ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​តិរច្ឆាន​ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ​យ៉ាង​សាហា.វ

7 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ចិត្ត​តិរច្ឆាន​ម្នាក់​បាន​ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ​យ៉ាង​អមនុស្សធម៌​និង​ព្រៃ.ផ្សៃ​បំផុត ដោយ​ចាប់​សម្រាត ចងដៃ​ចងជើង​ព្យួរ និង​ច្រក​ទឹកអំបិល

ខេត្តកំពត ៖ បុរស​ចិត្ត​តិរច្ឆាន​ម្នាក់​បាន​ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ​យ៉ាង​អមនុស្សធម៌​និង​ព្រៃផ្សៃ​បំផុត ដោយ​ចាប់​សម្រាត ចងដៃ​ចងជើង​ព្យួរ និង​ច្រក​ទឹកអំបិល ដោយសារ​តែ​ភ្លើងប្រចណ្ឌ​ឥត​ព្រំដែន ។ បុរស​ម្នាក់​នេះ​ឈ្មោះ អួន យន់ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៩ ខែមករា បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ដ៏​ឆ្កួត​លេលា​រួច​មក ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​តិរច្ឆាន​នេះ ក្រោយ​ពី​ផឹកស្រា​រួច​ក៏​បាន​ធ្វើ​ទារុណកម្ម​មក​លើ​ប្រពន្ធ​ឈ្មោះ ពេជ្រ គិ អាយុ​៣៣​ឆ្នាំ យ៉ាង​សាហាវ​បំផុត ដោយ​យក​លួស​ធ្វើ​សង្រែក​និង​យក​ខ្សែ​អង្រឹង​ចងដៃ​ចងជើង​ព្យួរ រួច​យក​កាំបិត​មក​ច្រៀក​ខោអាវ​ឱ្យ​នៅ​ខ្លួន​អាក្រាត ។ បន្ទាប់​មក ចាប់​ឱ្យ​ផឹកទឹក​អំបិល និង​ចាក់​ប្រេងកាត​ប្រុង​ដុត​ទាំង​រស់​ថែម​ទៀត​។

ដោយសារ​ក្រុម​គ្រួសារ​ឃើញ​សកម្មភាព​ដ៏​ឃោរឃៅ​នេះ ក៏​ទៅ​ប្តឹង​នគរបាល​ទើបត្រូវ​បាន​ចាប់ខ្លួន​បុរស​ជា​ប្ដី​ខាងលើ នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ។
បុរស​ចិត្តសាហាវ​ឃោរឃៅ​នេះ​និយាយ​ថា ខ្លួន​ពិតជា​បាន​ធ្វើបាប​ប្រពន្ធ​មែន ដោយសារ​តែ​ខឹង​ប្រពន្ធ​ទៅ​ដេក​នៅផ្ទះ​ឪពុក ហើយ​ខ្លួន​ត្រឡប់​មក​ពី​សមុទ្រ​វិញ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ ។ រីឯ​ស្ត្រី​ជា​ប្រពន្ធ​និយាយ​ថា នាង​ទៅ​មើល​កូន​ឈឺ​ដែល​មិន​គួរ​ប្តី​ប្រើ​អំពើ​ហិង្សា​បែប​នេះ​ឡើយ ។

លោក​អនុសេនីយ៍ទោ ងី ហូ​ង នាយ​ប៉ុស្តិ៍​នគរបាល​ស្វាយ​ទង ថ្លែង​ថា បើ​តាម​ដឹង​២​នាក់​ប្ដី​ប្រពន្ធ​នេះ ឈ្លោះ​គ្នា​ជា​ញឹកញាប់​ណាស់ តែ​រឿង​ខ្លះ​តិចតួច​ប្រពន្ធ​មិន​បាន​ប្ដឹង​ទេ ។ ពួក​គេ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​នេះ​មិន​មានកូន​ទេ តែ​ស្ត្រី​រង​គ្រោះ​មានកូន​ប្រុស​២​នាក់​ជា​កូន​ប្ដី​មុន​ដែល​បាន​ស្លាប់​ចោល​ទៅ  ហើយ​បាន​យកប្ដី​ក្រោយ​នេះ​ដែល​ជា​ទម្លាប់​បើ​ពេល​ផឹក​ស្រវឹង​គឺ​កាច​សាហាវ​តែ​ម្ដង  ។

ចំពោះ​ជន​អគតិ​រូប​នេះ មាន​មតិ​ជា​ច្រើន​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​ដាក់ទោស​ទណ្ឌ​ឱ្យ​សម​នឹង​ទោស​កំហុស​របស់​ខ្លួន ។ ក្រោយ​ពី​ចាប់ខ្លួន បុរស​តិរច្ឆាន​ខាងលើ​ត្រូវ​បាន​នគរបាល​ស្រុក​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ៕