ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី២៣ មករា ក្រុមការងាររបស់លោកហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន រួមជាមួយនិងយុវជនស.ស.យ.កខេត្តស្វាយរៀង និងអាជ្ញាធរស្រុករមាសហែក បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិតចំនួន១០លានរៀល ទៅផ្តល់ជូនលោកតូច ភាន អតីតមន្ត្រីយោធាខេត្ត ដែលធ្លាក់ខ្លួនពិការដោយសារជំងឺ សំរាប់ដោះស្រាយការព្យាបាល ។
ទន្ទឹមនេះ ក៏បានចុះទៅពិនិត្យផ្ទះ៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារអតីតយុទ្ធជន៣គ្រួសារ ដែលបានសាងសង់រួចរាល់ តាមរយៈលោកហ៊ុន ម៉ាណែត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ស្ថិតនៅភូមិកំពង់ត្រាច ឃ៉ំកំពង់ត្រាច ស្រុករមាសហែក ។
អតីយុទ្ធជននិងគ្រួសារអតីយុទ្ធជន ដែលបានទទួលការយកចិត្តទុកដាក់នេះ គោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិង ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ពួកគាត់ ។
ចែករំលែកព័តមាននេះ