ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ចេក​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​ខណៈ​ម្តាយ​និង​ភរិយា​មាន​ជំងឺ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​ឈុំ ប៊ុ​ន​ឈឿ​ន ហៅ​នាយ​ចេក បាន​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ប្រាក់​ពី​កាក បាទ​ក្រហម​កម្ពុជា ខណៈ​ភរិយា និង​ម្តាយ​កំពុង​ញាំញី​ដោយ​ជំងឺ ។

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​ឈុំ ប៊ុ​ន​ឈឿ​ន ហៅ​នាយ​ចេក បាន​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ប្រាក់​ពី​កាក បាទ​ក្រហម​កម្ពុជា ខណៈ​ភរិយា និង​ម្តាយ​កំពុង​ញាំញី​ដោយ​ជំងឺ ។

ពិធី​ប្រគល់ និង​ទទួល​អំណោយ​សប្បុរសធម៌​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ តាម​រយៈ​លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។

នា​ឱកាស​នោះ​លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ បាន​ផ្តាំផ្ញើ​ដល់​តារា​កំប្លែង​នាយ​ចេក​ឲ្យ​ខិតខំ​មើលថែ​ជំងឺ​ម្តាយ និង​ភរិយា​ឲ្យ​បានជា​សះស្បើយ និង​បន្តការងារ​សិល្បៈ​កំប្លែង​ជូន​ប្រិ​យ​មិត្ត​បាន​សប្បាយ​រីករាយ​ទៀត ។ បើ​ទោះបីជា​អំណោយ​សប្បុរសធម៌​ដែល​ប្រគល់​ជូន​មិន​អាច​ឆ្លើយ​តប​គ្រប់គ្រាន់​តាម​តម្រូវការ​ក្តី ប៉ុន្តែ​វា​ជា​ការ​ជួយ​ដោះ​ទុក្ខ​លំបាក​មួយ​គ្រា។

កាកបាទក្រហមកម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​យកចិត្តទុកដាក់ និង​ឆ្លើយ​តប ភ្លាម​ៗ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខ​លំបាក ក្នុង​នោះ​សិល្បករ​ខ្មែរ​ដែល​មានការ​ខ្វះខាត​ផង​ដែរ ។

លោក​ឈុំ ប៊ុ​ន​ឈឿ​ន ហៅ​នាយ​ចេក​បាន​សម្ដែង​ក្តី​រំភើប​រីករាយ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជួយ​ឧបត្ថម្ភ​ដល់​នាយ ហើយ​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សិល្បករ​ជើង​ចាស់ ដែល​បាន​រួមចំណែក​ថែរក្សា​សិល្បៈ វប្បធម៌ និង​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន​សម្រាប់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ។

នាយ​ចេក អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុង​ជួប​ការ​លំបាក​ផ្ទួន​គ្នា ដោយ​ភរិយា​មាន​ជំងឺ​ត្រូវ​វះកាត់ រីឯ​ម្តាយ​ជរា​មាន​ជំងឺ​បេះដូង​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ៕