រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ករណីចោរប្លន់បាញ់បុរសម្នាក់ក្នុងចំណោមជនរងគ្រោះ៣នាក់ (ដែលនារីម្នាក់ជាគូដណ្តឹង) នៅមុខផ្ទះពេលកំពុងបើកទ្វារនោះ គិតមកដល់ព្រឹកថ្ងៃទី២១ មករា នេះ បុរសរងគ្រោះបានស្លាប់ហើយ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ។
បច្ចុប្បន្ន ករណីនេះ ត្រូវបានមន្រ្តីនគរបាលជំនាញមួយក្រុម ចុះទៅសួរព័ត៌មានបន្ថែមពីករណីបាញ់ប្លន់បាញ់យ៉ាងសាហាវនេះ សង្ឃឹមថា នឹងអាចរកឃាតករដៃដល់នេះឃើញ មកទទួលទោសតាមច្បាប់ឆាប់ៗនេះ ព្រោះសកម្មភាពរបស់ក្រុមចោរទាំងនោះក៏ត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់ហើយដែរ ។
គួររំលឹកថា បុរសម្នាក់រួមនិងនារី២នាក់ ខណៈជិះរថយន្តចេញពីកម្មវិធីខួបកំណើតមិត្តភក្ដិនៅកោះពេជ្រវិញ បើករថយន្តត្រឡប់ទៅផ្ទះ ស្រាប់តែត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពប្លន់ និងបាញ់បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង០១ និង៣០នាទីអធ្រាត្រឈានចូលថ្ងៃទី២១ មករា ស្ថិតលើផ្លូវ២០៧ ភូមិ៤ ក្រុម២៦ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនរងគ្រោះរបួសធ្ងន់ ឈ្មោះចាន់ សុជា ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ១៤A ផ្លូវ២០៧ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ២-ឈ្មោះនេត សុធារដ្ឋ ភេទស្រី អាយុ២២ឆ្នាំ ជានិស្សិត ស្នាក់នៅសង្កាត់ព្រៃ.ស ខណ្ឌដង្កោ ត្រូវជាគូដណ្តឹង ជនរងគ្រោះទី១ និង៣-ឈ្មោះចាន់ ស្រីប៉ ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅស្នាក់នៅជាមួយជនរងគ្រោះ ។
មុនពេលកើតហេតុ បើតាមសម្ដីជនរងគ្រោះត្រូវជាប្អូនស្រីថា ពួកគេមានគ្នាបីនាក់បងប្អូន បើករថយន្តម៉ាកឡិចស៊ីស GS-300 ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2AI-8799 ចេញពីខួបកំណើតមិត្តភក្ដិនៅកោះពេជ្រ រួចហើយបានចូលហូបបបរ.ស នៅហាង
លឹមទ្រី នៅម្ដុំពេទ្យចិន ។
លុះហូបបបររួចហើយ ពួកគេបានបន្តដំណើរត្រលប់ទៅផ្ទះវិញ ដោយបានធ្វើដំណើរតាម៤៣០ ក្នុងទិសដៅពីជើងទៅត្បូង រួចហើយបានបត់ស្តាំឡើងទៅផ្លូវ២០៧ សំដៅទៅផ្ទះរបស់ពួកគេ តែពេលមកដល់មុខផ្ទះ ពួកគេបានឈប់រថយន្ត រួចចុះពីលើរថយន្តរថយន្តដើរទៅបើកទ្វារផ្ទះ ដោយបានកាន់ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចplus មួយ នៅនិងដៃ ពេលកពុងតែរៀបចំបើកទ្វារផ្ទះ ក៏លេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកសង់ប៊ិចមួយគ្រឿង និងម៉ាកឃ្លីកមួយគ្រឿង មិនចាំស្លាកលេខ បានជិះមកឈប់ជិះរថយន្ត ។
ពេលនោះ ជនសង្ស័យម្នាក់ដែលជិះម៉ូតូឃ្លីក បានចុះមកដណ្ដើមយកទូរស័ព្ទពីដៃរបស់នាង ពេលនោះពួកគេបានប្រតាយប្រតប់
គ្នា ស្របពេលនោះដែរ បងប្រុសឃើញក៏ជាន់ហ្គែររថយន្តបំបុកជនសង្ស័យទៅផ្ទប់ទៅផ្ទះ បណ្ដាលឱ្យជនសង្ស័យរងរបួសបន្តិចបន្តួច ។ ចំណែកដណ្ដឹងក៏រងរបួសក្បាលសន្លប់ស្ដូកស្ដឹង ដោយសារត្រូវរថយន្តបុក ។
ឃើញហេតុការណ៍ដូច្នេះ បក្សពួកជនសង្ស័យដែលឈប់រង់ចាំនៅម៉ូតូ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់សំដៅបងប្រុសរបស់ដែលនៅក្នុងរថយន្តចំនួន៥គ្រាប់ផ្ទួនៗ ធ្វើឱ្យបងប្រុសរបស់គេត្រូវចំនួន៤គ្រាប់ បណ្តាលឱ្យហូរឈាមស្រោចពេញខ្លួន ។
ភ្លាមៗបងប្រុសរបស់គេត្រូវបានដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត តែដោយសាររបួសធ្ងន់ធ្ងរក៏ត្រូវបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកគូរដណ្តឹងរបស់បងរងរបួសដោយរថយន្តបុកផ្ទប់ទៅនិងធ្ងន់ត្រូវបានដឹកបង្អូនដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីពេទ្យនៅមន្ទីរពេទ្យកាលម៉ែត្រដូចគ្នា ។ ជនសង្ស័យនាំគ្នាជិះម៉ូតូរត់គេចបាត់ស្រមោល ដោយបានយកទូរស័ព្ទជនរងគ្រោះម៉ាក iPhon 6plus មួយគ្រឿង ទៅជាមួយផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់រកឃើញសំបកកន្ទុះ៥គ្រាប់ ក្នុងនោះ មានមួយគ្រាប់មិនទាន់ផ្ទុះ រួចហើយបានសាកសួរជនរងគ្រោះពីដំណើររឿង។
ចែករំលែកព័តមាននេះ