ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួក Sol sol សាក​ថ្ម​ទូរស័ព្ទ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ

7 ឆ្នាំ មុន

មួក​Sol sol ត្រូវ​បាន​ក្រុមហ៊ុន​Unique Creative Ideas បង្កើត​ឡើង​ដើម្បី​អាច​សាក​ថ្ម​ទូរស័ព្ទ​ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ៗ​ទៀត តាម​រយៈ​ការ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះ​អាទិត្យ ។ មួក​នេះ​ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​សូ​ឡា ដែល​

មួក​Sol sol ត្រូវ​បាន​ក្រុមហ៊ុន​Unique Creative Ideas បង្កើត​ឡើង​ដើម្បី​អាច​សាក​ថ្ម​ទូរស័ព្ទ​ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ៗ​ទៀត តាម​រយៈ​ការ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះ​អាទិត្យ ។ មួក​នេះ​ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​សូ​ឡា ដែល​មាន​តួនាទី​ទាញ​យក​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​មក​ស្តុក​ក្នុង​មួក ។

នៅ​ក្នុង​មួក​Sol sol មាន​បន្ទុកអគ្គិសនី​ដែល​អាច​ផ្តល់​កម្លាំង​៥​វ៉ុល ។ តាម​រយៈ​កម្លាំង​អគ្គិសនី​៥​វ៉ុល​នេះ អាច​ឲ្យ​អ្នក​ប្រើប្រាស់​មួក​Sol sol សាក​ថ្ម​ទូរស័ព្ទ អាយ​ផេ​ត ឧ​បរ​ណ៍​បំពង​សំឡេង​ជាដើម បាន​យ៉ាង​ងាយស្រួល ។

ក្រុមហ៊ុន​ខាងលើ​នេះ​និយាយ​ថា គឺជា​លើក​ដំបូង​ហើយ​ដែល​បាន​បំពាក់​បច្ចេកវិទ្យា​បែប​នេះ​នៅ​ក្នុង​មួក ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​វា​ពិតជា​មាន​សុវត្ថិភាព​១០០​ភាគរយ​ក្នុង​ការ​ប្រើប្រាស់​។ ក្រុមហ៊ុន​បន្ត​ថា យើង​ជា​មិត្តភក្តិ​របស់​បរិស្ថាន ហើយ​យើង​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​ក៏​ជា​មិត្តភក្តិ​របស់​បរិស្ថាន​ដែរ ។

មួក​នេះ​មាន​៧​ពណ៌ និង​ច្រើន​ម៉ូ​ដ​សម្រាប់​ជ្រើសរើស ហើយ​អាច​សាក​ថ្ម​ដល់​ឧបករណ៍​អគ្គិសនី ឬ​ទូរស័ព្ទ​របស់​អ្នក​ភ្លាម​ៗ​តែ​ម្តង​នៅ​ពេល​វា​ស្ថិត​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ ។ នៅ​ពេល​នេះ​មួក​Sol sol មាន​តម្លៃ​ត្រឹមតែ​៦៥​ដុល្លារ​ប៉ុណ្ណោះ ។

បើ​ទោះជា​Sol sol ជា​ផលិតផល​ល្អ​ពិតមែនតែ​អ្នក​បច្ចេកវិទ្យា​មួយ​ចំនួន​និយាយ​ថា វា​ជា​ឧបករណ៍​សាក​ថ្ម សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​បាន​បន្ត​រហូត​ពិតមែន តែ​អ្នក​ត្រូវ​ចំណាយ​ពេល​៤​ម៉ោង​ដើម្បី​អាច​សាក​ថ្ម​ពេញ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​។ ទោះជា​យ៉ាងណា Sol sol ពិតជា​ល្អ​ក្នុង​ការ​ប្រើប្រាស់ ព្រោះ​អ្នក​មិន​ចាំបាច់​កាន់​PowerBank ទៀត​ទេ ម្យ៉ាងទៀត​ម៉ូ​ដ​របស់​វា​ក៏​ស្អាត​ដែរ ៕