្នក​អាច​ប្រើប្រាស់​កម្មវិធី​នេះ​តាម​រយៈ​បង្វែរ​កាមេរ៉ា​ទូរស័ព្ទ​ទៅ​លើ​វត្ថុ​ណាមួយ​ដែល​អ្នក​ចង់​ស្គាល់ ពេល​នោះ​វា​នឹង​ឆ្លើយ​ប្រាប់​អ្នកតា​មរយៈ​ការ​វិភាគ​របស់​វា​ទៅ​លើ​អ្វី​ដែល​កាមេរ៉ា​របស់​ចាប់​បាន ។ ជាង​នេះ​ទៅ​ទៀត Aipoly មាន​ច្រើន​ភាសា​សម្រាប់​អ្នក​ប្រើប្រាស់​ដូច​ជា ភាសា​អង់គ្លេស​, បារាំង​, អា​ល្លឺ​ម៉​ង់​, អេ​ស្ប៉ា​ញ​, ជប៉ុន​, អា​រ៉ាប់​, ភាសា​អុ​ី​តា​លី និង​មាន​ភាសា ផ្សេង​ៗ ទៀត​ជា​ច្រើន​ដែល​ត្រូវ​បញ្ចូល​ក្នុង​កម្មវិធី ។ វា​មិន​ត្រឹមតែ​ប្រាប់​ពី​វត្ថុ​ដល់​អ្នក​ពិការ​ភ្នែក​ប៉ុណ្ណោះ​ទេ តែ​អាច​ប្រាប់​ទាំង​ពណ៌​ថែម​ទៀត​ផង ។ វា​ជា​កម្មវិធី​ដែល​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ពិការ​ភ្នែក ។ Aipoly Apps កំពុង​សិក្សា​បន្ថែម​នូវ​សមត្ថភាព​ដល់ Aipoly ឲ្យ​លើស​ពី​ការ​ស្គាល់​វត្ថុ​ឈាន​ដល់​ការ​ស្គាល់​ស្ថានភាព​ជាក់ស្តែង​ដែល​កើត​មាន​ឡើង​ដូច​ជា​អាច​ប្រាប់​អ្នក​ប្រើប្រាស់​ថា មាន​សត្វ​ឆ្កែ​នៅ​ក្បែរ​បង្គោល​ភ្លើង​ជាដើម ៕