ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…​នៅ​តែ​ព្រុស មនុស្ស​នៅ​តែ​ដើរ​…

7 ឆ្នាំ មុន

ពិតជា​គួរ​ឱ្យ​កត់សម្គាល់​និង​ចម្លែក​បំផុត​មែន​…​នៅ​សហរដ្ឋអាមេរិក គ្រាន់តែ​ប្រកាស​ថា លោក​ត្រាំ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ភ្លាម​…​បាតុកម្ម​ប្រឆាំង​បាន​ផ្ទុះ​ឡើង​…

ពិតជា​គួរ​ឱ្យ​កត់សម្គាល់​និង​ចម្លែក​បំផុត​មែន​…​នៅ​សហរដ្ឋអាមេរិក គ្រាន់តែ​ប្រកាស​ថា លោក​ត្រាំ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ភ្លាម​…​បាតុកម្ម​ប្រឆាំង​បាន​ផ្ទុះ​ឡើង​…​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ។

មាន​តែ​មនុស្ស​មួយ​ក្រុម​តូច​ល្អិត​ប៉ុណ្ណោះ ដែល​ប្រឆាំង​ការ​ឈ្នះ​ឆ្នោត​របស់​លោក ដូ​ណា​ល់ ត្រាំ ។ ប៉ុន្តែ​ការ​ប្រឆាំង​នេះ​មិន​មាន​ឥទ្ធិពល​ទៅ​លើ​លទ្ធផល​ជា​ផ្លូវការ​ទេ​…​បាតុកម្ម​អី​បាតុកម្ម​ទៅ​…​ប្រឆាំង​អី​ប្រឆាំង​ទៅ​…​ច្បាប់​គឺ​ច្បាប់ ។

គួរ​កត់សម្គាល់​ទៀត​…​ពេល​លោក​ត្រាំ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​…​ក្រុម​ដដែល​ហ្នឹង​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៀត​…​មិន​ទទួលស្គាល់​លោក​ត្រាំ​…​រារាំង​មិន​ឱ្យ​ប្រកាស​លោក​ត្រាំ​ជា​ប្រធានាធិបតី​ថ្មី​នៃ​សហរដ្ឋ​របស់​ខ្លួន​…​។

ប៉ុន្តែ​ថ្ងៃ​២០ មក​រា ដែល​ជា​ថ្ងៃ​លោក​ត្រាំ​ឡើង​កាន់​ប្រមុខ​សេត​វិមាន​…​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​…​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​និង​ជា​ផ្លូវការ​…​ជា​ទិវា​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក​…​។ ចំណែក​អ្នកប្រឆាំង​ទាំងឡាយ​…​គ្មាន​ឥទ្ធិពល​…​គ្មាន​តម្លាភាព និង​គ្មាន​ប្រសិទ្ធភាព​ទៅ​លើ​ទិវា​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក​ត្រាំ​ឡើយ ។

អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​…​បាន​ត្រឹមតែ​ខាត​ពេលវេលា​…​បាត់បង់​ប្រាក់​ឈ្មួ​ល​…​បាក់មុខ បាក់​មាត់​ខ្លួនឯង​…​គួរ​ឱ្យ​ខ្មាស​អៀន​តែ​ប៉ុណ្ណោះ​…​លោក​ត្រាំ​ត្រូវ​បាន​ទទួល​ការ​ប្រកាស​ឡើង​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​យ៉ាង​រលូន​…​ដែល​ពិភពលោក​ទទួលស្គាល់​ផង​ដែរ ។

មាន​ន័យ​ថា​…​នៅ​តែ​ព្រុស​…​មនុស្ស​នៅ​តែ​ដើរ​…​ហេ ! ហេ !
            អា​ឡេវ