អ្នកកាសែតដែលដាក់កុងត្រូលយកប្រាក់ពីប្រជាពលរដ្ឋល្មមដឹងខ្លួនហើយ !
ខេត្តកំពង់ស្ពឺ ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរកស៊ីពីអនុផលព្រៃឈើ បានប្រាប់ថា មានការពិបាករកស៊ីជាខ្លាំង ព្រោះតែមានមនុស្ស១ក្រុមដែលអះអាងថា
ខេត្តកំពង់ស្ពឺ ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរកស៊ីពីអនុផលព្រៃឈើ បានប្រាប់ថា មានការពិបាករកស៊ីជាខ្លាំង ព្រោះតែមានមនុស្ស១ក្រុមដែលអះអាងថា
ខេត្តកំពង់ស្ពឺ ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរកស៊ីពីអនុផលព្រៃឈើ បានប្រាប់ថា មានការពិបាករកស៊ីជាខ្លាំង ព្រោះតែមានមនុស្ស១ក្រុមដែលអះអាងថា ធ្លាប់ធ្វើជាអ្នកកាសែត និងអ្នកយកព័ត៌មានឲ្យស្ថានីយទូរទស្សន៍។ ប្រជាពលរដ្ឋបន្តថា ពួកគេបានដាក់កុងត្រូលដើម្បីជំរិតទារប្រាក់ពីពួកគាត់ ក្នុង១គោយន្តចាប់ពី ៥០ម៉ឺនរៀលឡៀងទៅ។ ការដាក់កុងត្រូលនេះភាគច្រើនទីតាំងម្ដុំភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។ អ្នកកាសែតទាំងនោះភាគច្រើន ជិះរថយន្តកាមរីហើម ស៊េរីឆ្នាំ៩៣ ពីរគ្រឿង កាមរីគូថស្វិត២គ្រឿង មានទាំងពាក់ស្លាកលេខអង្គការថែមទៀត។
ក្រុមអ្នកកាសែតទាំងនោះត្រូវបានភា្នក់ងារ សារព័ត៌មាន កោះសន្តិភាព ស្គាល់អត្តសញ្ញាណអស់ហើយ ស្គាល់ទាំងឈ្មោះ ទាំងអង្គភាព ថែមទៀត តែយើងខ្ញុំសុំលាក់សិន ទុកឱកាសឲ្យបុគ្គលទាំងនោះកែខ្លួនទៅ ដែលពុំទាន់ហួសពេល តែបើមិនកែខ្លួននោះទេ យើងខ្ញុំនឹងបង្ហាញអត្តសញ្ញាណហើយ ព្រោះអីវាធ្វើឲ្យខូចឈ្មោះអ្នកកាសែត ដែលគេស្អាតស្អំ គេមានក្រមសីលធម៌ គេគោរពវិជ្ជាជីវៈ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងអ្នកកាសែតដែលដាក់កុងត្រូវ យកលុយពីប្រជាពលរដ្ឋនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជា ហ៊ុន សែន ធ្លាប់មានប្រសាសន៍ហើយ ថាត្រូវតែឃាត់ខ្លួនជាដាច់ខាតចំពោះទង្វើបែបនេះ អ៊ីចឹងទេអស់លោក លោកស្រីដែលជាប្រធានអង្គភាពបើដឹងថាកូនចៅខ្លួនប្រព្រឹត្តមិនល្អហើយ សូមប្រញាប់ដោះស្រាយឲ្យហើយទៅ ប្រយ័ត្នមានរឿងដល់អង្គភាពទៀត៕
ចែករំលែកព័តមាននេះ