ក្មេងកំព្រា២នាក់បងប្អូននៅកំពង់ឆ្នាំង បានទទួលអំណោយពីសប្បុរសជនបន្ត
ខេត្តកំពង់ឆ្នាំង ៖ ក្មេងកំព្រាតូចៗ ២នាក់បងប្អូនបង្កើត រស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលល្បីពេញបណ្តាញសង្គមហ្វេសប៊ុក
ខេត្តកំពង់ឆ្នាំង ៖ ក្មេងកំព្រាតូចៗ ២នាក់បងប្អូនបង្កើត រស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលល្បីពេញបណ្តាញសង្គមហ្វេសប៊ុក
ខេត្តកំពង់ឆ្នាំង ៖ ក្មេងកំព្រាតូចៗ ២នាក់បងប្អូនបង្កើត រស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ម្តាយបង្កើតចាកចោលជាង២ឆ្នាំថាទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែគ្មានដំណឹងត្រលប់មកវិញ បណ្តែតបណ្តោយឲ្យកូនទាំង២នាក់ ដែលមានអាយុមិនដល់១០ឆ្នាំផងនោះ ត្រូវរស់នៅក្នុងផ្ទះខ្ទម ធ្លុះធ្លាយតាមយថាកម្ម គួរសង្វេគ ត្រូវទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជនមកពីរាជធានីភ្នំពេញ។ ក្មេងកំព្រាប្រុសស្រីអភ័ព្វទាំង២នាក់ មានឈ្មោះ ធា សារិទ្ធិ ភេទប្រុស អាយុ៩ឆ្នាំ ត្រូវជាបង ។
ដោយឡែកក្មេងស្រីជាប្អូនមានឈ្មោះ ធា រតនា អាយុ៧ឆ្នាំ។ ចំណែកស្ត្រីជាម្តាយបង្កើតដែលចាកចោល មានឈ្មោះ ស្រីនឿន អាយុជាង៣០ឆ្នាំ ។ តាមសម្តីរៀបរាប់របស់ស្ត្រីជាជីដូនបង្កើតឈ្មោះ នីន មានវ័យ៥៩ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ឪពុកម្តាយក្មេងទាំង២នាក់ បានផ្តាច់ចំណងគ្រួសារជាង៥ឆ្នាំមកហើយ ដោយកាលនោះចៅរបស់គាត់ទាំង២នៅតូចៗនៅឡើយទេ។ លុះកាលអំឡុងដើមឆ្នាំ២០១៥ ស្ត្រីជាម្តាយបានប្រាប់ថា ទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែតាំងពីពេលនោះមកទល់បច្ចុប្បន្ន ពុំមានលេចឮដំណឹងអ្វីមកសោះ ពោលទៅបាត់ឈឹងតែម្តង ដោយបណ្តែតបណ្តោយឲ្យកូនប្រុសស្រីទាំង២រស់នៅទាំងគ្មានឪពុកម្តាយ ក្រោមជម្រកផ្ទះឈើប្លក់សង្ក័សីធ្លុះធ្លាយ ត្រូវរស់នៅ តាមយថាកម្ម ខ្វះអាហារហូបចុក ខ្វះភាពកក់ក្តៅ រស់គ្រាន់តែកំដរថ្ងៃស្លាប់។
ប៉ុន្តែព័ត៌មានមិនទាន់ច្បាស់ការណ៍ថា ម្តាយក្មេងទាំង២បានស្លាប់នៅប្រទេសថៃហើយ។ លោកស្រី ហ៊ុន សុធារ៉ា ដែលជាសប្បុរសជននាំយកអំណោយជូនបានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានឃើញព័ត៌មានទាក់ទងនឹងក្មួយប្រុសស្រីទាំង២នាក់ ដែលត្រូវបានគេបង្ហោះ និងចែកចាយតៗគ្នាពាសពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសបុករួចមក លោកស្រី និងក្រុមគ្រួសារពិតជាមានក្តីអាណិតអាសូរ ទើបសម្រេចនាំយកអំណោយមួយចំនួនតាមលទ្ធភាពមកផ្តល់ជូនក្មួយទាំង២ ក្រែងដោះទុក្ខលំបាកក្នុងជីវភាពក្មួយមួយគ្រាៗ ។ សូមបញ្ជាក់ថា អំណោយដែលចែកជូន មានកង់២គ្រឿង កាតាបចំនួន២ សៀវភៅ ខ្មៅដៃ ប៊ិច និងសម្ភារសិក្សាមួយចំនួនទៀត អង្គរ១ប៉ាវ គ្រឿងឧបភោគបរិភោគ សម្ភារផ្ទះបាយ និងថវិកាមួយចំនួនផងដែរ៕
ចែករំលែកព័តមាននេះ