ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីការិនី​​ម្នាក់ រើស​​​​បានលុយ​១,៣០០​ដុល្លារ​ ​ប្រកាស​រក​ម្ចាស់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មិន​សរសើ​មិន​បាន ដែលពិធីការនី​សាលាក្តី​ខ្មែរក្រហម​ម្នាក់រើស​បាន​លុយចំនួន​១,៣០០​ដុល្លារ ​ពេល​នេះ​​បាន​ប្រកាស​​រក​ម្ចាស់​លុយ ។ សូម​ជួយ Share ផង​បាន​បុណ្យ​ទាំងអស់​គ្នា ។

រាជធានីភ្នំពេញ ៖ មិន​សរសើ​មិន​បាន ដែលពិធីការនី​សាលាក្តី​ខ្មែរក្រហម​ម្នាក់រើស​បាន​លុយចំនួន​១,៣០០​ដុល្លារ ​ពេល​នេះ​​បាន​ប្រកាស​​រក​ម្ចាស់​លុយ ។ សូម​ជួយ Share ផង​បាន​បុណ្យ​ទាំងអស់​គ្នា ។

នេះ​បើ​យោង​លើ​ផេ​ក​របស់​ពិធីករ​លោកអ៊ឹម​ ជីវ៉ា​ ដែល​បាន​ផ្សាយ​ ហើយ​លោក​ជីវ៉ាដែល​បានដឹង​រឿង​នេះដែរ​​ ក៏​​អំពាវនាវ​ដល់​ម្ចាស់​លុយ​ផងដែរ ​សូម​មក​ទទួលប្រសិនបើ​ដឹង​ព័​ត៌មាន​មួយ​នេះ​ ។

ពិធីការិ​នី​សាលាក្តី​ខ្មែរក្រហម​ នៅ​ក្នុង​កម្មវិធី «ប្រឈម​មុខ​នឹង​យុត្តិធម៌» ​និង​ជា​ម្ចាស​​ផ្ទះសំណាក់ The Share Phnom Penh Hotel បាន​​រើស​​លុយ​ភ្ញៀវ​ចំនួន​១,៣០០​ដុល្លារ ដែល​ភ្ញៀវ​ភេ្ល​ចក្នុង​សណ្ឋា​គារ​​របស់​អ្នក​នាង ។ ពេល​នេះ អ្នក​​នាង​បានដឹង​ម្ចាស់​​លុយ​ ​​​ក៏​សម្រេច​​​ចិត្ត​​ឱ្យ​​បុគ្គលិក​ទាក់ទង​ទៅ​​ភ្ញៀវ​​នោះ ​ប៉ុន្តែ​​ទាក់ទង​មិន​ចូល​ទេ ដូចនេះ​ហើយ​​អ្នក​នាង​អំពាវនាវ​ឱ្យ​ភ្ញៀវ​នោះ មក​ទទួល​លុយ​​វិញ​​ផង ​។

ពិធីការិនី​រូប​នេះ​បាន​និយាយថា កាលពី​៥​ថ្ងៃ​កន្លង​ទៅ​ មាន​ភ្ញៀវ​ឈ្មោះ MUNG YEUNG ជនជាតិ​​ចិន គាត់​មក​ស្នាក់​នៅ​​កាលពី​ថ្ងៃ​ទី១៧ ​មករា ​រ​ហួត​ដល់​ថ្ងៃ​ទី​23 ​មករា ​ភ្ញៀវនោះបាន Check out ​ទៅ ។ នៅ​​ថ្ងៃ​ទី​២៤ មក​រា​ ​ក៏​មាន​ភ្ញៀវ​ជនជាតិរុ​ស្សី​ម្នាក់ទៀត​​ឈ្មោះ DENIS TIMKO បាន​រកឃើញ​​ប្រាក់​​ចំនួន​1300$ នៅ​ក្រោម​គ្រែ​របស់​គាត់ ​មុន​ពេល​ដែល​គាត់​ត្រៀម​នឹង​ចាកចេញ Check out ពី​បន្ទប់​ស្នាក់​នៅ​ លោក​បាន​អោន​រក​មើល​របស់​របរ ក្រែង​​មានជ្រុះ​នៅ​ក្រោម​គ្រែ តែ​ចៃដន្យ​​ក៏​​ប្រទះ​ឃើញ​​លុយ​ចង​កៅ​ស៊ូ​មួយ​ដុំ ​ហើយយ​​បាន​ប្រគល់​មក​កាន់​​នាង​ខ្ញុំ​រក្សា​ទុក ដើម្បី​​រង់ចាំ​ម្ចាស់ដើមមក​ទទួល​ ។