ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​តន្ត្រី​បង​ប្អូន​ពង្រីក​សមាជិក​រហូត​៧​នាក់​ត្រៀម​ចេញ​លក់​ស៊ី​ឌី

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​តន្ដ្រី​បងប្អូន​ដែលមុន​នេះ​មាន​សមាជិក​តែ​៥​នាក់ តែ​មក​ដល់​ពេល នេះ​បាន​ពង្រីក​សមាជិក​រហូត​ដល់​៧​នាក់ ហើយ ៗ​កំពុង​មមាញឹក​ក្នុង​ការ​ផលិត​ស៊ី​ឌី​វ៉ុល​ដំបូង និង​ត្រៀម​ចេញ​លក់​ក្នុង​អំឡុង​ខែតុលា​ខាងមុខ ។ ក្រុម​តន្ដ្រី​បងប្អូន​ដែល​សុទ្ធ​សឹង ជា​អ្នក​ដែល​មាន​សមត្ថភាព​ជំនាញ​កាន់​ឧ​ប ករ​ណ៍​តន្ដ្រី និង​ទទួល​បានការ​គាំទ្រ​ពី ទស្ស និក​ជន​នោះ​បាន​បង្ហាញមុខ​ញឹកញាប់​ក្នុង​កម្ម វិធី ប្រគំ​តន្ដ្រី​របស់​បណ្ដា​ស្ថានីយទូរទស្សន៍​នានា​នៅ កម្ពុជា ។ សមាជិក​ក្រុម​តន្ដ្រី​បងប្អូន​ទាំង​៧​នាក់ រួម​មាន​ភិ​ស​, ភិ​សច​នា​, ស្រី​ណា​, លី វ​ន្ដី​, កា​កា​, ប៉ា​ល់​រ៉ៃ​ជោ និង​ស​ម៉ា​ចា ។ ពួក​គេ​មាន​សមត្ថ ភាព​កាន់​ឧបករណ៍​តន្ដ្រី​អ្វី​ក៏​បាន​ដែរ​។

លោក​ហង្ស សម្បត្ដិ ដែល​ជា​ឪពុក​ក្រុម តន្ដ្រីករ​បងប្អូន​និយាយ​ថា តន្ដ្រីករ​វ័យក្មេង​ទាំង អស់នេះ​សុទ្ធ​សឹង​ទទួល​បានការ​ហ្វឹកហាត់​យ៉ាង ដិត​ដល់ និង​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ប្រគំ​តន្ដ្រី ដូច​ជា​តន្ដ្រីករ​ភិ​ស ដែល​មាន​អាយុ​១៨​ឆ្នាំ  មាន បច្ចេកទេស​ខ្ពស់​ក្នុង​ការ​ដេញ​ហ្គី​តា​សូ​ឡូ ដោយ អាច​ដេញ​លើ​ស្មា​បាន គឺ​នៅ​ស្រុក​ខ្មែរ​យើង មិន​ទាន់​មាននៅ​ឡើយ ។ ដោយ​មានការ វិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ​នៅ​ខែតុលា​ខាង​មុខ​នេះ​ស៊ី​ឌី វ៉ុល​ដំបូង​របស់​ក្រុម​តន្ដ្រីករ​បងប្អូន​នឹង​ត្រូវ​ចេញ លក់​លើ​ទីផ្សារ​កម្ពុជា ហើយ​លោក​សង្ឃឹមថា នឹង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​មិន​ខាន ។
ស៊ី​ឌី​ដំបូង​នេះ​គឺ​រួម​មាន​បទ​ចំរៀង​ដែល​មាន អត្ថន័យ​អប់រំ​ដូច​ជា​បទ​ទំនួញ​ក្មេង​អនាថា និង បទ​ថ្ងៃនេះ​ចំលែក​ជាដើម ។

លោក ហង្ស សម្បត្ដិ បញ្ជាក់​ថា បទ​ភ្លេង មួយ​ចំនួន​ធំ​ក្នុង​វ៉ុល​ដំបូង​នេះ​និពន្ធ​បទ​ភ្លេង និង ទំនុកច្រៀង​ដោយ​អ្នកនិពន្ធ​ខ្មែរ​មិន​បាន​ចំលង​ពី បរទេស​នោះ​ឡើយ ដូច​ជា​បទ​ទំនួញ​ក្មេង​កំព្រា គឺជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​ដោយ​លោក កែវ ផែន និង​ទំនុកច្រៀង​និពន្ធ​ដោយ​លោក​ស៊ុំ​*​សា​រឿ​ន​។ បើ​ទោះបី​ពួក​គេ​ជា​សិល្បករ កំពុង​ខិតខំ​ពង្រីក ខ្លួន​ក្នុង​វិស័យ​សិល្បៈ​តែ​ពួក​គេ​មិន​បាន​បោះបង់​*​ចោលការ​សិក្សា​ផ្នែក​ចំណេះ​ទូទៅ​ឡើយ គឺ វិជ្ជា​ទាំង​ពីរ​ដើរ​ទន្ទឹម​គ្នា ។
លោក​បាន បង្ហាញ​ការ​ខិតខំ​របស់​លោក
និង​ក្រុម​តន្ដ្រីក​រថា ការ​កសាង​ក្រុម​តន្ដ្រីក​របង ប្អូន​នេះ​មានការ​លំបាក​ខ្លាំង​ណាស់ ទំ​រាំ​បាន​ដូច សព្វ​ថ្ងៃនេះ ប៉ុន្ដែ​ក្រុម​លោក​នឹង​មិន​ធ្វើ​ឱ្យ​សិល្បៈ នៅ​តែ​ជា​សិល្បៈ​ដែល​មាន​រូបភាព​ភូត​កុហក ច្រើន​ទេ តែ​ជា​សិល្បៈ​ដោយ​ពិតប្រាកដ​មួយ ដើម្បី​ចូលរួម​ក្នុង​ការ​លើកកំពស់​វិស័យ​សិល្បៈ វប្បធម៌​នៅ​កម្ពុជា ។ ការ​ផលិត​ស៊ី​ឌី​ដំបូង គឺ​​ត្រូវ​ចំណាយ​ពេលវេលា​ជាង​៣​ឆ្នាំ ដោយ​មាន ការ​សំរិតសំរាំង​ខ្ពស់​ក្នុង​ការ​បង្ហាញ​ស្នាដៃ​លើក ដំបូង​របស់​ក្រុម​សិល្បករ​វ័យក្មេង​នេះ ។ ទាំង បច្ចេកទេស​ផលិត​ទាំង​ការ​ប្រគំ​តន្ដ្រី និង​ច្រៀង ក្នុង​ស៊ី​ឌី​ដំបូង​នេះ គឺ​សុទ្ធ​សឹង​ជា​ស្នាដៃ​របស់ ក្រុម​សិល្បករ​វ័យក្មេង​ទាំងអស់​គ្មាន​ជំនួយ​ពី អ្នក​ខាងក្រៅ​ទេ ដូច្នេះ​ហើយ​ទើប​ស៊ី​ឌី​ដំបូង នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា “​ស្នាដៃ​ខ្ញុំ​”​។

លោក​ហង្ស សម្បត្ដិ អំពាវនាវ​ដល់​យុវវ័យ ឱ្យ​ចូលរួម​ក្នុង​ការ​ហាត់រៀន​សិល្បៈ​នៅ​ពេល​ទំនេរ និង​ចៀសវាង​ការ​ប្រើប្រាស់​គ្រឿងញៀន ដែល​សង្គម​ស្អប់ខ្ពើម និង​បំផ្លាញ​អនាគត ។ សិល្បៈ​នាំ​មក​នូវ​ភាព​ថ្លៃថ្នូរ គោរព​ស្រលាញ់ និង មានកេរ្ដិ៍ឈ្មោះ​ល្អ​ក្នុង​សង្គម និង​រួមចំណែក​លើក កំពស់​ជីវភាព​ទៀត​ផង ។ សាធារណជន​កំពុង​តែ​មានការ​ចាប់​អារម្មណ៍​ផង​ដែរ​ចំពោះ​ក្រុម​តន្ដ្រី​បងប្អូន​ដែល ដឹកនាំ​ដោយ​លោក ហង្ស សម្បត្ដិ ។ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​នោះ គឺ​ក្រុម​តន្ដ្រី បងប្អូន​សុទ្ធ​សឹង​ជា​សិល្បករ​វ័យក្មេង និង​មាន សមត្ថភាព​ខ្ពស់​ដោយ​អាច​កាន់​ឧបករណ៍​បាន ច្រើន​ប្រភេទ និង​ប្រគំ​បាន​យ៉ាង​ពីរោះ​រណ្ដំ ៕