ដូនចាស់មានជំងឺប្រចាំការ លើកម្រាមដប់សុំក្តីមេត្តាមុនពេលស្លា.ប់
ខេត្តកំពង់ស្ពឺ ៖ ស្ថិតក្នុងវ័យចាស់ជរា ព្រមទាំងមានជំងឺប្រចាំកាផង លោកយាយ ខឹម សុខ អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ …
ខេត្តកំពង់ស្ពឺ ៖ ស្ថិតក្នុងវ័យចាស់ជរា ព្រមទាំងមានជំងឺប្រចាំកាផង លោកយាយ ខឹម សុខ អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ …
ខេត្តកំពង់ស្ពឺ ៖ ស្ថិតក្នុងវ័យចាស់ជរា ព្រមទាំងមានជំងឺប្រចាំកាផង លោកយាយ ខឹម សុខ អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានលើកដៃសំពះអង្វរសុំក្តីមេត្តាពីសប្បុរសជន មេត្តាជួយដល់រូបគាត់អាចមានលទ្ធភាពព្យាបាលជំងឺ ព្រមទាំងហូបឆ្ងាញ់មុនពេលស្លាប់ផង ។
លោកយាយ ខឹម សុខ បានឲ្យដឹងថា សព្វថ្ងៃនេះគាត់រស់បានគឺដោយសារកូនស្រីមេម៉ាយដើរជីកក្តាមយកមកលក់ចិញ្ចឹម ព្រមទាំងបានអ្នកជិតខាងហុចបាយសម្លព្រឹកល្ងាចទើបអាចមានជីវិតដល់សព្វថ្ងៃ ។ លោកយាយបន្តថា អ្វីដែលគាត់បារម្ភ គឺគាត់មានជំងឺប្រចាំកាយ គឺរលាកសួត ក្រពះ ពោះវៀន យូរឆ្នាំមកហើយ មិនមានប្រាក់ទៅព្យាបាលឡើយ ហើយការហូបចុកសព្វថ្ងៃមិនដែលបានស្គាល់ថា អ្វីដែលឆ្ងាញ់នោះទេ ។ លោកយាយសូមលើកម្រាមដប់សំពះសុំក្តីមេត្តាករុណាពីសំណាក់សប្បុរសជនដែលមានចិត្តធម៌សប្បុរស សូមមេត្តាជួយជ្រោមជ្រែងផ្តល់ការព្យាបាលដល់រូបគាត់ផង គ្រាន់បានរស់នៅឃើញមុខចៅៗបានយូរជាងនេះ ។
ជាចុងក្រោយលោកយាយសូមលើកម្រាបដប់សំពះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមផ្តល់ក្តីមេត្តាដល់រូបលោកយាយ មានឱកាសបានទៅព្យាបាលជំងឺឲ្យបានជាសះស្បើយផង ។
លោកអ៊ឹម អ៊ីម មេភូមិត្រពាំងឈូក បានឲ្យដឹងថា គ្រួសារលោកយាយ ខឹម សុខ ពិតជាគ្រួសារដែលមានកម្រិតជីវភាពក្រីក្រប្រាកដមែន សព្វថ្ងៃគាត់រស់បានអាស្រ័យដោយអ្នកជិតខាងហុចបាយសម្លម្នាក់១ចានព្រឹកល្ងាច ឯកូនស្រីមេម៉ាយដើរស៊ីឈ្នួលលាងចានតាមរោងបុណ្យ រោងការ បានប្រាក់បន្តិចបន្តួចយកមកផ្គត់ផ្គង់ជីវភាព ក្រៅពីនោះបាននាំកូនដើររកជីកក្តាមយកមកស្ងោហូបប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ