ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ការិនី​ស្រស់សោភា​​ជក់ចិត្ត​នឹង​ការ​ងារ​មនុស្ស​​ធម៌

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពិធី​ការិនី​មុខស្រស់​ កញ្ញា​ឃុ​ត សោភា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ហាក់​យកចិត្តទុកដាក់​ក្នុង​ការ​បង្ហាញ​សកម្មភាព​មនុស្សធម៌​ ដោយ​គេ​មើលឃើញ​ថា ​នេះ​ជា​កាយវិការ​ល្អ​មួយ ​ក្នុង​នាម​ជា​អ្នកសិល្បៈ​ ដែល​ភាព​លេចមុខ​មាត់ ​ជាតា​រា​ចិត្តល្អ​ក្នុង​សង្គម​​បែប​នេះ​ ហើយ​ក៏​​ល្បី​ថា ​នាង​ហាក់​មាន​អ្នក​តាម​ស្រឡាញ់​មិន​តិច​ដែរ​។

បើ​ទោះ​ជា​មាន​កម្រិត​កេ​រ្តិ៍​ឈ្មោះ​ ហាក់​នៅ​មិន​ទាន់​ដល់​ចំណុច​កំពូល​ ក៏​តា​រា​ទើប​រីក​ថ្មី​រូប​នេះ​ តែងតែ​ព្យាយាម​រំកិល​កេ​រ្តិ៍​​ឈ្មោះ​ក្នុង​សិល្បៈ ​មិន​ឲ្យ​ថយក្រោយ​នោះ​ទេ​ ដោយ​តាំង​ជំ​ហ៊ាន​រុលទៅមុខ​ជា​លំដាប់ ​។​ ស្រី​ស្អាត​រាង​ស្រ​ឡូ​ន​ខ្ពស់ស្រឡះ​រូប​នេះ ​រមែង​ជួយ​គិតគូ​រ​រាល់​សកម្មភាព​នានា​ ដែល​នាង​មាន​ទឹកចិត្ត​អាណិត​ដល់​អ្នកមាន​សភាព​ទន់ខ្សោយ​ដូច​ជា​ឧស្សាហ៍ ​ចុះ​ចែក​ជូន​នូវ​អំណោយ​មួយ​ចំនួន​តាម​ល​ទ្ឋ​ភាព​ដល់​ជន​ទី​ទាល់ក្រ​ ។

​នាង​មិន​មាន​ល​ទ្ធ​ភាព​រក​ប្រាក់​បាន​ច្រើន​ ប៉ុន្តែ​កើត​ចេញពី​ឆន្ទៈ​តារា​មាន​រូប​ស​ម្បិ​ត្ត​ស្អាត​ម្នាក់​នេះ​ តែងតែ​រៃ​អង្គាស​នូវ​ថវិកា​​ជាមួយ​អ្នក​នៅ​ជុំវិញ​ខ្លួន​ រក​ប្រាក់​ធ្វើ​កម្មវិធី​មនុស្សធម៌​ក្នុង​សង្គម​តែ​មួយ​ខ្មែរ​តែ​មួយ ​។ ​រូបភាព​នេះ​ហើយ ​ដែល​កត់សម្គាល់​ឃើញ​ថា ​នេះ​ជាតា​រា​ម្នាក់​ទៀត​ ដែល​មាន​សកម្មភាព​ចិត្តធម៌​ដូច​បណ្តា​សិល្បករ​រៀមច្បង​ជំនាន់​មុន​ដែល​ធ្វើ​ឲ្យ​រលក​ក្រោយ​យក​ជា​គម្រូ​បាន​។