ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ចាប​គេ​លួចលាក់​ចិញ្ចឹម​ចេញ​លុកលុយ​ផ្សារ​ត្រ​ញំ​ង​អំពិល​ថ្នល់ទទឹង

14 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ ត្រី​ចាប​ជា​ប្រភេទ​ត្រី ដែល​រាជរដ្ឋាភិបាល​ហាម​មិន​ឱ្យ​ចិញ្ចឹម និង ដាក់​លក់​លើ​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ កម្ពុជា តែ​ត្រី​នេះ​ត្រូវ​បាន​គេ​ឃើញ​មាន​លក់ នៅ​តាម​ទីផ្សារ​ដដែល ។ ជា​ការ​កត់សំគាល់ ក្រុម​មន្ដ្រី​ជំនាញ​ជលផល​ពុំ​បាន​ធ្វើការ​ហាមឃាត់ ឬ​ណែនាំ​ដល់​ក្រុម​អាជីវករ​ឱ្យ​បញ្ឈប់ ការ​លក់ដូរ​ត្រី​ប្រភេទ​នេះ​ឡើយ។

ជាក់ស្ដែង​ប្រភេទ​ត្រី​ចាប​នេះ​ត្រូវ​បាន បញ្ឈប់​ការ​លក់ដូរ​នៅ​ទីផ្សារ​ធំ​កំពង់ស្ពឺ​ជា​យូរ​មក​ហើយ ប៉ុន្ដែ​បែរជា​មក​ដាក់​លក់​យ៉ាង គគ្រឹកគគ្រេង​នៅ​ផ្សារ​ត្រ​ញំ​ង​អំពិល​ថ្នល់ ទទឹង ក្នុង​ទឹកដី​ស្រុក​សំរោង​ទង​ទៅ​វិញ ។ អាជីវករ​អ្នកលក់​ត្រី​ក្បែរ​គ្នា​ក្នុង​ផ្សារ​ត្រ​ញំ​ង​អំពិល​ថ្នល់ទទឹង បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ធ្នូ កន្លង​មកនេះ​ថា ការ​នាំ​ចូល​ប្រភេទ​ត្រី ចាប​ជា​ត្រី​ខុសច្បាប់​ដែល​បាន​ហាមឃាត់​នោះ​ត្រូវ​បាន​គេ​ដឹក​មក​លក់​រាល់​ព្រឹក​នៅ​ផ្សារ ត្រ​ញំ​ង​អំពិល​នេះ តាម​រថយន្ដ​មួយ​គ្រឿង ដោយ​ដឹកនាំ​ចេញ​មក​ពី​ខេត្ដតាកែវ វេលា ទៀប​ភ្លឺ យក​មក​បោះ​ឱ្យ​ម៉ូយ​ក្នុង​១​ថ្ងៃ​ពី​៥០០ គីឡូក្រាម​ទៅ​មួយ​តោន ហើយ​លក់ដាច់​យ៉ាង ស្ងៀមស្ងាត់​ដែល​មន្ដ្រី​ជលផល​មើល​ពុំឃើញ ។ ការ​ដាក់​លក់​ត្រី​ចាប​នេះ​ទៀត សោត គឺ​មានការ​ប្រណាំងប្រជែង​ជាមួយនឹង ត្រី​ទន្លេ​ទៀត​ផង។

ត្រី​ចាប​ដែល​បោះ​ឱ្យ​ម៉ូយ​ដុំ​ធំ​នៅ​ផ្សារ ត្រ​ញំ​ង​អំពិល​ថ្នល់ទទឹង​នោះ គឺ​មាន​ម៉ូយ ទទួលយក​ទៅ​លក់​បន្ដ​នៅ​តាម​បណ្ដា​ស្រុក ថែម​ទៀត ដែល​ជា​អំពើ​ប្រឆាំង​នឹង​ច្បាប់ របស់​រដ្ឋ​ដែល​បាន​ធ្វើការ​ហាមឃាត់។ អ្នក​ធ្វើ​អាជីវកម្ម​ត្រី​ខុសច្បាប់​បែប​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ ឬ​អាជីវករ​លក់ដូរ​ត្រី ដូច​គ្នា​និយាយ​ថា អាចយ​កដៃ​បិទ​ភ្នែក​មន្ដ្រី អសកម្ម​មួយ​ចំនួន​ណា​នោះ ទើប​ត្រី​ចាប​នេះ ដំណើរការ​លក់ដូរ​បាន​យ៉ាង​គគ្រឹកគគ្រេង​នៅ​ផ្សារ​ត្រ​ញំ​ង​អំពិល​ថ្នល់ទទឹង។ ការ​បារម្ភ​ខ្លាច តែ​ត្រី​នេះ​បន្ដ​ពូជ​ក្នុង​ទន្លេ៕