ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអាប់​ភី​ស៊ីត នឹង​ចរចា​ជាមួយ​បក្ស​ភឿ​ថៃ​បញ្ចប់​ជំលោះ​នយោ​បាយ

13 ឆ្នាំ មុន

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​កំពុង​កាន់អំណាច​របស់ថៃ​ថ្លែង​កាល​ ពីថ្ងៃទី​៤ កញ្ញា ថា ពេលនេះ​លោកនាយករដ្ឋ​មន្ត្រី​អាប់​​ភីស៊ីត ​វ៉េ​ចា​ជីវ៉ា បាន​ត្រៀមខ្លួន​រួចជា​ស្រេច​ ដើម្បី​ពិភាក្សា​ ​និង​ចរចា​អំពី​ការ​ផ្សះ​ផ្សា​គ្នា​ជាមួយ​មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ គឺ​គណ​បក្ស​ភឿ​ថៃ ដែល​ការ​ពិភាក្សា​នេះ​​ក្នុង​​គោល​បំណង​នាំ​មកនូវ​ប្រក្រតី​ភាព​សំរាប់​ ប្រទេស ក្រោយ​ពី​កើត​អំពើ​ហិ.ង្សា​ប្រកប​ដោយ​ការបង្ហូរ​ឈាមជា​បន្ត​បន្ទាប់​មក ។ អ្នក​នាំ​ពាក្យ​​ដដែលនេះ​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា ​ការ​ពិភាក្សា​រវាង​លោក​នាយករដ្ឋ​មន្ត្រី​អាប់ភីស៊ីត និង​មេ​ដឹកនាំ​គណ​បក្ស​ភឿ​ថៃ នឹង​ធ្វើ​ឡើង​​ក្រោយ​ពី​លោកអាប់ភីស៊ីត វិល​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ ។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​កំពុង​កាន់អំណាច​របស់ថៃ​ថ្លែង​កាល​ពីថ្ងៃទី​៤ កញ្ញា ថា ពេលនេះ​លោកនាយករដ្ឋ​មន្ត្រី​អាប់​​ភីស៊ីត ​វ៉េ​ចា​ជីវ៉ា បាន​ត្រៀមខ្លួន​រួចជា​ស្រេច​ ដើម្បី​ពិភាក្សា​ ​និង​ចរចា​អំពី​ការ​ផ្សះ​ផ្សា​គ្នា​ជាមួយ​មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ គឺ​គណ​បក្ស​ភឿ​ថៃ ដែល​ការ​ពិភាក្សា​នេះ​​ក្នុង​​គោល​បំណង​នាំ​មកនូវ​ប្រក្រតី​ភាព​សំរាប់​ប្រទេស ក្រោយ​ពី​កើត​អំពើ​ហិង្សា​ប្រកប​ដោយ​ការបង្ហូរ​ឈាមជា​បន្ត​បន្ទាប់​មក ។ អ្នក​នាំ​ពាក្យ​​ដដែលនេះ​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា ​ការ​ពិភាក្សា​រវាង​លោក​នាយករដ្ឋ​មន្ត្រី​អាប់ភីស៊ីត និង​មេ​ដឹកនាំ​គណ​បក្ស​ភឿ​ថៃ នឹង​ធ្វើ​ឡើង​​ក្រោយ​ពី​លោកអាប់ភីស៊ីត វិល​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ ។

អ្នកនាំ​ពាក្យ​គណ​បក្ស​ប្រជាធិបតេយ្យ​លោក​ប៊ូ​រ៉ា ណាត សាម៉ូ​តារ៉ាក់ ថ្លែង​ថា សំណើ​ផ្សះផ្សា​ដែលមាន​៥​ចំណុច​របស់​គណប​ក្ស​ភឿ​ថៃ គឺ​ត្រូវ​បាន​ស្វាគមន៍​ដោយ​រដ្ឋាភិបាល​របស់​លោក​អាប់​ភីស៊ីត ពីព្រោះ​សំណើ​នេះ​គឺ​ដើម្បី​នាំ​មកនូវ​ការ​បញ្ចប់​ជំលោះ​នយោ​បាយ​ក្នុង​ប្រទេស ។ លោក​នាយករដ្ឋ​មន្ត្រី​អាប់​ភីស៊ីត វ៉េ​ចាជីវ៉ា បាន​ទៅ​កាន់​ប្រទេស​​ចិន កាលពីថ្ងៃទី​៤ កញ្ញា ​កន្លង​​មក ដើម្បី​ចូល​រួម​ក្នុង​ពិធី​តាំង​ពិព័រណ៍ ប្រចាំ​ឆ្នាំ​២០១០ ដែល​រៀប​ចំ​ឡើង​ ក្នុង​ទី​ក្រុង​សៀង​ហៃ ។ លោ​ក​អាប់​ភីស៊ីត ទៅ​បំពេញ​ទស្ស​នកិច្ច​នៅ​ប្រទេស​ចិនរយៈ​ពេល​៣ថ្ងៃ ។

លោក​ប៊ូ​រ៉ាណាត ថ្លែង​ថា ការ​ពិភាក្សា​នោះ​ប្រសិន​​បើ​ត្រូវ​បានធ្វើ​ឡើង​មែន នឹង​ផ្តោត​ជា​ពិសេស​ទៅលើ​របៀប​ទប់ស្កាត់​ភាព​ចលាចល និង​អំពើ​ហិង្សា​ក្នុង​ប្រទេស ។ កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា កន្លង​មក គណ​បក្ស​ភឿ​ថៃ​បាន​ចេញ​សំណើ​មួយ​មាន​៥​ចំណុច ដើម្បី​ស្វះ​ស្វែង​រក​កា​រពិភាក្សា​ និង​ចរចា​ជាមួយ​រដ្ឋ​ាភិ​បាល​លោក​អាប់ភីស៊ីត ដើម្បី​បញ្ចប់​ជំលោះ​ផ្នែក​​នយោ​បាយ​ដែល​កើត​ឡើង​​ជា​បន្ត ក្រោយពី​ការធ្វើ​រដ្ឋ​ប្រហារ​យោធា​មិន​បង្ហូ​រឈាម​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ​២០០៦ ដែល​ទំលាក់​លោក​ថាក់ស៊ីន ស៊ី​ណាវ៉ាត្រា ចេញ​ពី​តំណែងមក​ ៕