ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​មក​ពី​ស្រុក​នាយ​…

7 ឆ្នាំ មុន

កុំ​ចេះ​តែ​ថា​…​នៅ​ស្រុក​ខ្មែរ​យើង​គ្រាន់តែ​បាតុកម្ម កុបកម្ម​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​មាន​ស្ទើរ​គ្រប់​អាណត្តិ​…​ម្នាក់​ៗ​ភ័យ​ណាស់​…​ខ្លាច​ណាស់​…​ខ្លាច

កុំ​ចេះ​តែ​ថា​…​នៅ​ស្រុក​ខ្មែរ​យើង​គ្រាន់តែ​បាតុកម្ម កុបកម្ម​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​មាន​ស្ទើរ​គ្រប់​អាណត្តិ​…​ម្នាក់​ៗ​ភ័យ​ណាស់​…​ខ្លាច​ណាស់​…​ខ្លាច
ស្រុក​ទេស​វឹកវរ​…​។

ប្រសិនបើ​អ្នក​ណា​ស្គាល់​សហរដ្ឋ​តិច​ពេក​…​ស្គាល់​បិតាប្រជាធិបតេយ្យ​តិច​ពេក​…​ប្រាកដជា​ចម្លែក​ក្នុង​ចិត្ត​ណាស់​ពេល​មាន​បាតុកម្ម​ធំ​-​តូច​ម្តង​ៗ…​ពិសេស​បាតុកម្ម​ប្រឆាំង​អ្នក​ឈ្នះ​…​បាតុកម្ម​មិន​ឱ្យ​អ្នក​ឈ្នះ​កាន់​អំណាច​…

ប៉ុន្តែ​លុះ​ពេល​ជួប​ប្រទះ​នៅ​ប្រទេស​បិតា​ប្រជាធិបតេយ្យ​មានបាតុកម្ម​កក្រើក​ប្រឆាំង​អ្នកឈ្នះ​…​ដេញ​អ្នក​ឈ្នះ​មិន​ឱ្យ​កាន់​អំណាច​បែប​នេះ​…​ចាត់ទុកជា​មមីសក្លៀក​…​ចាត់ទុកជា​មេរៀន​ពិសេស​មួយ​…​ដែល​ស្រុក​យើង​ត្រូវ​តែ​រៀន​ឱ្យ​ចេះ​ស្ទាត់​…

បាន​ស្គាល់​ទៀត​…​បាតុកម្ម​នៅ​សហរដ្ឋ​…​មិនមែន​បាតុកម្មអហិង្សា​ទេ​…​ព្រោះ​ដុត​ខ្ទេច​…​វ៉ៃ​ខ្ទេច​ច្រើន​កន្លែង​…​ក្លាយជា​កុបកម្ម​…​ក្លាយជា​អនាធិបតេយ្យ​…​ហ្នឹងហើយ​ឬ​សេរីភាព ប្រជាធិបតេយ្យ​ដាច់​បង្ហៀរ​នោះ ?

មេរៀន​និង​បទ​ពិសោធន៍មាន​រួច​ហើយ​មក​ពី​ស្រុក​នាយ​…​គេ​លេង​មួយ​ស្នៀត​ឱ្យ​មើលឃើញ​រួច​ហើយ​…​ដូច្នេះ​ថ្ងៃក្រោយ បើ​កើត​មាននៅ​ស្រុក​យើង​ទៀត​…​ឈប់​ភ័យ​…​ឈប់ខ្លាច​…​ឈប់​ព្រួយបារម្ភ​…​ចាំ​មើល​អ្នក​ឈ្នះ អ្នក​ខ្លាំង​…​បញ្ចេញកម្លាំង​សាច់ដុំ​ទប់​ប៉ុនណា ?

មេរៀន​ប្រជាធិបតេយ្យ​បែប​នេះ​…​មាន​ន័យ​ថា ហក់​តិច​ត្រូវ​តិច​…​ហក់​ខ្លាំង​ត្រូវ​ខ្លាំង​…​ជួនកាល​ហក់​តិច​ត្រូវ​ខ្លាំង​ក៏​មានដែរ​…​។ ប៉ុណ្ណេះ​ហើយ​សង្ឃឹម​លែង​ហ៊ាន​ហើយ !
ចាស់​ពោល​ថា បើ​ចាប់​ពស់​…​ត្រូវ​ចាប់​ក្បាល​មួល​…
             អា​ឡេវ