ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​តា​ពេញចិត្ត​អី ?​…

7 ឆ្នាំ មុន

អ្នកកាសែត​ខ្លះ​បាន​បង្ហាញ​ទស្សនៈ​ថា​…​ធ្វើ​កាសែត​បើ​សរសេរ​តែ​ការ​អភិវឌ្ឍ​…​ការ​រីកចំរើន​របស់​សង្គម​…​ធ្វើបុណ្យ ធ្វើ​កឋិន​កាត់​ខ្សែបូ​…​សង់សាលា សង់​ផ្លូវ​…​។​ល​។

អ្នកកាសែត​ខ្លះ​បាន​បង្ហាញ​ទស្សនៈ​ថា​…​ធ្វើ​កាសែត​បើ​សរសេរ​តែ​ការ​អភិវឌ្ឍ​…​ការ​រីកចំរើន​របស់​សង្គម​…​ធ្វើបុណ្យ ធ្វើ​កឋិន​កាត់​ខ្សែបូ​…​សង់សាលា សង់​ផ្លូវ​…​។​ល​។
បើ​សរសេរ​…​បើ​ចុះ​ផ្សាយ​តែរឿង​បែប​ហ្នឹង​…​គ្មាន​អ្នក​ណា​មើល​ទេ ! ព្រោះ​គេ​បានឃើញ​…​បានដឹង​ឮ​អស់​ទៅ​ហើយ​…​។

មាន​អ្នកកាសែត​ខ្លះ​ទៀត​បង្ហាញ​ទស្សនៈ​ផ្សេង​ទៀត​ថា​…​ធ្វើ​កាសែត បើ​ចង់ឱ្យ​គេ​មើល​…​ដែល​គេ​ចូល​ចិត្ត​មើល​ជាងគេ គឺ​រឿង​ពិត​ទាន់​ហេតុការណ៍​…​សន្តិសុខ​សង្គម​…​ការ​រំលោភ​ផ្លូវភេទ​…​ស្នេហ៍​ត្រីកោណ​…​រឿង​ក្តៅ​សាច់​…​។​ល​។

ចូល​ចិត្ត​ចង់​ដឹង ចង់​ឃើញ​…​គឺ​រឿង​កំពុង​រៀប​ការ ប្រពន្ធ​ទៅ​ជាន់ក​…​សុំ​ប្រពន្ធ​រួម​ភេទ​មិន​ព្រម​ធាក់​ធ្លាក់​ពីលើ​គ្រែ​…​ប្រពន្ធ​នាំ​ប្រុស​ឡើងឋានសួគ៌​នៅផ្ទះ​សំណាក់​…​ប្តី​តាម​ទាន់​ប្រពន្ធ​កំពុង​អី​ៗ​ជាមួយ​សហាយ​នៅ​លើ​គ្រែ​…​ប្រពន្ធ​តាម​ទាន់ប្តី​កំពុង​បណ្តើរ​ស្រី​ក្មេង​ចូល​ផ្ទះសំណាក់​…​យាយ​តាម​ទាន់​តា​តា​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​…​។​ល​។

សង្គម​កំពុង​មាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ​សប្បាយ​ភ្នែក​យ៉ាងនេះ​…​សប្បាយ​លេច​លើ លេច​ក្រោម​…​លេច​អី​ៗ​ដូច​បច្ចុប្បន្ន​…​គេ​ចង់​ដឹង ចង់​ឃើញ​រឿង​ហើម​សរសៃ​…​រឿង​ចេះ​ធ្វើ​ឱ្យ​សរសៃ​ហើម​…​រឿង​ឯណា​ទៅ​ឋានសួគ៌​…​រឿង​ក្រោម​មេឃ​លើ​ដី​មានតែ​…​រឿង​អ្វី​ដែល​សុខ​ស្រណុក​ស្រួល​…​។

មិន​ចង់​ឃើញ​ឈាមក្រហម​…​មិន​ចង់​ឃើញ​ខ្មោច​ស្អី​នោះ​ទេ​…​បើ​មិន​ជឿ​ទេ​សួរ​តា​តា​ពេញចិត្ត​អី​ជាងគេ​…?
             អា​ឡេវ