ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Beeline ជា​ឧបករណ៍​បង្ហាញផ្លូវ​សម្រាប់​លោក​អ្នក

7 ឆ្នាំ មុន

ឧបករណ៍​អេ​ឡិច​ត្រូ​និក បង្ហាញផ្លូវ​សម្រាប់​បំពាក់​លើ​ទោចក្រយាន វា​មិនមែន​ជា​បច្ចេកវិទ្យា ថ្មី​នោះ​ទេ​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​Beeline ជា​ឧបករណ៍​មួយ​ផ្សេង​សម្រាប់​បំពាក់​លើ​ទោច​ក្រយាន​ដែល​មាន​សមត្ថភាព​លើស​ពី​GPS ។

Beeline បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ជា​ច្រើន​ដូច​ជា​Bluetooth និង GPS ហើយ​អ្វី​ដែល ពិសេស​សម្រាប់​ឧបករណ៍​មួយ​នេះ​គឺ វា​មិន​ត្រឹមតែ​បង្ហាញ​នូវ​គោលដៅ និង​ទីកន្លែង​របស់​​លោក​អ្នក​ទេ តែ​វា​ថែម​ទាំង​ព្យាករណ៍​ថា គោលដៅ​របស់​លោក​អ្នក​នៅ​សល់​ចម្ងាយ​ប៉ុន្មាន​ទៀត​ផង និង​បង្ហាញផ្លូវ​ដែល​ល្អ​បំផុត​សម្រាប់​ជិះ​ទោចក្រយាន​ផង​ដែរ ។ ជាង​នេះ​​ទៀត វា​មាន​ទំហំ​តូច​ស្រាល ការពារ​ទឹក​ចូល ហើយ​ថ្ម​អាច​ប្រើប្រាស់​បាន​រហូត​ដល់​៤​ស​ប្តា​ហ៍ និង​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ​កម្មវិធី​Android និង iOS។

បើ​ទោះជា​បង្ហាញផ្លូវ​ល្អ​សម្រាប់​អ្នក​ជិះ​ទោចក្រយាន​ក្តី ក៏​ការ​សម្រេចចិត្ត​ប្រើប្រាស់​ផ្លូវ​នៅ​តែ​អាស្រ័យ​លើ​អ្នកបញ្ជា​ដដែល ។ 

ក្រុមហ៊ុន​ផលិតផល Beeline និយាយ​ថា វា​មិន​ត្រឹមតែ​ជា​ឧបករណ៍​សម្រាប់​អ្នក​ជិះ​ទោចក្រយាន​នោះ​ទេ អ្នក​ឡើង​ភ្នំ អ្នក​ដើរ​ព្រៃ ក៏​អាច​ប្រើប្រាស់​បាន​ដូច​គ្នា​ដែរ ៕