ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​ប្រភេទ​ស្បៃ​មុង​កំពុង​តែ​បំផ្លាញ​មច្ឆជាតិ នៅ​ក្នុង​បឹង​អភិរក្ស​បឹង​រៀល

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បច្ចុប្បន្ន​នេះ​នៅ​រដូវ​ទឹកសម្រក​បទល្មើស​នេសាទ​ប្រភេទ​រ៉ូ​យ៉ា​ល់​ស្បៃ​មុង​រីក​ដូច​ផ្សិត នៅ​ក្នុង​បឹង​អភិរក្ស ដែល​គ្រប់គ្រង​ដោយ​សហគមន៍​នេសាទ​កំពង់​គោ

ខេត្តកំពង់ធំ ៖ បច្ចុប្បន្ន​នេះ​នៅ​រដូវ​ទឹកសម្រក​បទល្មើស​នេសាទ​ប្រភេទ​រ៉ូ​យ៉ា​ល់​ស្បៃ​មុង​រីក​ដូច​ផ្សិត នៅ​ក្នុង​បឹង​អភិរក្ស ដែល​គ្រប់គ្រង​ដោយ​សហគមន៍​នេសាទ​កំពង់​គោ ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយ​ពុំ​មាន ការ​ទប់ស្កាត់​នោះ​ឡើយ ក្នុង​នោះ​ក៏​មាន​បទល្មើស​មួយ​ចំនួន​គឺជា​របស់​សហគមន៍ ដែល​ជា​អ្នក​ប្រព្រឹត្ត​តែ​ម្តង​។ ដែល​ជា ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​ថា បទល្មើស​នេសាទ​ប្រភេទ​រ៉ូ​យ៉ា​ល់​ស្បៃ​មុង​ទាំង​អស់នេះ ប្រព្រឹត្ត​ទៅ​បាន​នៅ​ក្នុង ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ ក៏​ដោយសារ​តែ​មានការ​ឃុបឃិត​គ្នា​ទាំង​ប៉ី​ទាំង​ទ្រ ជាមួយនឹង​ខាង​សហគមន៍ រាប់​ទាំង អាជ្ញាធរ​ឃុំ​កំពង់​គោ និង​ស្រុក​កំពង់ស្វាយ​ផង​ដែរ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ពពួក​មច្ឆជាតិ​នៅ​ក្នុង​បឹង​រៀល​ត្រូវ​វិនាស អន្តរាយ​ស្ទើរ​ផុត​ពូជ ដោយសារ​តែ​ឧបករណ៍​ខុសច្បាប់​របាំង​រ៉ូ​យ៉ា​ល់​ស្បៃ​មុង​ទាំង​អស់នេះ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី ខាងលើ​នេះ​លោក យ៉េន ម៉​ង ប្រធាន​ហ​គម​ន៍​នេសាទ​បឹង​រៀល​ប្រាប់​ថា ឧបករណ៍​នេសាទ​ទាំងនោះ​មួយ​ចំនួន​គឺជារបស់​ប្រជាពលរដ្ឋ ពួក​គាត់​នាំ​គ្នា​ដាក់​គ្រាន់​បាន​ត្រី​តិចតួច​ហូប​តែ​ប៉ុណ្ណោះ ដោយសារ​តែ​ការ​អង្វរក​របស់​ប្រជាពលរដ្ឋ លោក​ចេះ​តែ​ទ្រាំ​ទៅ ចំណែក​របស់​ខាង​សហគមន៍​នោះ លោក​ដាក់​គ្រាន់តែ​សំកាំង​ពីមុខ​ទឹក​ហូរ​មិន​ឲ្យ​ត្រី​ចេញ និង​គ្រាន់​រក​កម្រៃ​ខ្លះ​សម្រាប់​ដោះស្រាយ​ក្នុង​សហគមន៍​ទេ​។ លោក សៅ វណ្ណ​សិរី​វុ​ទ្ធ នាយ​សង្កាត់​រដ្ឋបាល​ជលផល កំពង់ស្វាយ​លើ បាន​ប្រាប់ កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧​នេះ​ថា បញ្ហា​បទល្មើស​នេសាទ ប្រភេទ​ស្បៃ​មុង​នេះ លោក​នឹង​ឲ្យ កម្លាំង​ខាង​សហគមន៍​ចុះ​ទៅ​រុះរើ​បំផ្លាញ​ចោល ជា​ជំហាន​មុន​សិន តែបើ​នៅ​តែ​មាន ទៀត លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាប់​យក​មក​ដុត​បំផ្លាញ​ចោល​។

កន្លង​មក​ការ​បង្ក្រាប​បាន​ច្រើន​ករណី​ណាស់ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​បង្ក្រាប​យក​របស់​ពួក​គាត់​មក​ដុត​ចោល បាន​តែ​ពីរ​បី​ថ្ងៃក្រោយ​ទៅ​ទិញ​ពី​ផ្សារ​យក​មក​ធ្វើ​ដាក់​វិញដដែល ហេតុ​ដូច្នេះ​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ចូលរួម​គោរព​ច្បាប់ ឈប់​នាំ​គ្នា​ប្រើប្រាស់ ឧបករណ៍ ខុសច្បាប់​ស្បៃ​មុង​នេះ​តទៅ​ទៀត​នាំ​ឲ្យ​មានទោស​។ លោក អ៊ុ​ន បុត្រ អភិបាលស្រុក​កំពង់ស្វាយ បាន​ប្រាប់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ លោក​នឹង​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឲ្យ​ចុះ​បង្ក្រាប មិន​ទុក​ឲ្យ​បទល្មើស​កើត​មាន នៅ​ក្នុង​បឹង​អភិរក្ស​ទៀត​ទេ​៕
    ​    ​    ​