ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សាម​ស៊ុ​ង​បង្ហាញ​ពី​មូលហេតុ ​Note 7 ​ឆេះ

7 ឆ្នាំ មុន

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃអាទិត្យ ក្រុមហ៊ុន​សាម​សុង​បាន​លើក​ឡើង​ថា មាន​មូលហេតុ​ពីរ​ផ្សេង​គ្នា​ដែល​បណ្តាល​ឱ្យ​Note7 ឆេះ ។

មូលហេតុ​ដំបូង​គឺ​បណ្តាល​មក​ពី​ថ្ម​របស់​វា ។ ក្រុមហ៊ុន​និយាយ​ថា

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃអាទិត្យ ក្រុមហ៊ុន​សាម​សុង​បាន​លើក​ឡើង​ថា មាន​មូលហេតុ​ពីរ​ផ្សេង​គ្នា​ដែល​បណ្តាល​ឱ្យ​ Note7 ឆេះ ។

មូលហេតុ​ដំបូង​គឺ​បណ្តាល​មក​ពី​ថ្ម​របស់​វា ។ ក្រុមហ៊ុន​និយាយ​ថា វា​បណ្តាល​មក​ពី​កំហុស​នៃ​ការ​ច្នៃ​ម៉ូ​ដ​ថ្ម​។ សំបក​ខាងក្រៅ​របស់​ថ្ម​មាន​ទំហំ តូច​ពេក​នៅ​ពេល​ដាក់​ក្នុង​ម៉ាស៊ីន​បង្ក​ឱ្យ​វា​ក្លាយជា​សៀគ្វី​ខ្លី និង​បណ្តាល​ឱ្យ​ឆេះ​។

មូលហេតុ​ទី​ពីរ​ទៀត​ទាក់ទង​និង​ថ្ម​ដែរ គឺ ថ្ម​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ផ្សេង តែ​ក៏​មាន​កំហុស​ដូច​គ្នា​នឹង​កំហុស​ទី​មួយ ។ នេះ​បើ​តាម​សម្តី​របស់​លោក Justin Denison ប្រធាន​​ផ្នែក​យុទ្ធសាស្ត្រ​ផលិតផល និង​ទីផ្សារ​របស​ក្រុមហ៊ុន​សាម​ស៊ុង​នៅ​សហរដ្ឋអាមេរិក​។ គាត់​បន្ត​ថា ដោយសារ​ការ​ព​ន្លឿ​ន​ការ​ផលិត​ថ្ម​ថ្មី​ឱ្យ​គ្រប់គ្រាន់​នៅ​ពេល​មាន​ផែន​ការ​ផ្លាស់​ប្តូរ​ថ្ម​នោះ ក្រុមហ៊ុន​ផ្គត់ផ្គង់​បាន​ណែនាំ​រោងចក្រ ផ្សេង​ៗ​ទៀត ក្នុង​ការ​ផលិត​ថ្ម​ថ្មី​ឱ្យ​បាន​លឿន តែ​បែរជា​នាំ​ឱ្យ​មាន​បញ្ហា​ដូច​ដើម​ទៅ​វិញ ។

ការ​បង្ហាញ​ពី​រឿងរ៉ាវ​ទាំងអស់​នៃ​មូលហេតុ​ឆេះ ​Note7​ របស់​ក្រុមហ៊ុន​ពេល​នេះ គឺជា​ការ បង្ហាញ​ឱ្យ​អតិថិជន​របស់​ខ្លួន មាន​ជំនឿ​លើ​ខ្លួន​ឡើង​វិញ​នៅ​មុន​ពេល​ក្រុមហ៊ុន​ត្រូវ​បង្ហាញ ផលិតផល​ថ្មី​ដូច​ជា ​Galaxy S8 និង​ម៉ូ​ដែល​ Note ថ្មី​ផង​ដែរ ។

លោក​ D.J.Koh ប្រធាន​ក្រុមហ៊ុន​សាម​ស៊ុ​ង​និយាយ​ក្នុង​សន្និសីទ​ថា​«​វា​ជា​វិបត្តិ​ដ៏​ឈឺចាប់​បំផុត​សម្រាប់​ខ្ញុំ​»​ហើយ​គាត់​ហៅ​ស្ថានការណ៍​នោះ​ថា  វា​ជា​ស្ថានភាព​ដ៏​អាក្រក់​បំផុត ក្នុង​រយៈពេល​៣៣​ឆ្នាំ​ដែល​គាត់​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​សាម​ស៊ុង​មកនេះ ។ គាត់​បាន​ចូលរួម​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​តេស្ត​ឯករាជ្យ​បី​ផ្សេង​ទៀត គឺ​ក្រុមហ៊ុន UL ក្រុមហ៊ុន Exponent និង​ក្រុមហ៊ុន TUV Rheinland ដើម្បី​ឱ្យ​ដឹង​ច្បាស់​ពី​មូលហេតុ​ Note ឆេះ ក្រោយមក​បាន​ទទួលលទ្ធផល​ដូច​គ្នា គឺ​មូលហេតុ​បណ្តាល​មក​ពី​ថ្ម មិនមែន​មក​ពី​ការ​ច្នៃ​ម៉ូ​ដ​របស់​ទូរស័ព្ទ ឬ​ដំណើរការ​ផលិត​របស់​ក្រុមហ៊ុន​ទេ ដែល​បណ្តាល​ឱ្យ​ផលិតផល​មួយ​នេះ​មាន​បញ្ហា​នោះ ។

លោក​ Kevin White អ្នកឯកទេស​មក​ពី​ក្រុមហ៊ុន​តេស្ត​ឯករាជ្យ Exponent បាន​និយាយ​ថា បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​សាម​ស៊ុ​ង មិន​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ថ្ម ដែល​ផលិត​ចេញពី​រោងចក្រ​ផ្សេង​នោះ​ទេ ។ ក្រុមហ៊ុន​សាម​ស៊ុង​ខាតបង់​ប្រាក់​ចំនួន​ជាង​៥​ពាន់​លាន​ដុល្លារ ក្នុង​ផែនការ​ប្រមូល យក​ទូរស័ព្ទ​ Note7 វិញ​ចំនួន​៣​លាន​គ្រឿង ។ ទឹកប្រាក់​នោះ​មិន​ទាន់​រាប់​បញ្ចូល​ការ​ប៉ះពាល់​មុខមាត់​របស់​ក្រុមហ៊ុន ដែល​ត្រូវ​ស្តារ​ឡើង​វិញ​ជា​ច្រើន​ខែ ដើម្បី​ទាញ​ទំនុកចិត្ត​ពី​អតិថិជន​ខ្លួន​ឡើង​វិញ។

ដើម្បី​ដោះស្រាយ​បញ្ហា​ Note7 ក្រុមហ៊ុន​សាម​ស៊ុ​ង បាន​សាងសង់​អគារ​ពិសោធន៍​នៅ​ទីតាំង​រោងចក្រ​ទាំង​បួន​កន្លែង​របស់​ខ្លួន គឺ​នៅ​ទីក្រុង Gumi ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ទីក្រុង Hanoi ប្រទេស​វៀតណាម នៅ​ទីក្រុង Huizhou និង​ទីក្រុង​ Tiagin ​ប្រទេស​ចិន ។ នៅ​អគារ​ពិសោធន៍​ថ្មី​នោះ​មាន​ទូរស័ព្ទ​សាម​ស៊ុង​ Note7​ ជាង​២០០.០០០​គ្រឿង​ត្រូវ​ពិសោធន៍​ដែល​មាន​ថ្ម​ស្រាប់ និង​ពិសោធន៍​ជាមួយ​ថ្ម​ប្រមាណ​ជាង​៣០០.០០០​ទៀត​ដែល​ជា​របស់​ក្រុមហ៊ុន ។ ក្រុមហ៊ុន​មាន​វិស្វករ​ប្រមាណ​ជាង​៧០០​នាក់​ពី​ទីតាំង មួយ​ៗ​ដើម្បី​ពិសោធន៍ ។ ក្រុមហ៊ុន​សាម​ស៊ុ​ង​មាន​វិស្វករ​ប្រមាណ​ជាង​៧០.០០០​នាក់​ ដែល​ធ្វើការ​នៅ​ទូ​ទាំង​ពិភពលោក តាម​ទីតាំង​រោងចក្រ​របស់​ខ្លួន ។

វិស្វករ​ទាំងនោះ​ត្រូវ​ពិនិត្យ Software Hardware និង​ដំណើរការ​ផលិត​ក្នុង​រោងចក្រ និង​ការ​ធ្វើតេស្ត​ពី​គុណភាព និង​ការ​ធានា​ផលិតផល និង​ចង្វាក់​នៃ​ការ​ផ្គត់ផ្គង់ ។ ពួក​គេ​ត្រូវ​រក​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ Note7​ ក្តៅ​ឆេះ តាម​រយៈ Iris Scanner ឬ​ដំណើរការ​នៃ​កម្មវិធី​ក្នុង​ម៉ាស៊ីន​ទូរស័ព្ទ ឬ​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​សមត្ថភាព​សាក​ថ្ម​លឿន​ជាដើម ។ ដំបូង​ក្រុមហ៊ុន​រក​មិនឃើញ​ពី​មូលហេតុ​នោះ ព្រោះ​វា​មិន​មែនមាន​បញ្ហា​ដោយសារ​កម្មវិធី ​Software, Hardware ឬ​ដំណើរការ​ផ្សេង​ៗ​របស់​ទូរស័ព្ទ​នោះ​ទេ។

បន្ទាប់​មក​ទៀត​ក៏​សម្រេច​ធ្វើតេស្ត​លើ​ថ្ម​តែ​ម្តង ក៏​រក​ឃើញ​ថា​ទាំង​ថ្ម​របស់​ក្រុមហ៊ុន និង​ថ្ម​របស់​ក្រុមហ៊ុន​ដៃគូ​ផ្គត់​ផ្គង​បង្ក​ឱ្យ​ឡើង​កំ​ដៅ​ដូច​គ្នា ។ ក្រុមហ៊ុន​សាម​ស៊ុ​ង មិន​បាន​បង្ហាញ​​ឈ្មោះ​ក្រុមហ៊ុន​ពីរ ដែល​ផ្គត់ផ្គង់​ថ្ម​ដល់​ក្រុមហ៊ុន​ទេ ។ តែ​ក្រុមហ៊ុន​ពីរ​ដែល​គេ​សង្ស័យ​នោះ​គឺ​ក្រុមហ៊ុន​ Samsung SDI ដែល​ផ្តាច់ខ្លួន​ចេញពី​ក្រុមហ៊ុន​សាម​ស៊ុ​ង និង​ក្រុមហ៊ុន Amperex ។

លោក ​Koh និយាយ​ថា​ «​ម៉ូ​ដែល​ថ្មី​ Galaxy S8 និង​បង្ហាញ​នា​រដូវ​ផ្កា​រីក​ខាង​មុខ ហើយ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​នៅឡើយ ។

សម្រាប់​អតិថិជន​យើង​បាន​អភិវឌ្ឍន៍​នូវ​ការ​ច្នៃប្រឌិត​ថ្មី ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ សុវត្ថិភាព​អតិថិជន​ជា​អាទិភាព​» ៕